បន្ទះឈីប

លោក ដូណាល់ ត្រាំ នឹងប្រកាសពន្ធ​លើ​បន្ទះឈីប​នាំចូលឆាប់ៗនេះ ​ហើ​យថា ​បន្ទះឈីប​នាំ​ចូលពីប្រទេសចិន នឹងប្រឈម​ការស៊ើបអង្កេតដើម្បី​​សន្តិសុខជាតិ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍មុនបាននិយាយថា លោកនឹងប្រកាសពន្ធ​លើ​បន្ទះឈីប​នាំ​ចូល​នៅសប្ដាហ៍​​ក្រោយ ដែលទំនងជាឈានដល់ការបញ្ចប់​ការ​លើកលែងពន្ធបច្ចុប្បន្នសម្រាប់ទូរស័ព្ទ​ស្មាតហ្វូន និង​កុំព្យូទ័រ។ នេះ​បើ​យោងតាម​ការចុះ​ផ្សាយរបស់​ទីភ្នាក់​ងារព័ត៌មានធំៗជាច្រើន។
បន្ទះឈីប
ដោយ

លោក ដូណាល់ ត្រាំ បាន​ពន្យល់​ថា គោលបំណងនៃការប្រកាសពន្ធ​លើ​​បន្ទះឈីប​នាំ​ចូលដែល​ទំនង​ជា​តម្រង់គោលដៅពិសេស​លើ​បន្ទះឈីបនាំ​ចូលពីប្រទេស​ចិននេះ គឺ​ដើម្បី​​ជំរុញ​បង្កើនការ​ផលិត​បន្ទះឈីប និងគ្រឿងអេឡិចត្រូនិចនៅលើទឹកដីសហ​រដ្ឋអាម៉េរិក។

លោកបានបន្ថែម​​ថា រដ្ឋបាលរបស់​លោកនឹង​ផ្ដល់ភាពបត់បែនខ្លះ ពោលគឺអាចមានការអនុគ្រោះខ្លះសម្រាប់​ក្រុមហ៊ុនមួយចំនួននៅក្នុងវិស័យបន្ទះឈីប ក្រោមវិធានពន្ធគយថ្មី​របស់​លោក។

នៅមុននេះលោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧ របស់សហ​រដ្ឋអាម៉េរិក បានប្រកាសបើកការស៊ើបអង្កេត​ក្នុងឧស្សាហកម្ម​បន្ទះឈីប​ ជាពិសេសបន្ទះឈីបដែលនាំ​ចូលពីប្រទេស​ចិន ក្រោម​ហេតុ​ផល​​រក្សាសន្តិសុខជាតិ ដោយ​លើកឡើងថា សហ​រដ្ឋអាម៉េរិក នឹងពិនិត្យមើលខ្សែច្រវាក់​ផ្គត់​ផ្គង់បន្ទះឈីប និង​គ្រឿង​អេឡិចត្រូនិចទាំងមូលនៅក្នុងការស៊ើបអង្កេតពន្ធ​ដើម្បីរក្សាសន្តិសុខជាតិ​ក្នុងពេលដ៏ខ្លីខាងមុខ៕

ដោយ: តែម​ សុខុម




អត្ថបទបន្ទាប់


ចូលរួមព្រឹត្តិការណ៍ ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី ជាមួយធនាគារ ប្រ៊ីដ!

ធនាគារ ប្រ៊ីដ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការរួមជាចំណែកកម្មវិធី ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី ដ៏ធំ និងរស់រវើក ដោយរួមបញ្ជ…

ចិនជំរុញឱ្យអាម៉េរិក លុបចោលពន្ធលើទំនិញរបស់ខ្លួនទាំងស្រុង និងកែប្រែកំហុសចេញ

មហាយក្សចិនបានអំពាវនាវឱ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ លុបចោលពន្ធបដិការ ឬពន្ធគយទៅវិញទៅមករបស់លោកទាំងស្រុង ខណៈដែលសង្រ្គាមពាណិជ្ជកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ