ប្រតិបត្តិការ​សង្គ្រោះ​ដំរី​ព្រៃ

ទស្សនា​គ្លីប​វីដេអូ​នៃ​ការសង្គ្រោះ​ដំរី​ព្រៃ​១១​ក្បាល​នៅ​មណ្ឌលគិរី


ថ្ងៃ​ទី២៥ មីនា ២០១៧ ដំណឹង​អំពី​សត្វ​ដំរី​ព្រៃ​​ធ្លាក់​រណ្ដៅ​គ្រាប់​បែក​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម នៅ​ខេត្ត​មណ្ឌលគិរី បាន​ផ្អើល​ពេញ​ហ្វេសប៊ុក ហើយ​ត្រូវ​បាន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចុះ​ផ្សាយ​គគ្រឹក​គគ្រេង​ផង​ដែរ។
សត្វ​ដំរី​ព្រៃ​ ១១​ក្បាល ដែល​បាន​ជាប់​ផុង​ក្នុង​រណ្ដៅ​បី​បួន​ថ្ងៃ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​រណ្ដៅ​នោះ​បាន​វិញ​ហើយ នារសៀល​ថ្ងៃទី២៥ មីនា ២០១៧។ រូបភាពពី Facebook
ដោយ

តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​​សារព័ត៌មាន​នានា ដំរី​ទាំង​១១​ក្បាល​នោះ ទំនង​ជា​ជាប់​ផុង​ក្នុង​រណ្ដៅ​ជម្រៅ​បី​ម៉ែត្រ ដែល​បន្សល់​ទុក​ពី​ការទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​ក្នុង​សម័យ​សង្គ្រាម​វៀតណាម។ 

ហើយ​មន្ត្រី​ក្រសួង​បរិស្ថាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​ដំរី​ព្រៃ​ជាប់​ផុង​ក្នុង​រណ្ដៅ​ គឺ​ស្ថិត​នៅ​ភូមិ​អូរអាម ឃុំ​ស្រែខ្ទម ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ ដំរី​ទាំងនេះ​ជាប់​ផុង​ប្រហែល​បី​បួន​ថ្ងៃ​ហើយ។

គិត​ត្រឹមល្ងាច​ថ្ងៃ​សៅរ៍ ទី២៥ មីនា ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​សត្វ​ដំរី​ព្រៃ​ទាំង​១១​ក្បាល របស់​មន្ត្រី​ក្រសួង​បរិស្ថាន ទទួល​បាន​ជោគជ័យ​។ 

ទំព័រ​ហ្វេសប៊ុករបស់​លោក អ៊ាង សុផល្លែត មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​ថា «អ្នក​បច្ចេកទេស​របស់​ក្រសួង​បរិស្ថាន រួមទាំង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន បាន​ចំណាយ​ពេល​ប្រហែល​ជា​៥​ម៉ោង ដើម្បី​ជួយ​ស្រង់​ដំរី​១១​ក្បាល ដែល​ដើរ​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ជម្រៅ​៣​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ភូមិ​អូរអាម ឃុំ​ស្រែខ្ទម ស្រុក​កែវសីមា ខេត្ត​មណ្ឌគិរី។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី»។




អត្ថបទបន្ទាប់


មាន​បញ្ហា​ដេក​មិន​លក់​មែនទេ? សាកល្បង​វិធី​នេះ​មើល៍...

ព័ត៌មាន
ការ​ពិបាក​ដេក​លក់ ឬ​ដេក​លក់​មិន​ស្កប់​ ជា​រឿយៗ មាន​មនុស្ស​ជា​ច្រើន​រអ៊ូ​រទាំ​អំពី​បញ្ហា​នេះ។ ការដេក​មិន​លក់​អាច​បណ្ដាល​មក​ពី​បញ្ហា…

ដឹង​ទីតាំង​ដែល​គេ​គ្រោង​សាងសង់​ផ្សារ​ទំនើប​ធំ​​បំផុតរបស់​​​ថៃ នៅ​ភ្នំពេញ​ហើយ!

ព័ត៌មាន
ផ្សារទំនើបធំ​ជាង​គេ​បំផុត​របស់​ថៃ គ្រោង​នឹង​បោះ​ទីតាំង​របស់ខ្លួន​​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៉ី ម្តុំ​ស្ពាន​អាកាសតិចណូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ