ទីក្រុង​ប៉ារីស

ដោយ​ខ្លាច​អំពើ​ភេរវកម្ម បារាំង​នឹង​​ធ្វើ​របង​ជញ្ជាំង​ការពារ​គ្រាប់​ព័ទ្ធ​ជុំវិញ​ទួអេហ្វែល


មន្ត្រីរដ្ឋាភិបាលបារាំងកំពុងចាត់វិធានការថ្មី ដើម្បីការពារភ្ញៀវទេសចរណ៍ដែលមកទស្សនាទួអេហ្វែល (Eiffel Tower) ដែលក្នុងមួយឆ្នាំៗប៉មដ៏ខ្ពស់មួយនេះទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណ ៦លាននាក់។
ទួអេហ្វែល​ ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង នឹង​មាន​របង​ជញ្ជាំង​បាញ់​មិន​ធ្លុះ​ដើម្បីទប់ស្កាត់​អំពើ​ភេរវកម្ម

ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ ផ្សាយថា ក្នុងពេលឆាប់ៗខាងមុខ ទួអេហ្វែល នឹងមានជញ្ជាំងរបងព័ទ្ធជុំវិញដែលធ្វើពីកញ្ចក់ការពារគ្រាប់កាំភ្លើង កម្ពស់ ២ម៉ែត្រកន្លះ ដើម្បីទប់ស្កាត់មិនឲ្យមនុស្ស ឬរថយន្តបើកបុកបានឡើយ។

អាជ្ញាធរបារាំងនិយាយថា គេចាត់វិធានការសន្តិសុខពិសេសនេះ ដោយសារថា ការគំរាមកំហែងភេរវកម្មនៅទីក្រុងប៉ារីស នៅតែមានកម្រិតខ្ពស់នៅឡើយ។ 

ជញ្ជាំងរបងកញ្ចក់ការពារគ្រាប់នេះ នឹងជំនួសរបងដែកដែលឡោមព័ន្ធប៉មនេះសព្វថ្ងៃ។ 

អាជ្ញាធរក្រុងប៉ារីសឲ្យដឹងថា ជញ្ជាំងរបងកញ្ចក់ថ្មីនេះគ្រោងនឹងចាយថវិកាអស់ជាង ២១លានដុល្លារ ហើយនឹងអនុញ្ញាតឲ្យអ្នកទេសចរអាចមើលឃើញទិដ្ឋភាព ទួអេហ្វែល បានល្អប្រសើរជាងមុន។ 

បញ្ហាសុវត្ថិភាពនៅទីក្រុងប៉ារីស នៅតែជាក្ដីកង្វល់របស់អាជ្ញាធរ បន្ទាប់ពីទីក្រុងនេះបានរងការវាយប្រហារភេរវកម្មកាលពីពីរឆ្នាំមុន គឺនាខែវិច្ឆិកា ឆ្នាំ២០១៥ ដែលកាលនោះមនុស្ស ១២៩នាក់បានស្លាប់។ រហូតមកទល់នឹងពេលនេះ សោកនាដកម្មមួយនេះនៅតែដក់ជាប់ក្នុងចិត្តរបស់ពលរដ្ឋបារាំង ជាពិសេស អ្នករស់នៅក្នុងទីក្រុងប៉ារីសតែម្ដង៕




អត្ថបទបន្ទាប់


ADB៖ ការ​ចំណាយ​និង​ការ​វេរ​លុយ​តាម​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ ឌីជីថល មាន​ទឹក​ប្រាក់​៨​ពាន់ ៣០០​លាន​ដុល្លារ​អាមេរិក

ព័ត៌មាន
ការផ្គត់ផ្គង់​ទៅនឹង​តម្រូវការ​សេវា​កម្ម​ចំណាយ និង​ការ​វេរ​លុយ​តាម​ប្រព័ន្ធ​ហិរញ្ញវត្ថុ ឌីជីថល តាម​ប្រព័ន្ធ​ទូរស័ព្ទ​ស្មាតហ្វូន និង​ភា្នក់ង…

នៅ​ឆ្នាំ​២០៥០ វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២០​នៅ​លើ​ពិភព​លោក

ព័ត៌មាន
ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសមួយចំនួននៅក្នុងអាស៊ី ដែលនឹងមានស្ថានភាពសេដ្ឋកិច្ចរីកចម្រើនខ្លាំង។ នេះបើយោងតាមការព្យាករណ៍របស់ ក្រុមហ៊ុនប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ