
ហើយដើម្បីញ៉ាំងឲ្យ កម្មវិធីនេះកាន់តែមានភាពឱឡារឹកថែមទៀត ក្រុមការងាររបស់ Land Rover Cambodia-RMA បានរៀបចំយ៉ាងម៉ត់ចត់បំផុតសម្រាប់ភ្ញៀវកិត្តិយស ដែលមានវត្តមាននៅក្នុងកម្មវិធីនេះ
ដើម្បីធានាបាននូវបទពិសោធន៍ល្អឥតខ្ចោះ។ តាំងពីជំហ៊ានដំបូងនៃការឈានចូលក្នុងកម្មវិធីនេះ ភ្ញៀវកិត្តិយសទទួលបានអារម្មណ៍មួយប្លែក រំភើប និងភ្ញាក់ផ្អើល ជាមួយនឹងការតាំងបង្ហាញកំពូលរថយន្ត Defender ២០២៥ ថ្មីស្រឡាង អមជាមួយនិងមុខម្ហូបដ៏ពិសេសប្រភេទ Omakase រៀបចំដោយចុងភៅដ៏ល្បីឈ្មោះ រួមជាមួយការសម្តែងពិសេសអំពីការកាត់ត្រី ធូណា ហើយ Menu នីមួយៗ គឺត្រូវបានបង្កើតឡើង យ៉ាងសម្រិតសម្រាំង សម្រាប់តែភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធីនេះតែប៉ុណ្ណោះ។

គួរបញ្ញាក់ផងដែរថា រថយន្ត Defender ស៊េរីឆ្នាំ ២០២៥ នេះបានបំពាក់នូវ Features ថ្មីៗដើម្បីអ្នកប្រើប្រាស់បើកបរប្រកបដោយសុវត្តិភាព ផាសុខភាព និងប្រណិតភាព។ រថយន្ត Defender ២០២៥ ក៏បំពាក់ជាមួយនឹង បច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់ Land Rover គឺ Plug-In Hybrid ជាបច្ចេកវិទ្យាដែលធ្វើឲ្យរថយន្តបើកបរបានកាន់តែឆ្ងាយ កាន់តែរលូន និងកាន់តែស្ទុះជាងមុន ហើយបច្ចេកវិទ្យានេះអាចឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសបាន ៣ជម្រើសគឺ ប្រភេទអគ្គីសនីសុទ្ធ (EV MODE), ប្រើប្រាស់សាំងសុទ្ធ (SAVE MODE) ឬក៏ សាំង និងអគ្គីសនី (PARALLEL HYBRID MODE) ហើយមុខងារនេះគឺសន្សំសំចៃសាំង ព្រោះវាអាចគណនាដោយឆ្លាស់គ្នាជាមួយអគ្គីសនី និងសាំង។

លោកស្រី ហ៊ុំ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ លេនវ៉ូវើ ខេមបូឌា បានបញ្ជាក់ទៀតថា រាល់ការជាវរថយន្តពី លេនវ៉ូវើ ខេមបូឌា អតិថិជននឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសដូចជា៖
- ទទួលបានការធានាលើគ្រឿងបន្លាស់ រយៈពេល 3 ឆ្នាំ ឬស្មើនឹង 100,000KM
-ទទួលបានការធានាលើអាគុយ (Hybrid) រយៈពេល 6 ឆ្នាំ ឬស្មើនឹង 100,000KM
- ទទួលបានសេវាថែទាំ និងប្ដូរប្រេងម៉ាស៊ីនរយៈពេល 5 ឆ្នាំ ឬស្មើនឹង 65,000KM
- សេវារថយន្តជួសជុលចល័តសម្រាប់លោកអ្នក 24 ម៉ោង រៀងរាល់ថ្ងៃ
- ផ្តល់ជូនរថយន្តប្រើប្រាស់បណ្តោះអាសន្ន កំឡុងពេលជួសជុល
- អាចបន្ថែមការធានា 2ឆ្នាំ EXTENDED WARRANTY 2 YEARS







