កាស៊ីណូ

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការលែងឱ្យបើកកាស៊ីណូនៅខេត្តកំពត និងខេត្តកែប?


ខេត្តកំពត និងខេត្តកែប នឹងក្លាយជាកន្លែងទេសចរណ៍ និងការវិនិយោគប្រកបដោយសក្ដានុពល ក្រោយពេលខេត្តជាប់មាត់សមុទ្រទាំងពីរនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសលែងផ្ដល់អាជ្ញាបណ្ណអនុញ្ញាតឱ្យបើកកាស៊ីណូ ក្រៅពីការស៊ីណូដែលមានស្រាប់។ ចំណាត់ការនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកជំនាញ ព្រោះពួកគេយល់ថា ការមានវត្តមានកាស៊ីណូច្រើន អាចបង្កឱ្យមានឧក្រឹដ្ឋកម្មកើតឡើងក្នុងសង្គម។
កាស៊ីណូ
ដោយ

សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកខេត្តកំពត និងខេត្តកែប គឺជាខេត្តជាប់មាត់សមុទ្រ ដែលមានសក្ដានុពលផ្នែកទេសចរណ៍ និងការវិនិយោគ។ ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាល បានប្រកាសឈប់ផ្ដល់អាជ្ញាធរបណ្ណឱ្យបើកកាស៊ីណូក្នុងខេត្តជាប់មាត់សមុទ្រទាំងពីរនេះ លើកលែងតែកាស៊ីណូដែលមានស្រាប់នៅលើភ្នំបូកគោ ប៉ុន្តែគេអាចបើកបាននៅច្រកព្រែកចាក ជិតព្រំដែនវៀតណាម។

បើតាមសម្ដេចនាយករដ្ឋមន្រ្តី ការមិនអនុញ្ញាតផ្ដល់អាជ្ញាធរបណ្ណដល់កាស៊ីណូនេះ គឺដោយសារសម្តេចចង់រក្សាទុកខេត្តទាំងពីរនេះ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ឧស្សាហកម្ម កម្មន្តសាល កសិ-ឧស្សាហកម្ម និងភស្តុភារកម្ម និងឡូជីស្ទីកជាដើម។

​ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបង្ហាញការគាំទ្រចំពោះការសម្រេចរបស់រដ្ឋាភិបាលនេះ។ សម្រាប់អ្នកជំនាញរូបនេះ វត្តមានរបស់ការស៊ីណូ ពុំបានស្រូបទាញផលប្រយោជន៍ជាសាធារណៈឡើយ ក្រៅតែពីការបង់ពន្ធ និងជួយដល់កម្លាំងពលកម្មមួយចំនួន។

បើតាមលោក ធួន ស៊ីណាន ក្រៅពីវត្តមានកាស៊ីណូនៅតាមព្រំដែន គឺកម្ពុជាពុំគួរឱ្យមានកាស៊ីណូបន្ថែមទៀតនោះទេ ព្រោះការមានវត្តមានកាស៊ីណូច្រើនអាចបង្កឱ្យមានឧក្រិដ្ឋកម្មកើតឡើងកាន់តែច្រើនផងដែរ។

ស្រដៀងគ្នានេះដែរលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការសម្រេចរបស់រដ្ឋាភិបាល មិនឱ្យមានកាស៊ីណូនៅខេត្តកំពត និងខេត្តកែប បន្ថែមនេះ គឺជារឿងល្អប្រសើរ ខណៈកន្លងមកលោកសង្កេតឃើញថា ល្បែងស៊ីសងបានរាលដាលក្នុងសហគមន៍។បន្ថែមពីនេះមន្រ្តីអង្គការសង្គមស៊ីវិលរូបនេះ ស្នើឱ្យរដ្ឋាភិបាល គួរចាត់វិធានការទប់ស្កាត់បន្ថែមទៀតចំពោះការលេងល្បែងស៊ីសងនៅតាមសហគមន៍ ដើម្បីបង្កាបាតុភាពសង្គមផ្សេងៗ។

​ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការសម្រេចរបស់រដ្ឋាភិបាលថា ជាវិធានការមួយដ៏ល្អ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះសង្កេតឃើញថា កាស៊ីណូ ដែលមានអាជ្ញាបណ្ណកន្លងមក គឺពុំអនុញ្ញាតឱ្យជនជាតិខ្មែរចូលលេងនោះទេ ប៉ុន្តែនៅតែមានពលរដ្ឋខ្មែរចូលលេង ដែលករណីនេះបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងបាតុភាពក្នុងសង្គមជាច្រើនទៀត៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី បានផ្តល់ភាពរីករាយចំពោះការសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា តាមរយៈសកម្មភាពសប្បុរសធម៌

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ - ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុនផ្តល់ សេវាហេដ្ឋារចនាសម្ព័ន្ធទូ…

ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នឹងផ្តល់បច្ច័យអវិជ្ជមាន និងវិជ្ជមានយ៉ាងណាដល់កម្ពុជា?

តាមការត្រួតពិនិត្យដោយគណៈកម្មការអង្គការសហប្រជាជាតិ ស្តីពី គោលនយោបាយអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២១ កម្ពុជាត្រូវបានវាយតម្លៃថា អាចចាកចេញពីប្រទេសអភិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ