បាតុភូតអែលនីញ៉ូ

បាតុភូតអែលនីណូ ធ្វើពលរដ្ឋឥណ្ឌូណេស៊ីជួបការលំបាក ដោយសារតម្លៃអង្ករកើនខ្ពស់


បាតុភូតអាកាសធាតុអែលនីណូ (El Nino) បានធ្វើឱ្យប្រជាពលរដ្ឋឥណ្ឌូណេស៊ីជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រកបកសិកម្ម ដោយសារប្រភពទឹកមួយចំនួនបានរីងស្ងួតអស់។ ការណ៍នេះបានធ្វើឱ្យពលរដ្ឋឥណ្ឌូនេស៊ីមួយចំនួនជួបបញ្ហាលំបាកយ៉ាងខ្លាំងដោយសារតម្លៃអង្ករបានកើនឡើងខ្ពស់ ដែលបង្ខំឱ្យពលរដ្ឋភាគច្រើនងាកទៅទទួលយកកម្មវិធីជួយសង្គ្រោះរបស់រដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
បាតុភូតអែលនីញ៉ូ
ដោយ

បាតុភូតអាកាសធាតុអែលនីណូ បានជំរុញឱ្យសីតុណ្ហភាពឡើងកម្ដៅកាន់តែខ្លាំងធ្វើឱ្យពលរដ្ឋឥណ្ឌូនេស៊ីគ្មានទឹកគ្រប់គ្រាន់ដើម្បីបង្កបង្កើនផលដំណាំរបស់ពួកគេ។ ប្រការនេះបានជំរុញឱ្យតម្លៃស្បៀងអាហារនៅប្រទេសឥណ្ឌូនេស៊ីឡើងថ្លៃកាន់តែខ្លាំងជាហេតុធ្វើឱ្យពលរដ្ឋមូលដ្ឋានប្រឈមនឹងការលំបាកក្នុងការចិញ្ចឹមជីវិត។

ពលរដ្ឋភាគច្រើនបានងាកទៅទទួលយកកម្មវិធីជួយសង្គ្រោះរបស់រដ្ឋាភិបាល ដែលបានលក់ បញ្ចុះតម្លៃអង្ករយ៉ាងពិសេសសម្រាប់ពលរដ្ឋរងគ្រោះដោយវិបត្តិអាកាសធាតុមួយនេះ។ ជាក់ស្ដែងស្ត្រីម្នាក់អាយុ៥២ឆ្នាំដែលមានកូន២នាក់ក្នុងបន្ទុកមកពីខេត្តចាវ៉ាខាងកើតបានឈរតម្រង់ជួរគ្នាយ៉ាងវែងអន្លាយ ដើម្បីរង់ចាំទិញអង្ករតាមរយៈកម្មវិធីមួយនេះ។

ស្ត្រីម្នាក់នេះបាននិយាយថា នៅពេលគាត់បានទៅដល់ទីនោះ គាត់បានឃើញមានមនុស្សជាច្រើនកំពុងឈរតម្រង់ជួរគ្នាយ៉ាងវែងរួចទៅហើយ ដូច្នេះហើយគាត់ត្រូវតែចូលតម្រង់ជួរជាមួយនឹងគេដែរ ព្រោះគាត់គ្មានជម្រើសផ្សេងនោះទេ ដោយសារតម្លៃអង្ករនៅលើទីផ្សារ គឺថ្លៃខ្លាំងណាស់។

លោក ចុងសូ ស៊ីន (Jongsoo Shin) នាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) ប្រចាំតំបន់អាស៊ីបាននិយាយថា វាលស្រូវដ៏ខៀវស្រងាត់ ក៏ជាការរួមចំណែកមួយដល់ការទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងប្រទេសឥណ្ឌូនេស៊ីផងដែរ ជាពិសេសនៅតាមតំបន់ដ៏ពេញនិយមដូចជានៅកោះបាលី និងកោះជ្វាភាគកណ្តាលជាដើម។

ទន្ទឹមនឹងនេះ លោកក៏បានព្រមានដែរថា ការកើនឡើងតម្លៃអង្ករ និងការថយចុះផលដំណាំកសិកម្មនេះអាចនាំឱ្យមានអសន្តិសុខស្បៀង ជាពិសេសសម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលទាប។ ប្រការនេះ អាចញ៉ាំងឱ្យពលរដ្ឋព្រួយបារម្ភពីការចិញ្ចឹមជីវិត ការថប់បារម្ភ និងការខកចិត្ត ដែលបង្កើនហានិភ័យនៃភាពចលាចលក្នុងសង្គម និងការតវ៉ាផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


របាយការណ៍សវនកម្មឆ្នាំ 2023 របស់ Vietjet៖ បង្ហាញពីកំណើនបណ្តាញជើងហោះហើរអន្តរជាតិដ៏រឹងមាំ ជាមួយនឹងប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសចំនួន 2.16 ពាន់លានដុល្លារ

ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុមួយ ដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆ្នាំ …

សមាជិកព្រឹទ្ធសភាបោះឆ្នោតគាំទ្រ១០០% ឱ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា

ព្រឹទ្ធសភានីតិកាលទី៥ បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ