វិស័យបច្ចេកវិទ្យា

អាល្លឺម៉ង់នឹងបង្កើតសត្វកន្លាតចារកម្ម និងមនុស្សយន្តប្រើបច្ចេកវិទ្យា AI សម្រាប់ការធ្វើសង្គ្រាម


ប្រទេសអាល្លឺម៉ង់ បានរៀបចំផែនការអនាគតនៃសង្គ្រាមជាមួយនឹងការបង្កើតសត្វកន្លាតចារកម្ម និងមនុស្សយន្តបំពាក់ដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ខណៈប្រទេសបងធំនៅអឺរ៉ុបមួយនេះគ្រោងនឹងបង្កើនការចំណាយ៣ដងលើវិស័យការពារជាតិឱ្យឡើងរហូតដល់ប្រហែល១៦២ពាន់លានអឺរ៉ូស្មើនឹង១៧៥ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យបច្ចេកវិទ្យា
ដោយ

ដោយធ្លាប់មានការប៉ះទង្គិចផ្លូវចិត្តនៅក្នុងរបបយោធានិយមណាស៊ី និងសីលធម៌សន្តិភាពនិយមនៅក្រោយសម័យសង្រ្គាម ប្រទេសអាល្លឺម៉ង់ជាយូរមកហើយបានរក្សាផ្នែកការពារជាតិរបស់ខ្លួននៅក្នុងទម្រង់មួយតូច និងមានការប្រយ័ត្នប្រយែងនៅក្រោមឆ័ត្រការពារ និងការធានាសន្តិសុខរបស់សហរដ្ឋអាម៉េរិក។

ប៉ុន្តែប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធ បាននិយាយថា ខ្លួននឹងចាប់ផ្ដើមគិតគូរអំពីការបង្កើនវិស័យយោធាឡើងវិញ ដោយគ្រោងនឹងបង្កើនថវិកាចំណាយឱ្យបាន៣ដងលើវិស័យយោធាឱ្យឡើងដល់ប្រហែល១៧៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ២០២៩ ហើយនឹងផ្ដោតសំខាន់លើការផលិតសម្ភារៈយោធាបច្ចេកវិទ្យាប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិមិ្មត។

ប្រភពមួយចំនួនបាននិយាយថា ថវិកាចំណាយភាគច្រើននឹងចាក់បញ្ចូលទៅក្នុងការបង្កើតឡើងវិញតាមលក្ខណៈសង្គ្រាមបែបសម័យទំនើប ហើយក្រុមហ៊ុនផលិតសូហ្វវែរ គឺជាផ្នែកដ៏សំខាន់មួយនៃការចាប់ផ្តើមផលិតកម្មវិស័យការពារជាតិរបស់អាល្លឺម៉ង់ ខណៈប្រទេសនេះកំពុងអភិវឌ្ឍបច្ចេកវិទ្យាទំនើបចាប់ពីរថក្រោះយន្តប្រើ AI និងនាវាមុជទឹកខ្នាតតូចគ្មានមនុស្សបើក រហូតដល់កន្លាតចារកម្មផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន ព្រមានអឺរ៉ុប ឱ្យជ្រើសរើសយុទ្ធសាស្ត្រឱ្យបានត្រឹមត្រូវក្នុងការដោះដូរពាណិជ្ជកម្ម

កិច្ចប្រជុំកំពូលលើកទី២៥ រវាងសហភាពអឺរ៉ុប និងចិន បានបើកនៅថ្ងៃទី២៤ ខែកក្កដា នៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំង ប៉ុន្តែលទ្ធផលហាក់មិនសូវមាន…

តើតាំងពីកម្ពុជា ទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ន កម្ពុជានិងថៃ ធ្លាប់មានជម្លោះព្រំដែនជាមួយគ្នាប៉ុន្មានដង?

ចាប់តាំងពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង មកដល់ពេលបច្ចុបន្ននេះ តាមការកត់ត្រារបស់សារព័ត៌មានបរទេសឃើញថា ប្រទេសកម្ពុជា និងថៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ