Donald Trump ដាក់ពាក្យប្តឹងក្រុមហ៊ុនបណ្ដាញសង្គម

លោក Donald Trump ដាក់ពាក្យប្តឹងក្រុមហ៊ុន Facebook, Twitter និង Google ពីបទបំបិទសិទ្ធិនៃការបញ្ចេញមតិ


អតីតប្រធានាធិបតីសហរដ្ឋអាមេរិចលោក ដូណាល់ត្រាំ បានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបណ្ដាញសង្គមយក្សៗដូចជា Twitter, Facebook និងGoogle ព្រមទាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនទាំងអស់នោះផងដែរ ទាក់ទងនឹងការរំលោភសេរីភាពបញ្ចេញមតិ ឬ ការបំបិទទស្សនៈអភិរក្សដោយខុសច្បាប់។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters។
អតីតប្រធានាធិបតីប្រទេសសហរដ្ឋអាមេរិក Donald Trump
ដោយ

បណ្តឹង​នេះ​បាន​ប្តឹង​ដល់​តុលាការក្រុង​ម៉ៃ​អា​មី (Miami) ដោយ​លោក​ត្រាំ បាន​ចោទប្រកាន់​បណ្តាញ​សង្គម​ធំ​ៗ​ទាំង​អស់នោះ​ថា រំលោភសិទ្ធិ​បញ្ច​ញ​មតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​។

លោក​ត្រាំ បាន​ដាក់​ពាក្យបណ្តឹង​ក្រុមហ៊ុន និង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដូច​ជា ក្រុមហ៊ុន Facebook និង នាយក​ប្រតិបត្តិ​គឺ លោក Mark  Zuckerberg  , បណ្តាញ​សង្គម Twitter និង​នាយក​ប្រតិបត្តិ គឺ Jack Dorsey . និង ក្រុមហ៊ុន Google រួម​ទាំង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​គឺ​លោក Sundar Pichai​។

លោក Donald trump  បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ពួក​យើង​សម្រេច​នូវ​ជ័យ​ជំនះ​ជា​ប្រវត្តិសាស្ត្រ​នូវ​សេរីភាព​របស់​ពលរដ្ឋ​អា​មេ​រិ​ក និង​សេរីភាព​បញ្ចេញមតិ​។

ទាក់ទង​នឹង​បញ្ហា​នេះ ខាង​តំណាង​ក្រុមហ៊ុន Facebook, Twitter និង Google មិន​ទាន់​ផ្ដល់​ការ​ឆ្លើយ​តប​យ៉ាងណា​នៅឡើយ​ចំពោះ​បណ្ដឹង​របស់​លោក​ត្រាំ​នេះ​។

គេ​នៅ​ចាំ​ថា បណ្ដាញ​សង្គម​របស់ លោក Trump ដូច​ជា​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង គណនី Twitter របស់​លោក​ជាដើម ត្រូវ​បាន​ក្រុមហ៊ុន​ទាំងនោះ​បិទ​លែង​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំងនោះ​កត់សម្គាល់​ឃើញ​ថា អតីត​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នេះ បាន​រំលោភ​គោលការណ៍​របស់​ក្រុមហ៊ុន ពោល​គឺ​នៅ​ក្រោយ​ពេល​មានការ​បាតុកម្ម​នៅ​វិមាន​រដ្ឋសភា​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី ០៦​ខែមករា ហើយ​អំឡុង​ពេល​នោះ លោក​ត្រាំ​បាន​លើក​ឡើងជា​ដដែល​ៗ ទាក់ទង​នឹង​លទ្ធផល​បោះ​ឆ្នោត​ថា ជា​ការ​លួច​បន្លំ បើ​ទោះបីជា​មានការ​ច្រានចោល​ដោយ​តុលា​ជា​ច្រើន រួម​ទាំង​មន្ត្រី​បោះ​ឆ្នោតជាតិ និង​សមាជិក​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ផ្ទាល់​ក៏​ដោយ​៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

None



អត្ថបទបន្ទាប់


អេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ី ជាប់ជ័យលាភីឈ្មួញជើងសារឆ្នើម៧ត្រីមាសជាប់គ្នា

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ៨ខែ កក្កដាឆ្នាំ២០២១ បានបង្ហាញឈ្មោះក្រុមហ៊ុនដែលជាម្ចាស់ជ័យលាភីឈ្មួញជើងសារឆ្នើមសម្រាប់ត្រីមាសទី២ ឆ្នាំ២០…

ក្រុមហ៊ុនផលិតបន្ទះឈីបចិនធំមួយត្រូវបានអាជ្ញាធរអង់គ្លេសស៊ើបអង្កេត

អាជ្ញាធរអង់គ្លេសនឹងបើកការសិក្សា និងស៊ើបអង្កេតលើក្រុមហ៊ុនផលិតបន្ទះឈីបធំមួយរបស់ចិន ឈ្មោះ និចភឺរៀ (Nexperia) ក្រោយក្រុមហ៊ុនចិនមួយនេះបានប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ