លោក Elon Musk

កញ្ចប់ប្រាក់បៀវត្សរ៍ទំហំ៥៦ពាន់លានដុល្លាររបស់លោក Elon Musk អាចមិនទទួលបានការបោះឆ្នោតគាំទ្រពីម្ចាស់ភាគហ៊ុនក្រុមហ៊ុន Tesla


ក្រុមហ៊ុន Glass Lewis ដែលផ្ដល់ប្រឹក្សាយោបល់ដ៏ល្បីល្បាញមួយបាននិយាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ក្រុមហ៊ុននេះបានណែនាំឱ្យម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនរថយន្តថេស្លា កុំបោះឆ្នោតគាំទ្រប្រាក់បៀវត្សរ៍ចំនួន៥៦ពាន់លានដុល្លារសម្រាប់លោក អេឡិន ម៉ាស (Elon Musk) នាយកប្រតិបត្តិក្រុមហ៊ុនអាម៉េរិកមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
លោក Elon Musk
ដោយ

ក្រុមហ៊ុនប្រឹក្សាយោបល់ Glass Lewis បានចេញរបាយការណ៍មួយកាលពីថ្ងៃសៅរ៍ ទី២៥ ខែឧសភា ដោយបានណែនាំឱ្យម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តថេស្លា កុំឱ្យបោះឆ្នោតគាំទ្រសំណើសុំផ្ដល់ប្រាក់បៀវត្សរ៍ចំនួន៥៦ពាន់លានដុល្លារសម្រាប់លោក អេឡិន ម៉ាស ដោយសារវាជាកិច្ចសន្យាប្រាក់បៀវត្សរ៍ដ៏ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះ។ កញ្ចប់ប្រាក់បៀវត្សរ៍ដែលត្រូវបានស្នើឡើងដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនថេស្លានេះ បានរងការរិះគន់ម្តងហើយម្តងទៀតដោយសារតែគេជឿថា វាមានទំនាក់ទំនង ឬក៏ពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងមហាសេដ្ឋីអាម៉េរិករូបនេះ។

កញ្ចប់ប្រាប់បៀវត្សរ៍នេះគ្មានប្រាក់ខែ ឬប្រាក់លើកទឹកចិត្តទេ ហើយការកំណត់ប្រាក់រង្វាន់នេះ គឺផ្អែកទៅលើតម្លៃទីផ្សាររបស់ក្រុមហ៊ុនថេស្លា ដែលបានកើនឡើងដល់ទៅ៦៥០ពាន់លានដុល្លាររយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១៨មក ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ មានតម្លៃទីផ្សារប្រហែលជាង៥៧១ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន LSEG។

នៅក្នុងបទសម្ភាស​មួយនៅក្នុងខែនេះ លោក រ៉ូប៊ីន ដិនហូម (Robyn Denholm) ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនថេស្លា បានប្រាប់កាសែត Financial Times ថា លោក ម៉ាស សមតែទទួលបានកញ្ចប់ប្រាក់បៀវត្សរ៍នេះ ព្រោះលោកបានជួយឱ្យក្រុមហ៊ុននេះ​សម្រេចគោលដៅមហិច្ឆតាសម្រាប់ប្រាក់ចំណូល និងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ។

បើតាមគេហទំព័រយុទ្ធនាការបោះឆ្នោតអនឡាញ​បានបង្ហាញថា លោក ម៉ាស បានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនថេស្លា ក្នុងឆ្នាំ២០០៨ ហើយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោកបានជួយកែលម្អលទ្ធផលគាប់ប្រសើរដោយនាំឱ្យក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញ១៥ពាន់លានដុល្លារពីការខាតបង់ជាង២ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ និងបានជួយបង្កើនការផលិតរថយន្តចំនួន៧ដងផងដែរ៕

អត្ថបទ៖ សុខ មង្កល

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យឥណ្ឌា និងឥណ្ឌូណេស៊ី ក្លាយជាទីផ្សារវិនិយោគដ៏មានសក្តានុពលរបស់ពិភពលោកនាពេលអនាគត?

ឥណ្ឌា និងឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនធំៗទាំងពីរនៅលើពិភពលោកកំពុងក្លាយជាប្រជាជាតិ ដែលមានការសក្តានុពល និងទាក់ទាញនៅក្នុងក្រសែភ្នែក…

តើសង្គ្រាមនៅអ៊ុយក្រែន កំពុងខិតទៅរកការចរចាសន្ដិភាព ឬយ៉ាងណា ក្រោយលោក ហ្សេឡេនស្គី ស្នើឱ្យមេដឹកនាំអាម៉េរិក និងចិន ចូលរួមក្នុងកិច្ចប្រជុំកំពូលសន្ដិភាពនៅខែក្រោយ?

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅបានអំពាវនាវឱ្យប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងប្រធានាធិបតីច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ