ទីផ្សារប្រេងអន្តរជាតិ

តម្លៃប្រេងឆៅ អាចនឹងបន្តកើនឡើងទៀត ខណៈប្រទេសផលិតប្រេងធំៗកំពុងរៀបចំផែនការកាត់បន្ថផលិតកម្មបន្ថែម


តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានបន្តងើបឡើងវិញសន្សឹមៗ ដោយអ្នកជំនួញ កំពុងទន្ទឹងរង់ចាំពី លទ្ធផលនៃកិច្ចប្រជុំរវាង បណ្តាប្រទេសផលិតប្រេងយក្សៗ ដែលនឹងជជែកពិភាក្សាគ្នា នៅចុងសប្តាហ៍នេះ អំពីការសម្រេចកាត់បន្ថយផលិតកម្មប្រេង ដើម្បីជួយស្រោចស្រង់តម្លៃមកវិញ ដែលបានធ្លាក់ខាងគំហុក អំឡុងពេលមានវិបត្តិមេរោគកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយ នៅក្នុងថ្ងៃនេះ របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តម្លៃប្រេងឆៅ អាចនឹងបន្តកើនឡើងទៀត ខណៈប្រទេសផលិតប្រេងធំៗកំពុងរៀបចំផែនការកាត់បន្ថផលិតកម្មបន្ថែម(រូបភាព Finance Magnates)
ដោយ

អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង OPEC និង​បណ្តា​ប្រទេស​ផលិត​ប្រេង​ធំ​ៗ ជា​ពិសេស ប្រទេស​រុ​ស្ស៊ី គ្រោង​នឹង​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ នៅ​ក្នុង​ស​ប្តា​ហ៍​ដំបូង ដើមខែ​មិថុនា​នេះ ដោយ​រំពឹង​ថា ប្រទេស​អ៊ី​រ៉ា​ក់ និង​បណ្តា​ប្រទេស​ផ្សេង​ទៀត នឹង​ប្រកាន់ខ្ជាប់​នូវ គោលការណ៍​កាត់​បន្ថយ​ផលិតកម្ម​ប្រេង និង​បន្ត​អនុវត្ត​សម្រាប់​ពេល​ខាង​មុខ​។

អ្នកជំនាញ​អះអាង​ថា តម្លៃ​ប្រេង បាន​កើនឡើង ៦​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា​ហើយ តែ​កើន​ក្នុង​កម្រិត​ទាប ហើយ​អ្នកជំនួញ នៅ​តែ​រំពឹង​ថា នឹង​មានការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​បន្ថែម​ទៀត ហើយ​សម្រាប់ ខែកក្កដា​ខាង​មុខ​នេះ គឺ​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន រង់ចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​។

ចំពោះ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត និង​ប្រទេស​រុ​ស្ស៊ី ក៏​បាន​បង្ហាញ​ពី​បំណង​កាត់​បន្ថយ​ជាង ៩​លាន ៧​សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ខែកក្កដា​ខាង​មុខ​នេះ តែ​ពុំ​ទាន់​សម្រេច​ជា​ផ្លូវការ​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ​ចុះ គ្រាន់តែ​មាន​ដំណឹង​អំពី​កិច្ចប្រជុំ​នេះ តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​សកលលោក បាន​កើនឡើង​បន្តិច​រួច​ទៅ​ហើយ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែមិថុនា ម្សិលមិញ​នេះ ឆ្នាំ​២០២០ ទីផ្សារ​ប្រេង​ឆៅ Brent របស់​អង់គ្លេស កើនឡើង​ដល់ ៤០​ដុល្លារ ក្នុង​មួយ​បារ៉ែល ធៀប​នឹង​ចុងខែ​ឧសភា គឺ​ត្រឹមតែ ៣៦​ដុល្លារ ក្នុង​មួយ​បារ៉ែល ខណៈ​ទីផ្សារ​អា​មេ​រិ​ក West Texas Intermediate កើន​មក​នៅ​ជាង ៣៧​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​កាលពី​ចុងខែ​ឧសភា គឺ​មាន​តម្លៃ​ត្រឹម ៣៤​ដុល្លារ ក្នុង​មួយ​បារ៉ែល​។

គួរ​ជម្រាប​ផង​ដែរ​ថា បើសិនជា កិច្ចប្រជុំ​នេះ បរាជ័យ មិន​អាច​ស​ម្រ​ច​លើ​ការ​កាត់​បន្ថយ ផលិតកម្ម​ប្រេង​នោះ​ទេ មាន​ន័យ​ថា អង្គការ OPEC និង​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត នឹង​ត្រលប់​មក​រក កិច្ចព្រមព្រៀង​ចាស់​វិញ ដែល​សម្រេច​កាត់​បន្ថយ​ត្រឹមតែ ៧​លាន ៧​សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ គិត​សម្រាប់​ខែកក្កដា ដល់​ខែធ្នូ ឆ្នាំ​២០២០​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ចរន្ដ​ទិញ​ដូរ​អចលនទ្រព្យ​កំពុង​ចាប់ផ្ដើម​ងើប​ឡើងវិញ​បណ្ដើរៗ​ហើយ ចាប់ពី​ដើម​ខែ​ឧសភា​មក

ព័ត៌មាន
ចរន្ដ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បាន​និង​កំពុង​ចាប់ផ្តើម​មាន​សន្ទុះ​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ចាប់ពី​ដើម​ខែ​ឧសភា​មក ពិសេស​គឺ​តម្លៃ​អ…

ការនាំចេញគ្រឿងសមុទ្រវៀតណាម អាចនឹងបន្ដដាំក្បាលចុះទៀត នៅត្រីមាសទី២

ព័ត៌មាន
ការនាំចេញគ្រឿងសមុទ្រវៀតណាម អាចនឹងបន្ដដាំក្បាលចុះទៀត នៅត្រីមាសទី២ សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម អះអាងបញ្ជាក់ថា ការនាំចេញគ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ