ក្រុមហ៊ុនចុះបញ្ជីថ្មីក្នុងផ្សារមូលបត្រកម្ពុជា

ផ្សារមូលបត្រកម្ពុជាស្វាគមន៍ក្រុមហ៊ុនចុះបញ្ជីថ្មីទី ១៣ និងរំពឹងទទួលបានក្រុមហ៊ុន២ទៀតនៅចុងឆ្នាំនេះ


ថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា ទទួលបានសមាជិកថ្មីមួយទៀតហើយ គឺក្រុមហ៊ុន PESTECH Cambodia ដែលបានក្លាយជាក្រុមហ៊ុនចុះបញ្ជីថ្មីទី ១៣ នៅលើទីផ្សារមូលបត្រកម្ពុជា ដោយបានចូលមកបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិ និងប្រមូលទុនប្រមាណ ៣លានដុល្លារអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ ផ្សារមូលបត្រកម្ពុជា រំពឹងនឹងទទួលបានសមាជិកបន្ថែម ២ទៀត នៅចុងឆ្នាំ ២០២០នេះ។
ផ្សារមូលបត្រកម្ពុជាស្វាគមន៍ក្រុមហ៊ុនចុះបញ្ជីថ្មី ទី ១៣ និងរំពឹងទទួលបានក្រុមហ៊ុន២ទៀតនៅចុងឆ្នាំនេះ (រូបភាព៖ CSX)
ដោយ

ឯកឧត្តម ហុង សុហួរ អគ្គនាយក​នៃក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុន​ PESTECH Cambodia ​បានក្លាយ​ជាក្រុមហ៊ុន​ទី​១៣ ដែលបាន​ចុះបញ្ជី​នៅលើ ផ្សារមូលបត្រ​កម្ពុជា​ជាផ្លូវការ ហើយអ្វី​ដែល​ទាក់ទាញ គឺក្រុមហ៊ុន​ថ្មី​មួយនេះ មកពី​វិស័យ​ថាមពល​អគ្គិសនី ដែលជា​វិស័យមួយ​កំពុង​រីកចម្រើន ប្រកបដោយ​សក្តានុពល និងបាន​ក្លាយជា​ជម្រើស​វិនិយោគ​ថ្មី​សម្រាប់ វិនិយោគិន។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃគណៈកម្មការ​មូលបត្រ​កម្ពុជា បាន​ឲ្យដឹងដែរ​ថា ក្រុមហ៊ុន​ PESTECH Cambodia ស្ថិតនៅក្រោម​ក្រុមហ៊ុន​មេ ដែលបាន​ចុះបញ្ជី​ស្រាប់ នៅលើ ទីផ្សារ​មូលបត្រ​ប្រទេស​ម៉ាឡេស៊ី ដូច្នេះហើយ ការចូល​រួមនេះ ជាការគាំទ្រ​ដល់ វិស័យ​មូលបត្រ​នៅកម្ពុជា ដែលអាច​នឹង​ក្លាយជា​គំរូមួយ ទាក់ទាញ​ក្រុមហ៊ុន​ដទៃ ឲ្យចូលមក​ប្រមូល​ទុនពី វិស័យ​មូលបត្រ​ដូចគ្នាដែរ ហើយ​ឯកឧត្តម ក៏បាន​បង្ហើបដែរថា នៅចុងឆ្នាំនេះ ក៏រំពឹង​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​ចំនួន ២ បន្ថែមទៀតដែរ។

លោក Paul Lim​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ប្រតិបត្តិ​នៃ ក្រុមហ៊ុន​ PESTECH Cambodia​ បានលើក​ឡើងដែរថា ការចុះបញ្ជី​នៅលើ​ផ្សារមូលបត្រ​កម្ពុជា គឺពិតជា​ទទួល​បាន​ជោគជ័យ លើសពីការ​រំពឹងទុក​ដោយ​ក្នុងនោះ ការធ្វើ​បរិវិសកម្ម របស់ក្រុម​ហ៊ុន ទទួលបាន​លទ្ធផល​ល្អ ដោយក្រុមហ៊ុន​បានដាក់​លក់ ១,២លាន​ហ៊ុន អំឡុងពេល​ធ្វើ​បរិវិសកម្ម តែមាន​ការបញ្ជា​ទិញ​ដល់ទៅ​ជាង ២លានហ៊ុន។

លោកបន្តថា ទាំងអស់នេះ បង្ហាញពី​ទំនុកចិត្ត​របស់ វិនិយោគិន​មកលើ ក្រុមហ៊ុន​ដែល​អភិវឌ្ឍន៍​លើ​វិស័យ​ថាមពល​អគ្គិសនី​មួយនេះ ហើយនៅ​ក្នុង​ចំណោម​វិនិយោគិន​ជាង ៥០០នាក់ ដែលទទួល​បាន​ជោគជ័យ ក្នុងការ​ទិញ​ភាគហ៊ុន​របស់​ PESTECH Cambodia​ គឺមាន​ជាង ៨០% ជាជនជាតិខ្មែរ៕

None



អត្ថបទបន្ទាប់


អឺរ៉ុប «សម្រេចដកផ្នែកខ្លះនៃ EBA ពីកម្ពុជាជាផ្លូវការហើយ» ខណៈទំនិញកម្ពុជា ២០% នាំទៅអឺរ៉ុបត្រូវចាប់ផ្ដើមបង់ពន្ធពីពេលនេះតទៅ

ដូចទៅនឹងការគ្រោងទុករបស់សហភាពអឺរ៉ុប នៅថ្ងៃទី ១២ ខែសីហានេះ សហភាពអឺរ៉ុបបានសម្រេចកាត់ផ្ដាច់ជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA…

គម្រោងរោងចក្រសម្លៀកបំពាក់តម្លៃ ១០លានដុល្លារថ្មីមួយទៀត​នៅខេត្តកំពង់ស្ពឺ ត្រូវបានអនុម័ត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅខែសីហានេះបានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ថ្មីមួយទៀតតម្លៃជាង ១០ លានដុល្លារអាមេរិក ដែលមានទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ