ឧស្សាហកម្ម​បន្ទះឈីប​

ឧស្សាហកម្ម​បន្ទះឈីប​ក្រឡាប់ចាក់! បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបអាម៉េរិក បាត់បង់តម្លៃទីផ្សាររហូតដល់ទៅ១,៣ទ្រីលានដុល្លារ ​ត្រឹមរយៈពេល១ថ្ងៃ


ឧស្សាហកម្ម​បន្ទះឈីប​រងការក្រឡាប់ចាក់ ដោយ​បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីប​​នៅ​សហរដ្ឋអាម៉េរិក បានខាងបង់រហូតដល់ទៅ១,៣ទ្រីលានដុល្លារក្នុងរយៈពេល​ត្រឹមតែ១ថ្ងៃ ខណៈ​វិនិយោគិនចាប់ផ្តើមព្រួយបារម្ភពីការថមថយ នៃកំណើន​ក្នុង​វិស័យ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើ​យោងតាមការចុះផ្សាយរបស់​ទីភ្នាក់​ងារព័ត៌មាន Reuters។
ឧស្សាហកម្ម​បន្ទះឈីប​រងការក្រឡាប់ចាក់ ដោយ​បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីប​​នៅ​សហរដ្ឋអាម៉េរិក បានខាងបង់រហូតដល់ទៅ១,៣ទ្រីលានដុល្លារក្នុងរយៈពេល​ត្រឹមតែ១ថ្ងៃ ខណៈ​វិនិយោគិនចាប់ផ្តើមព្រួយបារម្ភពីការថមថយ នៃកំណើន​ក្នុង​វិស័យ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើ​យោង
ដោយ

បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីបអាម៉េរិក បានបាត់បង់តម្លៃទីផ្សាររហូតដល់ទៅ១,៣ទ្រីលានដុល្លារក្នុងរយៈពេលត្រឹមតែ១ថ្ងៃ កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦។ សន្ទស្សន៍វាស់ស្ទង់ទីផ្សារបន្ទះឈីប PHLX Semiconductor Index បានធ្លាក់ចុះជាង១០% ក្នុងមួយថ្ងៃ ដែលជាការធ្លាក់ខ្លាំងបំផុតគិតចាប់តាំងពីទីផ្សារជួបវិបត្តិក្រឡាប់ចាក់នៅខែមីនា ឆ្នាំ២០២០ អំឡុងវិបត្តិកូវីដ-១៩។ មូលហេតុសំខាន់ គឺបន្ទាប់ពីក្រុមហ៊ុន Broadcom បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលមិនអាចបំពេញការរំពឹងទុកខ្ពស់របស់ទីផ្សារលើអាជីវកម្មបន្ទះឈីប AI។
ទិន្នន័យបង្ហាញថា ក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅសហរដ្ឋអាម៉េរិក បានរងផលប៉ះពាល់ធ្ងន់ធ្ងររួមមាន ក្រុមហ៊ុន Nvidia បានធ្លាក់ចុះប្រមាណ៦% ដោយបាត់បង់តម្លៃទីផ្សារជាង៣០០ពាន់លានដុល្លារ,ក្រុមហ៊ុន Micron Technology បានធ្លាក់ចុះ១៣%, ក្រុមហ៊ុន AMD បានធ្លាក់ចុះជិត១១% និងក្រុមហ៊ុន Broadcom បានធ្លាក់ចុះជិត២០%។
បណ្ដាវិនិយោគិនក៏មានការភ្ញាក់ផ្អើលផងដែរ ចំពោះទិន្នន័យការងារនៅសហរដ្ឋអាម៉េរិក ដែលបង្កើនការព្រួយបារម្ភថា អត្រាការប្រាក់អាចនៅតែខ្ពស់រយៈពេលវែង។ ក្រុមអ្នកវិភាគមើលឃើញថា វិស័យបន្ទះឈីប និងបច្ចេកវិទ្យា AI បានកើនឡើងខ្លាំងពេកក្នុងរយៈពេលកន្លងមក ដូច្នេះការសម្រុកលក់ចេញភាគហ៊ុនបន្ទះឈីប និង AI នៅពេលនេះ គឺជាការកែតម្រូវទីផ្សារធម្មតា ប៉ុន្តែមិនទាន់មានសញ្ញាណាបង្ហាញថា ទីផ្សារបន្ទះឈីប និងបច្ចេវិទ្យា AI បានឈានដល់ទីបញ្ចប់នៃវដ្តកំណើនរបស់ខ្លួននៅឡើយទេ។ ជាងនេះទៅទៀត ទិន្នន័យបង្ហាញថា សន្ទស្សន៍បន្ទះឈីបនៅតែកើនឡើងប្រមាណ៧៣% នៅឆ្នាំ២០២៦ នេះ ហើយអ្នកវិភាគមួយចំនួនជឿថា កំណើនរយៈពេលវែងដែលជំរុញដោយ AI នៅតែមាន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន ត្រៀមវាយលុកទីផ្សាររថយន្តអគ្គិសនីនៅអាម៉េរិក ខណៈក្រុមហ៊ុនយក្សៗនៅអាម៉េរិក ហាក់បង្អង់ល្បឿន និងកំពុងឆ្លេឆ្លា

ទោះបីជាត្រូវប្រឈមមុខនឹងរបាំងពន្ធគយដ៏ខ្ពស់កប់ពពក បទប្បញ្ញត្តិដ៏តឹងរ៉ឹង ព្រមទាំងការប្រឆាំងយ៉ាងដាច់អហង្ការពីសំណាក់ក្រុមអ្នកច្បាប់ និងឧស្សាហកម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ