
ព្រោះតែគុណភាព និងបច្ចេកវិទ្យាដ៏ពិសេសទៅលើសមត្ថភាពកិនបង្ហាប់ខ្លាំងក្លាបំផុត និងស៊ីប្រេងតិចបំផុត ទើបធ្វើរ៉ូឡូកិនបង្ហាប់ដីម៉ាក DYNAPAC (ដាយណាផាក) ត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់ និងល្បីតគ្នាខ្លាំងមិនដាច់ពីមាត់ ហើយក្នុងថ្ងៃនេះ ដែរ DYNAPAC (ដាយណាផាក) បានសម្រេចបោះជំហ៊ាន និងផ្តល់សិទ្ធិចែកចាយផ្តាច់មុខផលិតផលខ្លួន មកក្រុមហ៊ុន ខេ អិន ស៊ីជី ដើម្បីចែកចាយ និងផ្តល់សេវាកម្មដល់អតិថិជនក្នុងប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែល តំណាងក្រុមហ៊ុន ខេអិន ស៊ីជីមានប្រសាសន៍ថា៖ ក្រុមហ៊ុនបានសិក្សាយ៉ាងស៊ីជំរៅ មុននឹងសំរេចចិត្ត នាំចូលផ្តាច់មុខ ផលិតផល DYNAPAC មកប្រទេសកម្ពុជា ដោយផ្អែកលើ៣កត្តា៖
- រ៉ូឡូ DYNAPAC ជាប្រភេទរ៉ូឡូ មានគុណភាពខ្ពស់ លំដាប់ពិភពលោក ISO 7000 ដែលទទួលស្គាល់ពីសំណាក់បណ្តាលប្រទេសធំៗនៅអាស៊ី និងអ៊ឺរ៉ុប យ៉ាងល្បីល្បាញ ដែលអាចជួយលើកកម្ពស់គុណភាពសាងសង់ផ្លូវថ្នល់កម្ពុជាយើង
- រ៉ូឡូ DYNAPAC មានសមត្ថភាពខ្ពស់ខ្លាំងលើការកិនបង្ហាប់ និងស៊ីប្រេងតិចបំផុតសក្តិសមនឹងបរិបទនិងតម្រូវការនៃការប្រើប្រាស់សព្វថ្ងៃ ហើយជួយអោយម្ចាស់អាជីវកម្ម ចំណេញកាន់តែខ្ពស់។
- រ៉ូឡូ DYNAPAC មានងាយស្រួលក្នុងការថែទាំ ប្រើប្រាស់បានយូរមិនងាយសឹករីករិល ជាពិសេសគឺយើងមានផ្នែកបច្ចេកទេសដែលពូកែខ្លាំង ផ្តល់សេវាកម្មរហ័ស និងមានគ្រឿងបន្លាស់សំបូរបែប ងាយស្រួលដោះដូរ ឬជួសជុល។

ដើម្បីផ្តល់ភាពងាយស្រួល និងជំរុញទីផ្សារបន្ថែម ក្រុមហ៊ុនមានកម្មវិធី ប្រូម៉ូសិនពិសេស គឺ ការបង់រំលស់គ្រឿងចក្ររហូតដល់ ៥ឆ្នាំ ជាមួយហ្នឹងការបង់ប្រាក់ប្រចាំខែទាបបំផុតមិនធ្លាប់មានពីមុនមកត្រឹមតែ 612$/ខែ តែប៉ុណ្ណោះ។
ជាចុងក្រោយតំណាងក្រុមហ៊ុនបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន ជាពិសេស គ្រាន់តែបើកលក់ភ្លាម ក៏មានអ្នកកក់ជាច្រើនតែម្តង។ សូមបញ្ចាក់ថា ក្រុមហ៊ុន ខេ អិន ស៊ី ជី មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៦អា ៕
