ស័យពាណិជ្ជកម្ម

ថៃ កើតទុក្ខមិនសុខចិត្តគំរាមប្ដឹងម៉ាឡេស៊ី ទៅអាស៊ាន និងអង្គការពាណិជ្ជកម្ម​ពិភពលោក ក្រោយម៉ាឡេស៊ី ហាមនាំចូលបង្គាថៃ


ប្រទេសថៃ ​​កំពុង​តែឆេះ​ឆួលកើតទុក្ខមិនសុខចិត្ត ហើយ​គំរាមប្ដឹងប្រទេសម៉ាឡេស៊ី ទៅសមាគម​អាស៊ាន និង​អង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) ក្រោយម៉ាឡេស៊ី ហាមនាំចូលបង្គាថៃ ចំនួន៥ប្រភេទ ហើយ​ទន្ទឹម​នេះ ​ថៃ ​បាន​​ដាក់ចេញវិធានការបន្ទាន់ចំនួន១៣ចំណុច ដើម្បីគាំទ្រដល់អ្នកនាំចេញ និងអ្នកចិញ្ចឹមបង្គាថៃ ដែល​កំពុង​តែចលាចលពេញប្រទេស។ នេះ​បើ​យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
ស័យពាណិជ្ជកម្ម
ដោយ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី ស៊ូផាជី សុធុមភុន (Suphajee Suthumpun) បានអះអាងថា រដ្ឋាភិបាលថៃ ចាត់ទុកបម្រាមនេះថា ជាជម្លោះពាណិជ្ជកម្ម និងជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដ៏ធំសម្រាប់ឧស្សាហកម្មគ្រឿងសមុទ្ររបស់ប្រទេសថៃ។

សូមបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី បានផ្អាកការនាំចូលបង្គាចំនួន៥ប្រភេទរបស់ថៃ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដែលធ្វើឱ្យប៉ះពាល់ដល់ការនាំចេញបង្គាថៃ រហូតដល់ទៅជាង១,៣លានដុល្លារអាម៉េរិកក្នុងមួយខែ។ មន្ត្រីថៃ ត្អូញត្អែរថា ពួកគេត្រូវបានភាគីម៉ាឡេស៊ី ជូនដំណឹងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលការហាមឃាត់នេះចូលជាធរមាន។ បម្រាមនេះនឹងនៅតែមានសុពលភាពរហូតដល់ប្រទេសថៃ អាចផ្តល់ព័ត៌មានបន្ថែមទាក់ទងលក្ខខណ្ឌតម្រូវ ផ្នែកសុវត្ថិភាពចំណីអាហារដល់ប្រទេសម៉ាឡេស៊ី។
ជម្លោះនេះកើតមានឡើងបន្ទាប់ពីប្រទេសថៃ បានរឹតបន្តឹងការត្រួតពិនិត្យលើការនាំចូលត្រីបាស ដែលជាត្រីសមុទ្ររបស់ម៉ាឡេស៊ី ដោយលើកឡើងពីការព្រួយបារម្ភអំពីសំណល់គីមី និងថ្នាំអង់ទីប៊ីយោទិច។ ជាការឆ្លើយតប ម៉ាឡេស៊ីបានតម្រូវឱ្យថៃ ត្រូវចេញវិញ្ញាបនបត្រថ្មីៗបញ្ជាក់ពីគុណភាពផលិតផលគ្រឿងសមុទ្ររបស់ថៃ រួមទាំងបង្គាផងដែរ។ អាជ្ញាធរថៃ បាននិយាយទាំងមួហ្មងក្នុងចិត្តថា ពួកគេនឹងបន្តស្វែងរកទីផ្សារជំនួស និងប្រើប្រាស់បណ្តាញពាណិជ្ជកម្មដែលមានទាំងអស់ ដើម្បីកាត់បន្ថយផលប៉ះពាល់លើអ្នកផលិត និងអ្នកនាំចេញបង្គារបស់ថៃ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រសួងការបរទេសថៃ កំពុងព្យាយាមសម្រាលសភាពការណ៍ក្នុងស្រុក ខណៈកំពុងលួចលាក់បង្កើតក្រុមអ្នកច្បាប់តតាំងជាមួយកម្ពុជា តាមយន្តការ UNCLOS

មិនថា ជាជម្លោះព្រំដែនគោក ឬព្រំដែនសមុទ្រនោះទេ ឱ្យតែរំលឹកដល់យន្តការពហុភាគី និងយន្តការអន្តរជាតិ ភាគីថៃ តែងតែបង្ហាញជំហររារែក និងរកលេសដោះដ…

អាម៉េរិក គ្រោងយកទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ ទៅជួយសម្ពន្ធមិត្ត ដែលរងការវាយប្រហារពីអ៊ីរ៉ង់

ប្រភពច្បាស់​ការបាន​ទម្លាយឱ្យដឹងថា សហរដ្ឋអាម៉េរិក កំពុងពិចារណា​រឹ​បអូសទ្រព្យសម្បត្តិ​បង្កកទុករបស់អ៊ីរ៉ង់ ទៅ​ជួយចេញថ្លៃចំណាយសម្រាប់ការកសាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ