
កម្មវិធីនេះបាន សហការរៀបចំដោយ ក្រុមហ៊ុន លីហួរ វេរលុយ (LyHour Veluy) និងក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក (Viphou PhopPudh Utility Co.,Ltd ) និងបានចូលរួមក្រោមអធិបតីភាពលោកអភិបាលរងក្រុងសំរោង ប្រធានសមាគមអ្នកគាំទ្រសន្តិភាពសាខាខេត្តឧត្តរមានជ័យ បុគ្គលិកក្រុមហ៊ុន លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សសរុបជាង ៣០០នាក់។ សកម្មភាពសំអាតក្រុង ត្រូវបានបែងចែក ជាបីក្រុម តាមទិសដៅផ្សេងគ្នា ដើម្បីប្រមូលសំរាម និងជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ផ្ទាល់តែម្តង។

ក្រៅពីសកម្មភាពរើសសំរាម លោក លី រដ្ឋា ជាអភិបាលរងក្រុងសំរោងនិងគណៈអធិបតីទាំងអស់បានបង្ហាញមតិសំណេះសំណាលនិងផ្តល់ជាគំនិតល្អៗជូនសិស្សានុសិស្សដែលជាថ្នាលបណ្តុះស្មារតីអោយចេះទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ចេះធ្វេីអនាម័យ ធ្វេីអោយទីក្រុងស្អាត បរិស្ថានល្អ ដែលសមស្របនឹងគោលដៅរបស់កម្មវិធីទាំងមូល។


បន្ថែមពីនេះទៀត លោកយុន ផន នាយកប្រតិបត្តក្រុមហ៊ុនលីហួរ វេរលុយក៏បានបញ្ជាក់យ៉ាងច្បាស់ថាទីក្រុងស្អាតផ្តេីមចេញពីយេីងទាំងអស់ ហេីយដេីម្បីជួយសម្រួលដល់ការទុកដាក់សម្រាមអោយមានរបៀបរៀបរយ ក្រុមហ៊ុនវិភូភពពុធ យូធីលីធី ឯ.ក បានផ្តល់សេវាកម្មប្រមូលសម្រាមជូនអតិថិជនហេីយរាល់ការបង់ថ្លៃសំរាមតាមរយៈភ្នាក់ងារលីហួរ វេរលុយ ឬ Ly Hour App គឺមិនអស់ថ្លៃសេវាកម្មទេ៕




