គម្រោងវិនិយោគនៅកម្ពុជា

៩ខែឆ្នាំនេះកម្ពុជាអនុម័តគម្រោងវិនិយោគជាង១០០គ្រោងជាមួយទុនជិត ២ពាន់៦០០លានដុល្លារអាមរិក


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC បានអនុម័តគម្រោងវនិយោគជាង១០០គម្រោង ដែលមានទុនសរុបជិត ២ពាន់៦រយលានដុល្លារអាមេរិក នៅក្នុងរយៈពេល ៩ខែឆ្នាំ២០២១។ គម្រោងទាំងនេះ បានផ្តល់ការងារដល់បុគ្គលិក កម្មករ និយោជិត ជាង៧ម៉ឺនកន្លែង។ អ្វីដែលគួរឲ្យកត់សំគាល់ឃើញថា ទុនវិនិយោគក្នុងរយៈពេល ៩ខែ ដែលCDC បានអនុម័ត គឺនៅខែមីនា មានទុនវិនិយោគច្រើនជាងគេរហូតដល់ជាង១ពាន់លានដុល្លារអាមេរិក ខណៈនៅខែមេសា មានទុនវិនិយោគតិចជាងគេជាង ២០លានដុល្លារអាមេរិក។
ទិដ្ឋភាពអាគារវឌ្ឍនៈ និងសំណង់អាគារខ្ពស់ៗផ្សេងទៀតក្នុងរាជធានីភ្នំពេញ (រូបភាព៖ ស៊ិនហួរ)
ដោយ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី​ៗ​ជា​ហូរហែ ទោះបី​មានការ​រំខាន​អុកឡុក​ពី​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​-១៩ ក៏​ដោយ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា វិបត្តិ​កូ​វី​ដ​-១៩ មិន​បាន​បង្ក​ការ​រំខាន​ធ្ងន់ធ្ងរ​ដល់​ការ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ថ្មី​ៗ​ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​នៅ​កម្ពុជា​នោះ​ទេ​។

ជាក់ស្តែង​នៅ​រយៈពេល ៩​ខែ​ឆ្នាំ​២០២១ CDC បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី​ចំនួន​១០៣​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត​២​ពាន់​៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ផ្តល់​ការងារ​ដល់​បុគ្គលិក កម្មករ និង​ប្រជាពលរដ្ឋ​ជាង​៧​ម៉ឺន​៤​រយ​កន្លែង​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្នុង​ចំណោម​គម្រោង​វិនិយោគ​រយៈពេល​៩​ខែ​ដែល CDC បាន​អនុម័ត ឃើញ​ថា គម្រោង​វិនិយោគ​ក្នុង​ខែមីនា មាន​ទំហំ​ទុន​វិនិយោគ​ច្រើន​ជាងគេ​រហូត​ដល់​ជាង​១​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាង​៧​ពាន់​៥​រយ​កន្លែង​។ ចំណែក​ខែមេសា មាន​ទុន​វិនិយោគ​តិច​ជាងគេ​ជាង​២៦​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​គម្រោង​វិនិយោគ​តែ​៧​ប៉ុណ្ណោះ​។

ប៉ុន្តែ​បើ​គិត​ពី​ចំនួន​គម្រោង​ដែល CDC បាន​អនុម័ត​ក្នុង​ខែ​នីមួយ​ៗ គឺ​នៅ​ខែកុម្ភៈ មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​ជាងគេ​រហូត​ដល់​១៦​គម្រោង​មាន​ទុន​វិនិយោគ​ជាង ៧០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ឈរ​ពីក្រោយ​ដោយ​ខែសីហា មាន​១៥​គម្រោង​ជាមួយ​ទុន​វិនិយោគ​ជិត​៩៥​លាន​ដុល្លារ​អា​មេ​រិ​ក​។

បើ​តាម​របាយការណ៍​របស់ CDC ដដែល​គម្រោង​វិនិយោគ​ជាង​១០០​គម្រោង​នេះ គឺ​ភាគច្រើន​អភិវឌ្ឍន​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ កាបូប ស្បែកជើង គ្រឿង​បង្គុំ​អគ្គិសនី ទោចក្រយានយន្ត រោងចក្រ​ដំឡើង​ទោចក្រយានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ថាមពលព្រះអាទិត្យ និង​ធ្យូងថ្ម រោងចក្រ​កែ​ច្នៃ​ផលិតផល​កសិកម្ម សណ្ឋាគារ និង​រោងចក្រ​ផលិត​ផលិតផល​ប្រើប្រាស់​ផ្សេង​ៗ​ទៀត​។  គម្រោង​ទាំងនេះ​ភាគច្រើន​មាន​ទីតាំង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ស្វាយ​រៀង ព្រះ​សីហ​នុ កំពង់ស្ពឺ តាកែវ កំពត កំពង់ចាម កំពង់ធំ និង​កំពង់ឆ្នាំង​ជាដើម​៕




អត្ថបទបន្ទាប់


មិត្តហ្វូន ចេញ​ផ្សាយ​វីដេអូ​ភាគអប់រំ​«មាគ៌ាព្រះធម៌»​ដើម្បី​បំផុស​ការធ្វើ​អំពើល្អ

ព័ត៌មាន
មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បានផ្សព្វផ្សាយមាតិកាវីដេអូអប់រំជាច្រើន ក្នុងនោ…

ជប៉ុនផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងសរុបជាង ៧១លានដុល្លារមកឲ្យកម្ពុជា

ព័ត៌មាន
ប្រទេសកម្ពុជា និងជប៉ុននៅថ្ងៃទី១១ ខែតុលាឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើលិខិតប្តូរសារដ៏សំខាន់មួយ ដោយក្នុងនោះ ភាគីជប៉ុនបានយល់ព្រមផ្ដល់ឥណទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ