តម្លៃប្រេងឆៅ

អ្នកវិភាគព្រមានពីការហក់ឡើងតម្លៃប្រេង ប្រសិនបើជម្លោះនៅតំបន់មជ្ឈឹមបូព៌ាកាន់តែឡើងកម្តៅ


ក្រោយទ័ពអាកាសរបស់អ៊ីស្រាអែល បើកការវាយប្រហារលើគោលដៅនានារបស់លីបង់ ជាមួយនឹងយន្តហោះចម្បាំងជាង១00គ្រឿង ហើយក្រុមប្រដាប់អាវុធ ហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ បានបាញ់រ៉ុក្កែតជាង៣២0គ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលបានជំរុញឱ្យតម្លៃប្រេងឆៅកើនឡើងស្រឺតៗតែម្តងនៅប៉ុន្មានថ្ងៃកន្លងមកនេះ។ កត្តានេះបានធ្វើឱ្យអ្នកវិភាគព្រមានថា ប្រសិនបើសង្រ្គាមនៅតំបន់មជ្ឈឹមបូព៌ារីករាលដាលកាន់តែធំ ជាពិសេសរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក៏ដូចជាជាមួយអ៊ីរ៉ង ចង់ ឬមិនចង់វានឹងជំរុញឲ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិហក់ឡើងបន្ថែមទៀតពីចន្លោះ៧៥ដុល្លារទៅ៨
តម្លៃប្រេងឆៅអ
ដោយ

នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងភ្លាមៗ បន្ទាប់ពីកងទ័ពអាកាសរបស់អ៊ីស្រាអែលបើកការវាយប្រហារលើគោលដៅនានាក្នុងប្រទេសលីបង់ដោយប្រើយន្តហោះចម្បាំងជាង១00គ្រឿង និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់រ៉ុក្កែតជាង៣២០គ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែលជាការឆ្លើយតប។

លោក វីវិក ដា (Vivek Dhar) អ្នកជំនាញផ្នែកធនធានរ៉ែ និងថាមពលនៅធនាគារ Commonwealth Bank របស់អូស្រ្តាលី បាននិយាយថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងហានិភ័យនៃជម្លោះកាន់តែទូលំទូលាយនៅតំបន់នោះនឹងធ្វើឱ្យតម្លៃប្រេងកើនឡើងបន្ថែមទៀត។ ភ្លាមៗបន្ទាប់ពីមានការបាញ់ប្រហារដាក់គ្នាទៅវិញទៅមកនៅមជ្ឈឹមបូព៌ា តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ West Texas Intermediate បានកើនឡើងដល់០,៧៥%ដល់៧៥,៣៩ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃនៅទីផ្សារ Brent បានកើនឡើង ០,៦៧% ដល់៧៩,៥៥ដុល្លារក្នុងមួយបារ៉ែល។

លោកបានបន្តថា នៅក្នុងករណីដែលជម្លោះនេះបន្តរីករាលដាលហើយឈានដល់ការលូកដៃដោយផ្ទាល់ របស់កងកម្លាំងអ៊ីរ៉ង់ នោះតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិអាចនឹងឡើងពី៧៥ដុល្លារនៅក្នុងមួយបារ៉ែលរហូតដល់ទៅ៨៥ដុល្លារក្នុងមួយបារ៉ែលនៅក្នុងអំឡុងខែកញ្ញា ខាងមុខនេះ។

ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ គឺជាការសងសឹកចំពោះការសម្លាប់របស់អ៊ីស្រាអែល ទៅលើមេបញ្ជាការជាន់ខ្ពស់របស់ខ្លួន គឺលោក ហ្វាត សើក ( Fuad Shukr) នៅក្នុងទីក្រុង បៃរូត កាលពីខែមុន ហើយអ៊ីស្រាអ៊ែលវិញ បាននិយាយថា ការវាយប្រហារជាមុនរបស់ខ្លួន គឺសំដៅរារាំងការវាយប្រហារធំជាងនេះ ដោយក្រុមហេសបូឡា។

ដោយឡែកលោក សេឌ្រិច ចេហាប (Cedric Chehab) នាយកគ្រប់គ្រង និងជាប្រធានផ្នែកហានិភ័យសកលនៅក្រុមហ៊ុនស្រាវជ្រាវ BMI បាននិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុន មិនមានន័យថា សង្រ្គាមនៅមជ្ឈឹមបូព៌ាជិតផ្ទុះនោះទេ។ លោកបានសង្កត់ធ្ងន់ថា អ្វីដែល ហេសបូឡា ចង់ធ្វើ និងអ្វីដែលអ៊ីរ៉ង់ចង់បង្ក គឺត្រូវបានទប់ស្កាត់ ហើយនៅពេលនេះទាំងមេដឹកនាំ អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ គឺពិតជាមិនចង់ឲ្យមានសង្រ្គាមដោយផ្ទាល់ជាមួយនឹងគ្នានោះឡើយ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


កម្ពុជាគ្រោងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចតាមអនឡាញឆាប់ៗ ដើម្បីជំរុញកំណើននៃការចុះបញ្ជី

ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា កម្ពុជានឹងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីបរធនបាលកិច្ចតាមប្រព័ន្ធអនឡាញក្នុងពេលឆាប់ៗខាងមុខន…

តើការឆ.បោកក្រោមរូបភាពវិនិយោគនៅមួយរយៈចុងក្រោយ អាចជះឥទ្ធិពលមិនល្អដល់ការវិនិយោគរបស់ជនបរទេសនៅកម្ពុជា ដែរឬទេ?

នៅមួយរយៈចុងក្រោយនេះអាជ្ញាធរកម្ពុជា បានចាត់វិធានការច្បាប់លើជន ដែលរកស៊ីមិនត្រឹមត្រូវ ឬប្រព្រឹត្តអំពើឆបោកក្រោមរូបភាពវិនិយោគជាបន្តបន្ទាប់។ ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ