ចោរកម្ម-ប្លែកៗ

សណ្ឋាគារនៅអាមេរិក ក៏មានចោរ​ចូល​លួច​ដល់​ក្នុង​បន្ទប់ដែរ!


ផលិតករ​ភាពយន្តជនជាតិវៀតណាម លោក តាន់ ដួង និង​ដៃគូ​របស់​គាត់ បាន​និង​កំពុង​ស្នាក់នៅ​ក្នុង​សណ្ឋាគារមួយ ឈ្មោះ Travelodge នៅ​កណ្ដាល​ទីក្រុង​ Orlando រដ្ឋ​ Florida ដើម្បី​ចូលរួម​មហោស្រព​ភាពយន្ត នៅសហរដ្ឋ​អាមេរិក​ នា​សប្ដាហ៍នេះ។
សណ្ឋាគារនៅអាមេរិក ក៏មានចោរ​ចូល​លួច​ដល់​ក្នុង​បន្ទប់ដែរ!
ដោយ

នាថ្ងៃពុធ លោក ដួង កំពុងដេកលក់ ស្រាប់តែ​ដៃគូ​ស្រី​របស់​លោក​ស្រែក​នៅពេល​ឃើញ​មនុស្ស​ដែល​មិនស្គាល់​កំពុង​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​របស់​ពួកគេ បម្រុង​នឹង​លួច​ទូរស័ព្ទដៃ​និង​កាបូប​លុយ។ 

លោក​ ដួង ក៏ភ្ញាក់​ឡើង និង​ចាប់ដៃ​ស្ត្រី​ជាចោរ​នោះ​ជាប់ ខណៈ​ដែលស្ត្រី​ចោរ​នោះ​ប៉ុនប៉ងរត់គេច។ កាសែត Fox 35 Orlando ក៏បាន​ផ្សាយ​ពី​ដំណឹង​នេះ​ដែរ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ 

ស្ត្រី​ជាចោរ​ដែល​លួច​ចូល​បន្ទប់​សណ្ឋាគារនោះ ឈ្មោះ នីកូល វ៉ាតឃីនស៍ អាយុ ៤០ឆ្នាំ ជាស្ត្រីអនាថា​គ្មាន​ផ្ទះ​សម្បែង​នៅ។

នៅឯ​ប៉ុស្តិ៍ប៉ូលិស គេ​រក​ឃើញថា ស្ត្រី​ជាចោរនោះ​មាន​រក្សា​ទុក​គ្រឿង​ញៀន​នៅ​នឹង​ខ្លួន ហើយ​ថែមទាំង​ព្យាយាម​រត់គេច​ពី​ប៉ុស្តិ៍​ប៉ូលិស​ទៀត​ផង។ 

អ្នកទេសចរណ៍​ជនជាតិវៀតណាម និយាយថា ពួកគេ​មិននឹកស្មានថា ជួបប្រទះ​រឿងអី​ក៏ដូច​ក្នុង​កុន​បែប​នេះ​ឡើយ។ 

កាល​ពីខែ​មិថុនា ឆ្នាំ​ទៅមិញ ជនជាតិ​អាមេរិកម្នាក់ ឈ្មោះ ជូលៀស ដ្រុតធើ បានចាក់សម្លាប់​បុគ្គលិក​ក្រុមហ៊ុនទេសចរណ៍​ជន​ជាតិ​វៀតណាម ២នាក់ នៅក្នុងសណ្ឋាគារមួយ នៅ Las Vegas រដ្ឋ Nevada ខណៈ​ដែល​ជនជាតិ​អាមេរិកនោះ​ប៉ុនប៉ង​ប្លន់​ពួកគេ។ ក្រោយ​មក ជនជាតិ​អាមេរិក​នោះ​ត្រូវ​បាន​ចាប់ខ្លួន និង​កាត់ទោស​ប្រហារជីវិត ពីបទ​មនុស្សឃាត៕




អត្ថបទបន្ទាប់


តើ​អ្នកសារព័ត៌មាន​ស្ត្រី​និយាយ​អ្វីខ្លះ នា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំនេះ?

ព័ត៌មាន
មួយថ្ងៃ​នៅមុន​ទិវា​នារី​អន្តរជាតិ ៨ មីនា ក្រុម​អ្នកសារព័ត៌មាន​លេច​ធ្លោ​មួយ​ក្រុម​បាន​បើក​កិច្ច​ពិភាក្សា​គ្នា​មួយ នៅ​ក្នុង​វេទិកា​តុមូល…

កម្ពុជា លើកទឹកចិត្តវិនិយោគិនជប៉ុន ឲ្យចូលមកវិនិយោគ តាម​គោលនយោបាយ «ថៃបូក១» បន្ថែមទៀត

ព័ត៌មាន
ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចរបស់កម្ពុជា ពិសេសនៅតាមតំបន់ព្រំដែនថៃ គឺមានភាពអំណោយផល និងស័ក្ដិសមបំផុតសម្រាប់វិនិយោគិនជប៉ុន ចូលមកបណ្ដាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ