វិនិយោគបច្ចេកវិទ្យា

ក្រុមហ៊ុន Foxconn ទទួលបានសិទ្ធិបង្កើតរោងចក្រផលិតទូរស័ព្ទនិងថេបប្លេតរបស់ Apple នៅវៀតណាម


ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនដៃគូរសហការផលិតទូរស័ព្ទរបស់ Apple នៅថ្ងៃច័ន្ទទី១៨ខែមករា ត្រូវបានរដ្ឋាភិបាលវៀតណាមផ្តល់អាជ្ញាប័ណ្ណឲ្យធ្វើការវិយោគលើរោងចក្រផលិតកុំព្យូទ័រយួរដៃ និងថេបប្លេតរបស់ម៉ាក Apple ក្នុងទំហំទឹកប្រាក់ជាង ២រយ៧០លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយរបស់វៀតណាម។
រោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Foxconn
ដោយ

ក្រុមហ៊ុន Fukang Technology ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Foxconn នឹងទទួលខុសត្រូវលើការវិនិយោគនេះ។ ក្រុមហ៊ុនដែលមានប្រភព​មកពីកោះតៃវ៉ាន់មួយនេះ នឹងផ្តើមសាងសង់រោងចក្រផលិត នៅភាគខាងជើងខេត្ត បាក់ហ្សាង ប្រទេសវៀតណាម ហើយគ្រោងនិងផលិត កុំព្យួរទ័រ និង ថេប្លេត​ ឲ្យបានដល់ ៨លានគ្រឿងក្នុងមួយឆ្នាំ។ នេះបើតាមការអះអាងរបស់រដ្ឋាភិបាលវៀតណាម។

កន្លងមកក្រុមហ៊ុនយក្សមួយនេះ ធ្លាប់បានបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសវៀតណាមប្រមាណ ១ពាន់៥រយលានដុល្លារអាមេរិក បង្កើតការងារក្នុងស្រុកបានចំនួន ៣ម៉ឺន៥ពាន់កន្លែង។ ហើយក្នុងឆ្នាំ ២០២១នេះ Foxconn គ្រោងនឹង​វិនិយោគ ៧០០លានដុល្លារ​បន្ថែម​ទៀតដែលអាចផ្តល់ការងារ​ដល់ពលរដ្ឋវៀតណាមចំនួន ១ម៉ឺនកន្លែងបន្ថែមទៀត។ 

គួរបញ្ជាក់ដែរថា នៅចំពោះមុខផលប៉ះពាល់ដែលកើតឡើងដោយសង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិក Foxconn បានរុះរើរោងចក្ររបស់ខ្លួនចេញពីប្រទេសចិនមកតាំងទីនៅវៀតណាមវិញជាបន្តបន្ទាប់ ដែលប្រការនេះបានធ្វើអោយវៀតណាមក្លាយជាប្រទេសដែលទទួលបានវិនិយោគរបស់ Foxconn ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមរំពឹងចំណូលពីការនាំចេញវិស័យកាត់ដេរនៅឆ្នាំ២០២១ស្មើត្រឹមចំណូលឆ្នាំ២០១៩

ព័ត៌មាន
វៀតណាម នៅឆ្នាំ២០២១ បានដាក់គោលដៅរកចំណូលពីការនាំចេញផលិតផលវិស័យកាត់ដេរឲ្យបាន ៣៩ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ គឺមានប្រហាក់ប្រហែល…

វៀតណាមដាក់គោលដៅនាំចេញឈើឲ្យបាន ១៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១

ព័ត៌មាន
ប្រទេសវៀតណាមបានដាក់ចេញផែនការនាំចេញឈើរបស់ខ្លួនទៅក្រៅប្រទេស ឲ្យបានក្នុងទឹកប្រាក់១៤ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១នេះ។ នេះបើតាមការច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ