ខ្សែកាបក្រោមបាតសមុទ្រ

កម្ពុជាគ្រោងដាក់ឱ្យដំណើរការខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រតភ្ជាប់ពីហុងកុងមកខេត្តព្រះសីហនុនៅឆ្នាំក្រោយ


មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា គម្រោងអូសខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រប្រវត្តិសាស្ត្រតភ្ជាប់ពីទីក្រុងហុងកុង មកកាន់ខេត្តព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រតិបត្តិការជាផ្លូវការនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ។
ខ្សែកាបក្រោមបាតសមុទ្រ
ដោយ

ក្រុមអ្នកជំនាញបានចាត់ទុកគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ មិនត្រឹមតែជួយបង្កើនល្បឿនអ៊ីនធឺណិតឱ្យកាន់​តែ​លឿនរហ័ស និងជំរុញឱ្យតម្លៃសេវាធ្លាក់ចុះមកកម្រិតសមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចលករយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការរុញច្រានសេដ្ឋកិច្ចឌីជីថលកម្ពុជាឱ្យសម្រេចបានតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមបានគូសបញ្ជាក់ថា ប្រសិនបើមិនមានការប្រែប្រួលទេការអូសខ្សែកាប​អ៊ីនធឺណិត​ក្រោមបាតសមុទ្រពី​ទីក្រុងហុងកុងមកខេត្តព្រះសីហនុ សម្រាប់បម្រើដល់វិស័យឌីជីថលក្នុងប្រទេសកម្ពុជានឹងអាចដំណើរការនៅក្នុងអំឡុងឆ្នាំ២០២៧​។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមបានគិតគូរលើការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងដ៏សំខាន់នេះទាំងនៅលើដី នៅបាតសមុទ្រ និងកំពុងពិចារណាក្នុងទាញយកប្រព័ន្ធ​អ៊ីនធឺណិត​​ពីផ្កាយរណបផងដែរ​ក្នុងគោលដៅធ្វើយ៉ាងណា ដើម្បីឱ្យពលរដ្ឋអាចប្រើប្រាស់​អ៊ីនធឺណិត​ក្នុងតម្លៃសមសម្យ។

ដោយឡែកលោក សេក សុជាតិ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ​ យល់ឃើញថា ប្រសិនបើគម្រោងអូសខ្សែកាប​អ៊ីនធឺណិត​ក្រោមបាតសមុទ្រ​អាចដំណើរការបាននៅក្នុងឆ្នាំ២០២៧ មែន នោះនឹងធ្វើឱ្យបណ្ដាញ​អ៊ីនធឺណិត​នៅកម្ពុជាកាន់តែមានភាពប្រសើរ​ឡើង និងអាចមានតម្លៃទាបជាងបច្ចុប្បន្ន ខណៈមកទល់ពេលនេះការប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា កំពុងក្លាយជាចលករដ៏សំខាន់សម្រាប់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនានា​។ សម្រាប់អ្នកជំនាញរូបនេះ នៅពេលកម្ពុជាមានប្រព័ន្ធ​អ៊ីនធឺណិត​គ្រប់គ្រាន់ និងមានល្បឿនលឿននោះនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញផងដែរ។ តែទោះជាបែបនេះក្ដីលោក សេក សុជាតិ យល់ថា រដ្ឋាភិបាលត្រូវមានការវិនិយោគលើការបណ្ដុះបណ្ដាលលើផ្នែកឌីជីថលឱ្យបានខ្លាំងដោយ​សារមកទល់ពេលនេះ ការយល់ដឹងរបស់ពលរដ្ឋនៅមានកម្រិតនៅឡើយ។​

បើតាមឯកឧត្តម គង់ ផល្លៈ​ មកទល់ពេលនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគម កំពុងរៀបចំសេចក្ដីព្រាងច្បាប់គោលនយោបាយរដ្ឋាភិបាល ឌីជីថល ដែលកំពុងស្ថិតក្នុងដំណាក់កាលពិគ្រោះយោបល់ និងត្រួតពិនិត្យនៅឡើយ។ មន្រ្តីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា នៅក្នុងគោលនយោបាយនេះ ក៏មានការគិតគូរលើការកសាងមជ្ឈមណ្ឌលរក្សាទិន្នន័យជាតិធំមួយសម្រាប់ការពារសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តំណាងកសិករសង្កេតឃើញថា ករណីលួចកសិផលហាក់មានការកើនឡើងនៅមួយរយៈចុងក្រោយនេះ ដែលវាកំពុងបំផ្លាញទំនុកចិត្តអ្នកវិនិយោគក្នុងវិស័យកសិកម្ម

អ្នកជំនាញបានអះអាងថា បញ្ហាចោរលួចកសិផល និងសម្ភារៈកសិកម្មនៅតាមមូលដ្ឋានកំពុងក្លាយជាក្តីព្រួយបារម្ភដ៏ធំមួយសម្រាប់ប្រជាកសិករ និងអ្នកវិនិយោគក្នុ…

ហ្វីលីពីនត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតខ្ពស់អាស៊ានធំៗចំនួន៧ពាក់ព័ន្ធគ្រោះមហន្តរាយ ឧក្រិដ្ឋកម្មឆ្លងដែន និងថាមពល

ចាប់ពីពាក់កណ្ដាលខែកញ្ញារហូតដល់ចុងខែតុលា ប្រទេសហ្វីលីពីនក្នុងនាមជាប្រធានប្តូរវេនអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតខ្ពស់សំខាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ