អាជីវកម្មផលិតក្នុងស្រុក

អ្នកជំនាញហាក់បារម្ភពីការធ្លាក់ចុះអំណាចទិញរបស់ពលរដ្ឋក្នុងការធ្វើឱ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ច និងអាជីវកម្មផលិតក្នុងស្រុក


អំណាចទិញរបស់ប្រជាពលរដ្ឋ គឺជាចរន្តឈាមដ៏សំខាន់ក្នុងការជួយទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កាលណាពលរដ្ឋមានប្រាក់ចំណូលរឹងមាំ និងមានកម្លាំងទិញខ្ពស់ នោះសកម្មភាពពាណិជ្ជកម្ម ការពង្រីកអាជីវកម្ម ការបង្កើតការងារ និងចរន្តសេដ្ឋកិច្ចទាំងមូលនឹងមានរំញោច និងចរន្តខ្លាំងក្លា។ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើអំណាចទិញមានការធ្លាក់ចុះ វានឹងទាញទម្លាក់ចរន្តចំណាយ និងបង្កកសកម្មភាពសេដ្ឋកិច្ចភ្លាមៗ។
អាជីវកម្មផលិតក្នុងស្រុក
ដោយ

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សង្កេតឃើញថា មកទល់ពេលនេះអំណាចទិញរបស់ពលរដ្ឋមួយចំនួនហាក់ថមថយជាងមុន ដោយសារប្រភពចំណូលរបស់ពួកគេបានថយចុះ និងមានពលរដ្ឋខ្លះជាប់បំណុលធនាគារជាដើម ដែលការណ៍នេះបានធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវកាត់បន្ថយការចាយវាយលើសម្ភារមិនចាំបាច់។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើអំណាចទិញរបស់ពលរដ្ឋនៅតែបន្តធ្លាក់ចុះក្នុងរយៈពេលយូរ នោះនឹងអាចបង្កើតនូវភាពអវិជ្ជមានដល់ប្រព័ន្ធសេដ្ឋកិច្ច និងប៉ះពាល់ដល់អ្នកលក់រាយ និងដុំ ព្រមទាំងខ្សែច្រវាក់ផលិតកម្ម និងការងារផងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការធ្លាក់ចុះសកម្មភាពលក់រាយនៅតាមផ្សារក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន ដោយសារមានអាជីវករខ្លះបានងាកទៅប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីលក់ផលិតផលរបស់ពួកគេ។ ការណ៍នេះ បានធ្វើឱ្យសកម្មភាពលក់ដូរតាមតូបរបស់អាជីវករមួយចំនួនមិនសូវមានភាពមមាញឹកខ្លាំងនោះទេ ខណៈអតិថិជនបានប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីបញ្ជាទិញផលិតផលដោយពុំចាំបាច់ធ្វើដំណើរដូចមុនទៀតឡើយ។ ទោះជាបែបនេះក្ដីអ្នកឧកញ៉ា លឹម ហេង យល់ថា ស្ថិតក្នុងស្ថានភាពនេះ ពលរដ្ឋត្រូវចេះថ្លឹងថ្លែងលើហិរញ្ញវត្ថុ និងការចំណាយ ខណៈការក្បិតក្បៀតខ្លាំងពេកអាចប៉ះពាល់ដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យមជាដើម។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះអាជីវករមួយចំនួននៅរាជធានីភ្នំពេញ បានត្អូញត្អែរពីការលក់មានការធ្លាក់ចុះ ព្រោះពលរដ្ឋមួយចំនួនកាត់បន្ថយការចំណាយ។ ការធ្លាក់ចុះអំណាចទិញក្នុងស្រុកត្រូវបានអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា អាចទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចសកល ដែលធ្វើឱ្យការបញ្ជាទិញពីខាងក្រៅមានភាពប្រែប្រួល និងថយចុះ ដែលទាញទម្លាក់ប្រាក់ចំណូលរបស់ពលរដ្ឋ។ បើតាមក្រុមអ្នកជំនាញ រាជរដ្ឋាភិបាលគួរដាក់ចេញនូវវិធានការសេដ្ឋកិច្ចចាំបាច់នានា ដើម្បីជួយជំរុញ និងស្តារអំណាចទិញរបស់ប្រជាពលរដ្ឋឡើងវិញ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ការផលិត និងទីផ្សារលក់សាប៊ូស្ពៃ បានធ្លាក់ចុះយ៉ាងគំហុក ក្រោយទំនិញក្លែងបន្លំវាយលុកពេញទីផ្សារ ខណៈម្ចាស់សហគ្រាសស្រែករកយុត្តិធម៌

ម្ចាស់សហគ្រាសផលិតសាប៊ូស្ពៃ បានទម្លាយការឈឺចាប់ និងការខកចិត្តយ៉ាងខ្លាំង ខណៈសម្ទុះគាំទ្រពីសំណាក់អ្នកប្រើប្រាស់បានធ្លាក់យ៉ាងខ្លាំង បន្ទាប់ពីរង…

ADB បន្ទាបការព្យាករ​កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៣,៩% នៅឆ្នាំ​ ២០២៦ ខណៈវិស័យទេសចរណ៍បន្ដ​មានភាពទន់ខ្សោយ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ បានបញ្ចេញរបាយការណ៍ថ្មី​របស់ខ្លួន ដោយបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ