បង្គោល​ភ្លើង​កណ្ដាល​ផ្លូវ​ដក​ចេញ​បណ្ដើរៗហើយ!

ពលរដ្ឋ​សាទរ​ចំពោះ​ការ​ដក​«បង្គោល​ភ្លើង​ពិឃាដ»​ចេញ​ពី​ផ្លូវ​ហាណូយ (វីដេអូ)


ក្រោយ​ពី​មាន​ការ​រិះគន់​របស់​ពលរដ្ឋ និង​អ្នក​ដំណើរ​ជុំវិញ​រឿង​បង្គោល​ភ្លើង​នៅ​ចំ​កណ្ដាល​ផ្លូវ​ហាណូយ ឥឡូវ​នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​និង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​សហការ​គ្នា​ដក​«បង្គោល​ភ្លើង​ពិឃាដ»​នេះ ចេញ​ពី​ផ្លូវ​ហាណូយ​ជា​បណ្ដើរៗ​ហើយ ខណៈ​ពលរដ្ឋ​វិញ ក៏​បាន​សាទរ​ផង​ដែរ។
សកម្មភាព​នៃ​ការ​រុះរើ​បង្គោល​ភ្លើង​​ចេញ​ពី​ផ្លូវ​ហាណូយ។
ដោយ

នៅ​តាម​ផ្លូវ​ហាណូយ គេ​ឃើញ​មាន​បង្គោល​ភ្លើង​មួយ​ជួរ​ស្ថិត​នៅ​ចំ​កណ្ដាល​ផ្លូវ ដោយសារ​ការ​ពង្រីក​ផ្លូវ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។ បង្គោល​ភ្លើង​ទាំង​នេះ ថ្វី​ដ្បិត​តែ​ជា​វត្ថុ​គ្មាន​ជីវិត​ក៏​ពិត​មែន ប៉ុន្ដែ វា​គឺ​ជា​ឃាតករ​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​មក​ហើយ។ វា​មិន​មែន​សម្លាប់​មនុស្ស​ដោយ​ការ​ឆក់​នឹង​ខ្សែ​ភ្លើង​នោះ​ទេ ប៉ុន្ដែ វា​បង្កើត​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​អ្នក​ដំណើរ​បាន​បើក​បុក​ជា​បន្ដ​បន្ទាប់។

ពលរដ្ឋ​និង​អ្នក​ដំណើរ​បាន​ចាត់​ទុក​ផ្លូវ​ហាណូយ​នេះ ថា​ជា​«ផ្លូវ​មរណៈ» និង​មាន​ការ​ខឹង​សម្បា ព្រមទាំង​នាំ​គ្នា​ថត​បង្ហោះ​លើ​ហ្វេសប៊ុក ដោយ​រិះគន់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​យ៉ាង​ចាស់​ដៃ​ទៀត​ផង។

ក្រោយ​ការ​រិះគន់ ចាប់តាំង​ពី​ដើម​ខែ​ឧសភា​មក​ គេ​ឃើញ​មាន​វត្តមាន​មន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ចុះ​មក​រុះរើ​និង​ដក​បង្គោល​ភ្លើង​នេះ​ចេញ​ជា​បណ្ដើរៗ​ហើយ ខណៈ​ពលរដ្ឋ​វិញ​ក៏​មាន​ការ​សាទរ​ផង​ដែរ។

សូមអញ្ជើញទស្សនា​វីដេអូ​នៃ​សេចក្ដី​រាយការណ៍​ខាងក្រោមនេះ!

None



អត្ថបទបន្ទាប់


កម្ពុជាត្រៀមខ្លួនរួចហើយ ដើម្បីតតាំងនឹងបណ្ដឹងរបស់អ៊ីតាលី ជុំវិញរឿងអង្ករកម្ពុជាក្នុងទីផ្សារអឺរ៉ុប

អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសកាលពីពេលថ្មីៗនេះថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយទាក់ទងនឹងឯកសារផ្លូវច្បាប់ ក៏ដូច…

ធនាគារ​ពិភពលោក៖ កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​៦,៩%​នៅ​ឆ្នាំ​២០១៨

«កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា​​នឹង​មាន​ភាព​រឹងមាំ​កើន​ដល់ ៦,៩​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដែល​ទ្រទ្រង់​មួយ​ផ្នែក​ដោយសារ​ចំណាយ​កាន់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ