
ហើយភ្ញៀវទេសចរជាតិនិងអន្ដរជាតិ អាចសម្រាកលម្ហែកាយជាមួយធម្មជាតិដែលមានជំនោរសមុទ្រដ៏ត្រជាក់នៅកោះឋានសួគ៌ ដោយគ្រាន់តែធ្វើដំណើរតាមនាវាល្បឿនលឿនពីឆ្នេរអូរឈើទាលប្រហែល១ម៉ោង និង២០នាទីប៉ុណ្ណោះ។
កោះឋានសួគ៌ ដែលពីមុនគ្រាន់តែទីឋានដ៏ស្ងាត់ជ្រងំ ត្រូវបានប្រែក្លាយជារមណីយដ្ឋានដ៏ស្រស់បំព្រង ដែលបាននិងកំពុងបង្អួតភ្នែកភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ហើយការអភិវឌ្ឍកោះទៀតសោត ក៏បានផ្តល់ការងារដល់ពលរដ្ឋជាច្រើនរយនាក់ផងដែរ។
លោកឧកញ៉ា ទៀ វិចិត្រ អ្នកអភិវឌ្ឍកោះឋានសួគ៌ បានឲ្យដឹងថា កោះនេះបានចាប់ផ្តើមអភិវឌ្ឍន៍អស់រយៈពេល២ឆ្នាំមកហើយ ដោយបានសាងសង់ផ្ទះធម្មជាតិរចនាបថខ្មែរ ការកែច្នៃទៅជាកម្សាន្ដនានា និងបានអភិរក្សព្រៃឈើ និងព្រៃកោងកាងបានយ៉ាងល្អទៀតផង។ តើកោះឋានសួគ៌មានលក្ខណៈពិសេសអ្វីខ្លះ?