ថាមពលឥន្ធនៈ

តម្លៃប្រេងឆៅកើនឡើងខ្ពស់ដោយសារក្ដីកង្វល់ពីការផ្គត់ផ្គង់ ខណៈការរំខានលើការដឹកជញ្ជូននៅតែបន្តមាន


សន្ទស្សន៍តម្លៃប្រេងឆៅពិភពលោក បានកើនឡើងខ្ពស់នៅក្នុងការជួញដូរនៅក្នុងតំបន់អាស៊ី កាលពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ដោយជាមធ្យមបានកើនឡើង១៥សេនដុល្លារ ឬ០.២%ដោយសារប្រទេសនាំចូលប្រេងមានក្ដីកង្វល់ពីការផ្គត់ផ្គង់ប្រេងនាពេលអនាគត ខណៈដែលការរំខាននៃការដឹកជញ្ជូននៅតែបន្តមាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលឥន្ធនៈ
ដោយ

សន្ទស្សន៍តម្លៃប្រេងឆៅនាពេលអនាគតរបស់ទីផ្សារប្រេងរបស់អង់គ្លេស Brent បានកើនឡើង១៦សេនដុល្លារ ឬ០.២% គឺឡើងដល់ជាង៨២ដុល្លារ ក្នុងមួយធុងបារ៉ែល គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ខណៈដែលសន្ទស្សន៍តម្លៃប្រេងឆៅទីផ្សារប្រេងរបស់អាម៉េរិក West Texas បានកើនឡើង១៥សេន ឬ០.២% ដូចគ្នា គឺឡើងដល់ជិត៧៨ដុល្លារ ក្នុងមួយធុងបារ៉ែល។

កត្តាដែលជំរុញឱ្យតម្លៃប្រេងឆៅកើនឡើងនេះ គឺដោយសារតែក្រុមប្រទេសនាំចូលប្រេងធំៗ និងក្រុមឈ្មួញមួយចំនួនកំពុងមានការព្រួយបារម្ភពីការបន្តការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងដូចជាសង្គ្រាមនៅអ៊ុយក្រែន ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងការគំរាមកំហែងរបស់ក្រុមឧទ្ទាមហ៊ូទីនៅសមុទ្រក្រហម ផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ការធ្វើអាជីវកម្មលក់អាជ្ញាបណ្ណជំនួញនៅថៃ រំពឹងមានកំណើនរង្វង់២០% នៅឆ្នាំនេះ

ក្រសួងពាណិជ្ជកម្មថៃនឹងលើកកម្ពស់ប្រតិបត្តិករអាជីវកម្មអាជ្ញាបណ្ណ និងពន្លឿនការបង្កើតស្តង់ដារអាជីវកម្មអាជ្ញាបណ្ណ ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ និង…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងធនធានខ្សាច់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាព និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ