អត្ថបទពាណិជ្ជកម្ម

កម្មវិធី Loyalty របស់ Emirates Skywards និង ALL របស់ Accor បង្កើនភាពជាដៃគូដោយផ្តល់រង្វាន់បន្ថែមជូនសមាជិកនៃកម្មវិធីនេះ


ទីក្រុងឌូបៃ អារ៉ាប់រួម/ភ្នំពេញ ប្រទេសកម្ពុជា៖ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ - Emirates Skywards ដែលជាកម្មវិធី Loyalty ផ្តល់ជារង្វាន់ពី Emirates ព្រមទាំង flydubai និង ALL ដែលជាកម្មវិធី Loyalty និងកម្មវិធីកក់សំបុត្ររបស់ Accor បានបង្កើនភាពជាដៃគូកាន់តែស្អិតរមួត ដោយផ្តល់ជូនសមាជិករបស់ខ្លួននូវអត្ថប្រយោជន៍ និងឱកាសបន្ថែមដើម្បីបង្កើនរង្វាន់របស់ពួកគេតាមរយៈប្រតិបត្ដិការដ៏ងាយស្រួល។
• ការណែនាំទាញយកពិន្ទុតាមពីរមធ្យោបាយ និងឱកាសទទួលបានរង្វាន់លើកទឹកចិត្ដសម្រាប់សមាជិកទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ
ដោយ
អំពី Emirates

ការផ្តល់ជូនចុងក្រោយនេះត្រូវបាន​រំពឹងថានឹងទាក់ទាញអ្នកធ្វើដំណើរទៅ និងមកពីប្រទេសកម្ពុជា ដែលជាសមាជិករបស់ Emirates Skywards និង ALL ដោយក្រុមហ៊ុន Accor មានសណ្ឋាគារនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។

តាមរយៈកិច្ចសហការដ៏ប្រសើរនេះ សមាជិក Emirates Skywards និងជាសមាជិករបស់ ALL ផង​ដែរនោះ ឥឡូវនេះអាចបំប្លែង Skywards Miles របស់ពួកគេទៅជា ALL Reward Points ជាការ​ទទួល​បាន​នូវ​បទពិសោធន៍​អស្ចារ្យនៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ Accor ដែលមានសណ្ឋាគារជាង ៥៦០០ នៅទូទាំងសាខា Accor ជាង ៤៥​ និងអត្ថប្រយោជន៍ Limitless Experiences ចំនួន ៥០០០ ផងដែរ​។

សម្រាប់រាល់រង្វាន់​ទាំង ៤០០០ របស់​កម្មវិធី​ Skywards Miles សមាជិកនឹងទទួលបាន ១០០០ ALL Reward Points ដែលអាចត្រូវបានប្តូរយកជា ការស្នាក់នៅ បទពិសោធន៍ទទួលទានអាហារពិសេស ឬ Limitless Experiences ផ្តាច់មុខដែលមាននៅលើគេហទំព័រ ALL.com។

នៅក្នុងកិច្ចសហការ​ដ៏គួរ​ឱ្យ​រំភើប​នេះ​ ភាពជាដៃគូណែនាំប្រតិបត្ដិការ​ទាញយក​រង្វាន់​ពីរ​របៀប​​រវាងកម្មវិធី loyalty ទាំងពីរនេះ។ មុខងារនេះផ្តល់ជូន​យ៉ាង​ពិសេស​ដល់សមាជិកក្នុងការបង្កើនរង្វាន់របស់ពួកគេ និងរីករាយជាមួយបទពិសោធន៍ជីវិត ក៏ដូចជា​ការធ្វើដំណើរដែលមិនអាចប្រៀបផ្ទឹមបានជាមួយយីហោរទាំងពីរ។

សមាជិករបស់ ALL ក៏អាចបំប្លែងពិន្ទុ ALL Reward Points របស់ពួកគេទៅជា Skywards Miles ដោយ​ ៤០០០ ពិន្ទុរបស់​​ ALL Reward Points ស្មើនឹង ២០០​០ ពិន្ទុ​របស់​ Skywards Miles។ Skywards Miles អាចត្រូវបានប្តូរយកសម្រាប់រង្វាន់ជាច្រើន រួមទាំងសំបុត្រយន្តហោះនៅលើ Emirates និងក្រុមហ៊ុនអាកាសចរណ៍ដៃគូ ប្ដូរ​ទៅជា​ប្រភេទ​កៅអី​ថ្នាក់​ខ្ពស់​ជាង​ ប័ណ្ណកាដូ​ ការស្នាក់នៅសណ្ឋាគារ បដិសណ្ឋារកិច្ចនៅឯព្រឹត្តិការណ៍កីឡា និងវប្បធម៌ ដំណើរកម្សាន្ត និងប្រាក់មិនអាចទិញបទពិសោធន៍បានទេ។

លោកបណ្ឌិត Nejib Ben Khedher អនុប្រធានជាន់ខ្ពស់ផ្នែក Emirates Skywards បានថ្លែងថា៖ «នៅក្នុង​កម្មវិធី​ Emirates Skywards យើងកំពុងស្វែងរកវិធីថ្មីៗជាប្រចាំដើម្បីជួយសមាជិករបស់យើងបង្កើនតម្លៃអតិបរមានៃរាល់រង្វាន់​ Skywards Mile ដែលរកបាន និងប្រតិបត្ដិការដោយ​ងាយស្រួល​។ ​ភាពជាដៃគូដែលបានពង្រឹងរបស់យើងជាមួយ កម្មវិធី loyalty ​របស់ ALL - Accor នឹងផ្តល់ជូនយ៉ាងពិតប្រាកដ។ ឥឡូវនេះសមាជិក Emirates Skywards អាចបំប្លែង Skywards Miles ទៅជាពិន្ទុរង្វាន់ ALL បាន ហើយទទួលបានការស្នាក់នៅសណ្ឋាគារពិសេសនៅសាខាសណ្ឋាគាររបស់ Accor ជាង ៤៥ ទូទាំងពិភពលោកហើយរីករាយជាមួយបទពិសោធន៍គ្មានដែនកំណត់ និងជាច្រើនទៀត»។

សមាជិក loyalty ទាំងអស់ក៏អាចបំប្លែងពិន្ទុរង្វាន់ ALL Reward Points ទៅជា Skywards Miles និងរីករាយជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់​ Emirates Skywards ដ៏មាន​ឈ្មោះ​​ល្បីល្បាញរួមបញ្ចូលទាំងរង្វាន់ជើងហោះហើរទៅកាន់គោលដៅជាង ១៤០​ នៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ក្រុមហ៊ុន Emirates។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រីកភាពជាដៃគូរបស់យើង និងធ្វើការរួមគ្នាដើម្បីផ្តល់ជូនសមាជិករបស់យើងនូវបទពិសោធន៍ធ្វើដំណើរដ៏ល្អ​បំផុតនៅលើអាកាស និងនៅលើដី»។​

លោក Mehdi Hemici ប្រធានផ្នែក loyalty និងពាណិជ្ជកម្មអេឡិចត្រូនិក​​ ប្រចាំក្រុមហ៊ុន Accor បានថ្លែង​ថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការពង្រឹងភាពជាដៃគូរបស់យើងជាមួយ Emirates Skywards ​ជាកម្មវិធីដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្ត​​ពង្រឹងកម្មវិធីរបស់យើងជាមួយនឹងដៃគូឈានមុខគេក្នុងឧស្សាហកម្ម។ សមាជិករបស់យើងនឹងទទួល​បានពិន្ទុ​ និងដោះដូរ​រង្វាន់យ៉ាងងាយ​របស់ពួកគេដែលនេះជា​ឱកាសដ៏គួរឱ្យរំភើបនៅក្នុងទិសដៅថ្មីដែល Emirates ដំណើរការ។ ទាំង Emirates Skywards និង ALL បានធ្វើឱ្យបទពិសោធន៍ធ្វើដំណើរកាន់តែមានតម្លៃ​ និងមានគោលដៅក្នុងការសម្របសម្រួលការធ្វើដំណើររបស់សមាជិកប្រកបដោយផាសុកភាព​។ ភាពជាដៃគូនេះនឹងធ្វើឲ្យអ្នកធ្វើដំណើរដែលជាសមាជិកកាន់តែទទួលបានបទពិសោធក្នុងកម្រិតកាន់​តែ​ប្រសើរ​»។

ពីគោលដៅល្បីៗ ដូចជាទីក្រុង ឌូបៃ ប៉ារីស និងម៉ាល់ឌីវ រហូត​ដល់គោលដៅ​ពេញ​និយម​ដូចជា ក្រុង​រីយ៉ាដ និង កោះបាលី ឥឡូវនេះសមាជិកអាចរួមបញ្ចូលគ្នានូវការស្នាក់នៅសណ្ឋាគារពិសេសជាមួយនឹងការធ្វើដំណើរតាមយន្តហោះលំដាប់ពិភពលោក ដោយធានាបាននូវការធ្វើដំណើរដែលមិនអាចបំភ្លេចបានគ្រប់ពេលវេលា​។

ជាមួយនឹងសម្ព័ន្ធភាព​នេះ ALL និង Emirates Skywards កំពុងផ្តល់ជូនសមាជិកនូវភាពងាយស្រួល តម្លៃសមរម្យ និងរង្វាន់ផ្តាច់មុខដែលមិនអាចប្រៀបផ្ទឹមបាន។

ក្រុមហ៊ុន Emirates បានបន្តសេវាកម្មធ្វើដំណើរប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃ តាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំមុន។ ការត្រឡប់មកវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានរៀបចំពិធីស្វាគមន៍ជាផ្លូវការ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។

បច្ចុប្បន្ន ក្រុមហ៊ុន Emirates កំពុងផ្តល់តម្លៃសមរម្យលើជើងហោះហើរទៅកាន់ទីក្រុងឌូបៃ ប្រទេសសិង្ហបុរី និងគោលដៅជាច្រើនទៀត។ ការតភ្ជាប់ជើងហោះហើរជាច្រើនតាមរយៈប្រទេសសិង្ហបុរី មានន័យថា អ្នកដំណើរកម្ពុជាឥឡូវនេះ អាចទាញយកអត្ថប្រយោជន៍សន្ធឹកសន្ធាប់លើបណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Emirates ដើម្បីឆ្ពោះទៅកាន់គោលដៅពេញនិយមនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។

នៅក្នុងប្រទេសកម្ពុជា សណ្ឋាគារ Accor នៅភ្នំពេញ រួមមាន សណ្ឋាគារ Tribe, Raffles Hotel Le Royal, Novotel Phnom Penh BKK1 និង Sofitel Phnom Penh Phokeethra។ នៅខេត្តសៀមរាបសណ្ឋាគារ Accor មាន Raffles Grand Hotel D'Angkor, Ibis Styles Siem Reap និង Sofitel Angkor Phokeethra Golf & Spa Resort។ នៅក្រុងព្រះសីហនុ Accor មានសណ្ឋាគារ Novotel Sihanoukville Holiday Resort។

ដើម្បីស្វែងយល់បន្ថែម និងក្លាយជាសមាជិក សូមចុច ទីនេះ

អានបន្ថែម

ទំនាក់ទំនងសាធារណៈរបស់ Emirates

[email protected]




អត្ថបទបន្ទាប់


លោក Elon Musk អំពាវនាវឲ្យបិទស្ថាប័នព័ត៌មាន សំឡេងសហរដ្ឋអាម៉េរិក (VOA) និងវិទ្យុអឺរ៉ុបសេរី

លោក Elon Musk ដែលបច្ចុប្បន្ន ជាប្រមុខដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) មានតួនាទីតាមដានប្រសិទ្ធិភាពការងាររបស់មន្រ្តីរដ្ឋាភិបាល បាន…

តើមកទល់ពេលនេះតម្លៃដំឡូងមីនៅកម្ពុជាមានការប្រែប្រួលយ៉ាងណាហើយ?

តម្លៃដំឡូងមីនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយទេគិតមកទល់ពេលនេះ ខណៈកសិករដាំដំឡូងមីបានបង្ហាញការព្រួយបារម្ភចំពោះការខាតបង់នៅឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ