វិស័យធនាគារ

ក្រោយកម្ពុជា ផ្ទុះជម្លោះព្រំដែនជាមួយថៃ តើការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរមានស្ថានភាពយ៉ាងណាដែរ?


មកទល់ពេលនេះ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅតែបន្តស្ថិតក្នុងភាពតានតឹង ដែលជំរុញឱ្យការដោះដូរពាណិជ្ជ និងទេសចរណ៍រវាងប្រទេសត្រូវបានរាំងស្ទះ ក្រោយយោធាថៃ ប្រកាសបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ជាឯកតោភាគី។ តែទោះជាយ៉ាងណា ជុំវិញបញ្ហានេះ អ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អះអាងថា មិនបានជះឥទ្ធិពលណាមួយដល់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងថៃ នោះទេ។
វិស័យធនាគារ
ដោយ

លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈនៃសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីបច្ចុប្បន្នបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ កំពុងមានភាពតានតឹងយ៉ាងណាក្តី ប៉ុន្តែបញ្ហានេះមិនបានបង្កផលប៉ះពាល់ ឬជះឥទ្ធិពលអវិជ្ជមានណាមួយដល់ប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរនោះទេ ពោលគឺមកទល់ពេលនេះ​សកម្មភាពប្រតិបត្តិការនៅតែដំណើរធម្ម​តា​។ ពាក់ព័ន្ធការស្នើឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលករខ្មែរដែលត្រលប់មកពីថៃ លោក សុខ ចាន់ បានឱ្យដឹងថា គិតមកទល់ពេលនេះ នៅតាមបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា នៅទូទាំងប្រទេស ពុំទាន់ទទួលបានការស្នើសុំរៀបចំឥណទានឡើងវិញពីសំណាក់ប្រជាពលរដ្ឋដែលពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ នៅឡើយទេ។

​ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា បច្ចុប្បន្នគ្រឹះស្ថានធនាគារ អេស៊ីលីដា នៅក្នុងខេត្តទាំង៧ជាប់ព្រំដែនថៃ នៅដំណើរការជាធម្មតា ទោះបីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ កំពុងមានភាពតានតឹងក្តី។ ម្យ៉ាងទៀតចំពោះប្រតិបត្តិការទូទាត់ឆ្លងដែន ដែលជាឧបករណ៍យ៉ាងសំខាន់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ការធ្វើពាណិជ្ជ និងទេសចរណ៍រវាងប្រទេសទាំងពីរនោះ ក៏បានដំណើរការជាប្រក្រតីផងដែរ មកទល់ពេលនេះ។

​​សូមជម្រាបថា កាលពីពេលថ្មីៗនេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលស្នើឱ្យសមាគមទាំងពីរ ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ វិញ ចំពោះអ្នកដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន៕




អត្ថបទបន្ទាប់


សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បារម្ភពីកង្វះតម្លាភាពក្នុងការផ្ដល់កូតាឱ្យនាំចូលត្រី ធ្វើឱ្យតម្លៃត្រីកើនឡើង

សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបង្ហាញក្តីបារម្ភ ពីការខ្វះតម្លាភាពក្នុងការផ្តល់កូតាឱ្យនាំចូលត្រីមកកាន់ទីផ្សារកម្ពុជា របស់ក្រសួងកសិក…

ក្រោយអ្នកនិយមផឹកកាហ្វេនៅកម្ពុជា មានកំណើនខ្ពស់ តើទីផ្សារកាហ្វេក្នុងស្រុកមានស្ថានភាពយ៉ាងណាដែរ?

នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការទទួលទានកាហ្វេ បានក្លាយជាការពេញនិយមសម្រាប់ប្រជាជនខ្មែរទូទៅមិនថា ចាស់ ឬក្មេងនោះទេ ហើយមានអ្នកខ្លះទទួលទាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ