វិស័យធនាគារ

ប្រាក់ដុល្លារធ្លាក់ថ្លៃ ក្រោយមានក្ដីបារម្ភកាន់តែខ្លាំងអំពីហានិភ័យផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក


ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃនៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា នេះ ពោលគឺនៅមុនពេលអាម៉េរិកបញ្ចេញរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួន ដែលអាចផ្ដល់ការបង្ហាញទិសដៅកាន់តែច្បាស់បន្ថែមទៀតសម្រាប់ធនាគារកណ្ដាលអាម៉េរិក ក្នុងការចាត់វិធានការរក្សាទុកដដែល ឬក៏ត្រូវបញ្ចុះអត្រាការប្រាក់ ខណៈដែលហានិភ័យផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក ជាបណ្ដោះអាសន្ន ក៏កំពុងកើនឡើង ដែលជាការដាក់សម្ពាធបន្ថែមទៀតលើប្រាក់ដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យធនាគារ
ដោយ

តម្លៃលុយដុល្លារអាម៉េរិក បានធ្លាក់ចុះនៅដើមសប្តាហ៍នេះ នៅមុនពេលសហរដ្ឋអាម៉េរិក បញ្ចេញរបាយការណ៍សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការចង្អុលបង្ហាញកាន់តែច្បាស់ដល់ធនាគារកណ្ដាលអាម៉េរិកថា តើត្រូវរក្សាទុកដដែល ឬក៏ត្រូវបញ្ចុះអត្រាការប្រាក់ ស្របពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យ ដែលអាចឈានទៅដល់ការផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក ជាបណ្ដោះអាសន្ន ក្នុងករណីសភាអាម៉េរិក មិនអាចអនុម័តកញ្ចប់ថវិកាចំណាយរបស់រដ្ឋាភិបាលអាម៉េរិក ទាន់ពេលវេលា។ ទិន្នន័យបង្ហាញថា ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃនៅក្នុងការជួញដូរភាគច្រើននៅអាស៊ី។

បណ្ដាវិនិយោគិនពេលនេះ កំពុងតែផ្តោតការតាមដាន ថា តើសភាអាម៉េរិក អាចអនុម័តកញ្ចប់ថវិកាចំណាយរបស់រដ្ឋាភិបាលអាម៉េរិក ឱ្យបានមុនឆ្នាំសារពើពន្ធ២០២៥ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឬយ៉ាងណា។

ជាការពិតណាស់ ប្រសិនបើសភាអាម៉េរិក មិនអាចអនុម័តកញ្ចប់ថវិកាចំណាយរបស់រដ្ឋាភិបាលអាម៉េរិក ទាន់ពេលវេលាទេ នោះ​​ផ្នែកខ្លះនៃការដំណើរការរបស់រដ្ឋាភិបាលអាម៉េរិកនឹងត្រូវបិទផ្អាកជាបណ្ដោះអាសន្ននៅត្រឹមថ្ងៃពុធ ទី០១ ខែតុលាខាងមុខនេះ ហើយការបិទផ្អាកនេះអាចនឹងធ្វើឱ្យការបញ្ចេញរបាយការណ៍ការងារដ៏សំខាន់របស់សហរដ្ឋអាម៉េរិក នៅថ្ងៃសុក្រ ទី០៣ ខែតុលា ត្រូវពន្យារពេល។

លោក រ៉ាយ អេទ្រីល (Ray Attrill) ប្រធានផ្នែកស្រាវជ្រាវនៅធនាគារកណ្ដាលអូស្ត្រាលី បាននិយាយថា ប្រសិនបើការផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក ជាបណ្ដោះអាសន្នពិតជាកើតឡើងមែន នោះសហរដ្ឋអាម៉េរិក មិនអាចបញ្ចេញរបាយការណ៍ការងារបាននោះទេ ដែលនឹងធ្វើឱ្យទីផ្សារសំខាន់ៗក្នុងពិភពលោកកាន់តែពិបាកចាត់វិធានការក្នុងការឆ្លើយតប៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ កាន់តែគឃ្លើនដោយព្រមានចាប់ពលរដ្ឋខ្មែរដាក់ពន្ធនាគារ តែកម្ពុជា ប្រាប់ថៃថា កុំប្រើច្បាប់ព្រៃ

ប្រទេសថៃ កាន់តែគឃ្លើនដោយព្រមានចាប់ពលរដ្ឋខ្មែរដាក់ពន្ធនាគារ រួមទាំងប្រើច្បាប់ក្នុងស្រុករបស់ខ្លួនអនុវត្តលើពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងភូមិជ…

អាល្លឺម៉ង់ គ្រោងចំណាយ១០០ពាន់លានដុល្លារទិញសព្វាវុធផលិតនៅអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

ប្រទេសអាល្លឺម៉ង់ គ្រោងចំណាយថវិកាជិត១០០ពាន់លានដុល្លារទិញសព្វាវុធផលិតនៅតំបន់អឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធការពាររបស់អាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ