ពពកខ្មៅនៃបំណុល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចថៃ កំពុងគ្របដណ្តប់លើដំណើរការបោះឆ្នោតនៅក្នុងប្រទេសថៃ នាចុងសប្តាហ៍នេះ។ ជុំវិញបញ្ហានេះ អ្នកសេដ្ឋកិច្ចបានលើកឡើងថា បំណុល និងហានិភ័យពាណិជ្ជកម្មសកលបានក្លាយជាដុំថ្មដ៏ធ្ងន់ ដែលសង្កត់លើការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត ដែលអាចរុញច្រានឱ្យស្ថានភាពនយោបាយថៃកាន់តែមានភាពរង្គោះរង្គើ។
តួយ៉ាងក្រុមអ្នកលក់អាហារតាមចិញ្ចើមថ្នល់ម្នាក់បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា វិបត្តិផ្ទួនៗបានរុញឲ្យខ្លួន និងគ្រួសារជាប់ផុងក្នុងអន្ទាក់បំណុលត្រឹមតែជាង៣ពាន់ដុល្លារដោះស្រាយមិនទាន់រួចនៅឡើយ។ ភាពទាល់ច្រកបានរុញច្រានឱ្យពួកគេលោតទៅខ្ចីបំណុលក្រៅផ្លូវការជាមួយនឹងការប្រាក់២០% ដែលធ្វើឲ្យកាន់តែផុងខ្លួន។ ដូច្នេះអ្វីដែលក្រុមអាជីវករចង់បានពីអ្នកនយោបាយថៃ មិនមែនការសន្យាខ្យល់នោះទេ គឺមធ្យោបាយដែលអាចជួយឱ្យពួកគេអាចរួចផុតអន្ទាក់បំណុល និងភាពក្រីក្រ។
ជុំវិញបញ្ហានេះ លោកស្រី ផាវីដា ផាណាអ៊ុន ( Pavida Pananond )សាស្ត្រាចារ្យផ្នែកពាណិជ្ជកម្មអន្តរជាតិ នៅសាកលវិទ្យាល័យធម្មាសាធ បានព្រមានថា បញ្ហាបំណុល និងអស្ថិរភាពនយោបាយបានក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសថៃ ក្នុងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន។
ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋ ដែលកំពុងផុងនឹងបញ្ហាបំណុល គណបក្សនយោបាយធំៗកំពុងដាក់ចេញនូវគោលនយោបាយប្រជានិយមទាញសន្លឹកឆ្នោត តាមកម្មវិធីនយោបាយពាក់ព័ន្ធនឹងលុយ ប៉ុន្តែអ្នកជំនាញបានព្រមានថា ស្ថានភាពនេះនឹងធ្វើឲ្យថៃ កាន់តែប្រឈមនឹងហានិភ័យ។ ការបំប៉ោងការចំណោយថវិកាជាតិ ក្រោមគោលនយោ
ដោយៈ សរ សុជាតិ