សេដ្ឋកិច្ចអាម៉េរិក

ឥទ្ធិពលសេដ្ឋកិច្ចឆ្នាំនេះ នៅតែបន្តផលប៉ះពាល់នៃអតិផរណាលើពលរដ្ឋអាម៉េរិក


វិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យអតិផរណាជះឥទ្ធិពលដល់ពលរដ្ឋសហរដ្ឋអាម៉េរិកជាច្រើនចាប់ពីពាណិជ្ជករ រហូតដល់អ្នកទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ។ បញ្ហានេះបានជំរុញឱ្យធនាគារកណ្តាលអាម៉េរិកឆ្លងកាត់ការដំឡើងអត្រាការប្រាក់ជាច្រើនដង ដើម្បីបន្ធូរបន្ថយសម្ពាធតម្លៃនៃអតិផរណា ជាហេតុធ្វើឲ្យពួកគេជួបបញ្ហាជាបន្តបន្ទាប់ ហើយតាមការស្ទាបស្ទង់ពលរដ្ឋអាម៉េរិកអាចបន្តទទួលរងផលប៉ះពាល់នេះបន្តទៀត។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

ដើម្បីឱ្យអតិផរណាស្ថិតក្រោមការគ្រប់គ្រងបាន ធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានសម្រេចដំឡើងអត្រាការប្រាក់ចំនួន១១ដង ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ ហើយមកដល់ពេលនេះ ទោះបីស្ថានភាពមានភាពវិជ្ជមានបន្តិចមែន ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពនៃការស្ទាបស្ទង់ ហើយក៏មានការលេចលឺនូវការព្រួយបារម្ភអំពីបញ្ហាអតិផរណានេះបន្តដដែល។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗ សម្ពាធតម្លៃទំនិញនៅក្នុងប្រទេសមហាអំណាចលេខ១លើពិភពលោកនេះ អាចនឹងបន្តអូសបន្លាយបន្ថែមទៀត បើទោះបីជាអតិផរណាបានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយហក់ឡើងដល់កម្រិតកំពូល៩,១% កាលពីខែមិថុនា ឆ្នាំ២០២២ ក៏ដោយ។

ពលរដ្ឋអាម៉េរិកម្នាក់បានប្រាប់សារព័ត៌មានថា ពួកគេកំពុងតែប្រឈមនឹងវិបត្តិអតិផរណាខ្លាំង ដោយ​សារតែពេលនេះ រាល់ការចំណាយសុទ្ធតែកើនឡើង ដោយរាប់ចាប់តាំងពីសកម្មភាព ដូចជាកីឡាឡើងទៅ។ យុវជនវ័យ២០ឆ្នាំម្នាក់បាននិយាយនៅពេលដែលរូបគេកំពុងតែដើរទិញទំនិញថា តម្លៃទំនិញនៅអាម៉េរិកឡើងថ្លៃគ្រប់យ៉ាងរាប់តាំងពីគ្រឿងទេសឡើងទៅ ដូច្នេះពលរដ្ឋមិនអាចចេះតែចាយ និងចេះតែធ្វើសកម្មភាពនេះសកម្មភាពនោះបានច្រើនដូចធម្មតាបានឡើយ ដោយសារតែតម្លៃ នៃការចំណាយគឺកាន់តែខ្ពស់។

លោក អ ជេ ហូតូវី (R.J. Hottovy) ប្រធានផ្នែកស្រាវជ្រាវ និងវិភាគនៅក្រុមហ៊ុន Placer.ai បានឲ្យដឹងថា ដោយសារតែបញ្ហានេះបានធ្វើឲ្យពលរដ្ឋអាម៉េរិកត្រូវបង្ខំចិត្តរិតត្បិតការចំណាយ ប្រសិនបើបញ្ហានេះនៅតែអូសបន្លាយ នោះនឹងមានភោជណីយដ្ឋានមួយចំនួនអាចក្លាយជាកន្លែងលក់គ្រឿងទេស។ លោកបានបន្តថា នៅពេលនេះធនាគារកណ្តាលអាម៉េរិកកំពុងខិតខំធ្វើឱ្យកម្រិតនៃអតិផរណាស្ថិតក្រោមការគ្រប់គ្រង ហើយក៏ប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាទម្លាក់អត្រាការប្រាក់ឱ្យស្ថិតក្នុងកម្រិតពី៥,២៥ ទៅ៥,៥ភាគរយ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ឥណ្ឌាវ៉ាដាច់ហុងកុងក្លាយជាទីផ្សារភាគហ៊ុនធំទី៧របស់ពិភពលោក

តម្លៃទីផ្សារភាគហ៊ុនរបស់ប្រទេសឥណ្ឌា បានវ៉ាដាច់ទីក្រុងហុងកុងហើយ និងក្លាយជាទីផ្សារធំជាងគេទី៧នៅលើពិភពលោក ខណៈដែលសុទិដ្ឋិនិយមអំពីទស្សនវិស័យ…

ធនាគារពិភពលោកព្យាករថា មីយ៉ាន់ម៉ាអាចប្រឈមនឹងជាប់គាំងសេដ្ឋកិច្ច ចំពេលជម្លោះកំពុងកើនឡើង

ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារថា សេដ្ឋកិច្ចដែលហែកហួរដោយវិបត្តិរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេព្យា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ