ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

សម្តេច ហ៊ុន សែន គាំទ្រឲ្យធនាគារ រឹបអូសទ្រព្យបញ្ចាំរបស់ពលរដ្ឋណា ដែលជឿលើការញុះញង់មិនឲ្យ សងលុយធនាគារ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ថ្វីត្បិតតែ កន្លងទៅសម្តេចបានអំពាវនាវមិនឲ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យបញ្ចាំរបស់ពលរដ្ឋពិតមែន តែបើសិនពលរដ្ឋណា ជឿតាមការញុះញង់ថា មិនឲ្យសងលុយធនាគារ នោះសម្តេចគាំទ្រឲ្យខាងធនាគារប្ដឹងទៅតុលាការ ដើម្បីរឹបអូសទ្រព្យបញ្ចាំរបស់ពលរដ្ឋនោះតែម្តង ។
ក្នុងឆ្នាំ២០២០ ប្រទេសណាខ្លះក្នុងតំបន់ មានកម្ចីមិនដំណើរការ ឬ កម្ចីខូចកើនឡើងខ្ពស់ជាងគេ?

សម្តេច ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ ជិត​៦០​ម៉ឺន​គ្រួសារ នៅ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩ នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែមិថុនា​ឆ្នាំ​២០២០​។

សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​ថា « អ្នក​ដែល​បំផុស ឲ្យ​មនុស្ស​មក​ដក​លុយ​ពី​ធនាគារ ចាំតែ​ដក​តើ ឥឡូវ​ធនាគារ​ខ្លះ សល់​លុយ​មិន​ដំណើរការ អ​ញ្ចឹ​ង​ទេ អ្នក​ដែល​ចង់​ឲ្យ​ធនាគារ​នៅ​ស្រុក​ខ្មែរ​ដួល​រលំ​តាម​រយៈ​កុំ​សង​ធន​គារ និង​ដក​លុយ​ពី​ធនាគារ​ប្រហែលជា​ខកចិត្ត​មិន​តិច​ទេ ហើយ​ខ្ញុំ​សូម​បញ្ជាក់ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​ធ្វើការ​រឹបអូស ប្រសិនបើ​អ្នកឯង​ជឿ ទៅ​អ្នក​ដែល​ឃោសនា ឲ្យ​មាន​ចលនា​កុំ​ឲ្យ​សង​លុយ​ធនាគារ​»​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា «​ខ្ញុំ​គ្រាន់តែ​អំពាវនាវ សុំ​ឲ្យ​ធនាគារ​ធ្វើការ​យោគយល់ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​លំបាក ប៉ុន្តែ​ការ​សង​នៅ​តែ​សង​ហ្នឹង ប៉ុន្តែ​មាន​អ្នក​ចលនា ទី​មួយ ឲ្យ​មនុស្ស កុំ​សង​លុយ​ធនាគារ ខ្ញុំ​នឹង​គាំទ្រ​ឲ្យ​ធនាគារ​ប្តឹង​នៅ​តុលាការ​ដើម្បី​រឹបអូស បើសិនជា​ជន​នោះ គាំទ្រ​នូវ​នយោបាយ​របស់​អ្នក​អំពាវនាវ​នេះ ព្រោះ​អ្នកឯង​រកស៊ី​ខូច​យ៉ាងម៉េច មិន​ទាន់​ស្អី​ផង ចាប់ផ្តើម​ដំណើរការ​រឿង​នេះ​ហើយ នៅ​លើ​ពិ​ភ​លោក នរណា​គេ​ធ្វើ​អ​ញ្ចឹ​ង ចឹ​ង​សាកមើល គ្រួសារ​ណា​ដែល​ញុះញង់​ធ្វើ​ឲ្យ​អាហ្នឹង ហើយ​ជំពាក់​ធនាគារ យើង​គាំទ្រ​ឲ្យ​មានការ​រឹបអូស​តែ​ម្តង​»​។ 

ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​បន្ថែម​ថា ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នា​ពេល​នេះ មិនមែន​ជា​ការ​ធ្វើ​អចិន្ត្រៃយ៍​នោះ​ទេ ដោយ​កម្មវិធី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ នឹង​ត្រូវ​បញ្ឈប់​នៅ​ពេល​ដែល​ស្ថានភាព​ជំងឺ​កូ​វី​ដ​នៅ​កម្ពុជា ក៏​ដូច​ជា​សកលលោក​បាន​ធូរស្រាល​។

បើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា ក្រសួង​សេដ្ឋកិច្ច បាន​បញ្ចេញ​សាច់ប្រាក់ ១២៥​លាន​ដុល្លារ​រួច​ទៅ​ហើយ សម្រាប់​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​កម្រិត​១ និង​កម្រិត​២ ដែល​រង​គ្រោះ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​ដោយសារ​ជំងឺ​កូ​វី​-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការពាណិជ្ជកម្មពិភពលោក៖ មុខជំនួញពាណិជ្ជកម្មពិភពលោកនឹងធ្លាក់ចុះ១៨%

ព័ត៌មាន
នៅត្រីមាសទី២ នៅឆ្នាំនេះ ជំនួញពាណិជ្ជកម្មសកល នឹងធ្លាក់ចុះដល់ទៅ ១៨% ដោយសារតែបញ្ហាមេរោគឆ្លងកូវីដ-១៩ និងវិធានការបិទទីក្រុងរបស់ប្រទេសជាច្រើ…

ប្រទេសថៃ នឹងធ្លាក់ចុះការនាំចេញចំណីអាហារ ៣% នៅឆ្នាំ ២០២០នេះ

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ប្រទេសថៃ រំពឹងថា ការនាំចេញចំណីអាហាររបស់ខ្លួនអាចនឹងធ្លាក់ចុះប្រមាណ ៣% ក្រោមគោលដៅដែលប្រទេសនេះ កំណត់ថានឹងនាំចេញឲ្យបាន ៣៤…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ