គួរបញ្ចាក់ថា ថ្មីៗនេះហាង Dairy Queen® បានបើកសម្ភោធហាងថ្មី ២ទៀតនៅពេលជាមួយគ្នា ដែលជាសាខាទី ៣៣ ស្ថិតនៅតាមបណ្ដោយផ្លួវ 155 ជិតផ្សារទូលទំពួង និងសាខាទី ៣៤ ស្ថិតនៅក្រុងបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ មានភាពទាក់ទាញខ្លាំងជាងមុខរាល់ដង ដូចជាការតុបតែងហាងមានលក្ខណៈប្លែកភ្នែក និងទាន់សម័យ ទីតាំងធំទូលលាយនិងកន្លែងអង្គុយមានផាកសុខភាព និងបំពាក់ជាមួយ Wifi ល្បឿនលឿន ដែលផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួន។
បើតាមប្រសាសន៍របស់ Mr. Martin Darby ជានាយកគ្រប់គ្រងក្រុមហ៊ុន Express Food Group Co Ltd., បានផ្ដល់ព័តមានមកកាន់អ្នកសារព័ត៎មានពួកយើងថា សាខាទី៣៣ និង៣៤ របស់ Dairy Queen® គឺជាទំព័រថ្មី និងយុគសម័យកាលថ្មីរបស់ខ្លួន ដែលចង់ឲ្យអតិថិជនទទួលបាននៅអារម្មណ៍ថ្មី និងបរិយាកាសប្លែក ដែលអតិថិជនអាចមកហាង Dairy Queen® អង្គុយសិក្សា ជួបជុំមិត្ដភ័ក្ដ ឫគ្រួសារ ព្រោះថាហាងមានធំទួលាយ កន្លែកអង្គុយច្រើន រចនាបទទាន់សម័យ និងមាន High Speed Wifi។ គាត់ក៏បានបន្ដទៀតថា Dairy Queen® មានគម្រោងបើបសាខាថ្មីជាច្រើនទៀត ដែលមានភាពទាក់ទាញខ្លាំង។
ហាង Dairy Queen® មានឈានជើងចូលមកទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១០ កម្លះ ហើយក៏មានការគាំទ្រយ៉ាងពីអតិថិជនកម្ពុជារបស់យើង និងមកដល់សព្វថ្ងៃនេះ Dairy Queen® មានរហូតដល់ ៣៤ សាខាទូទាំងប្រទេសកម្ពុជា រួមទាំងក្រុងភ្នំពេញ និង៦ខេត្ត។ Dairy Queen® មានបង្កើតឡើងទាំងពីឆ្នាំ ១៩៤០ មកម្លះ និងអ្វីដែលពិសេសសម្រាប់ម៉ាកផលិតផលនេះ គឺអាចផលិតការ៉េម ដែលគេហៅថា Soft Serve និងមានផលិតផលឈ្មោះ Blizzard ឫហៅថាការ៉េមផ្កាប់កែវ ដែលមិនមានម៉ាកការ៉េមណាធ្វើដូច។ ក្រៅពីនោះ Dairy Queen® ក៏មានផលិតផលប្រភេទផ្សេងៗជាច្រើនទៀតផងដែរ ដូចជា Hotdog និង នំខេកធ្វើពីការ៉េម Soft Serve សុទ្ធ។
ទីតាំងហាង Dairy Queen® បាត់ដំបង៖ https://maps.app.goo.gl/jsNUpPAEvgudGM2S8
ទីតាំងហាង Dairy Queen® បាត់ដំបង៖ https://maps.app.goo.gl/goHRQXxCzLPTyYVU8