ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ADB៖ ការ​ចំណាយ​និង​ការ​វេរ​លុយ​តាម​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ ឌីជីថល មាន​ទឹក​ប្រាក់​៨​ពាន់ ៣០០​លាន​ដុល្លារ​អាមេរិក


ការផ្គត់ផ្គង់​ទៅនឹង​តម្រូវការ​សេវា​កម្ម​ចំណាយ និង​ការ​វេរ​លុយ​តាម​ប្រព័ន្ធ​ហិរញ្ញវត្ថុ ឌីជីថល តាម​ប្រព័ន្ធ​ទូរស័ព្ទ​ស្មាតហ្វូន និង​ភា្នក់ងារ​ប្រតិបត្តិករ​វេរ​លុយ កំពុងតែ​ពេញ​និយម​ខ្លំាង​នៅ​កម្ពុជា។
អតិថិជន​ប្រើ​សេវា​វេរលុយ​របស់​ក្រុមហ៊ុន លីហួរ ហ្គ្រុប

នៅកម្ពុជាតម្រូវការលើការចំណាយ និង ការវេរ​លុយតាមប្រព័ន្ធហរិញ្ញវត្ថុ ឌីជីថល មានរហូតដល់ទៅ ៨ ៣០០ លានដុល្លារអាមេរិក កាលពីក្នុងឆ្នាំ២០១៦កន្លងទៅនេះ។ ក្នុងនោះការផ្គត់ផ្គង់​ជាផ្លូវការ​នៃតម្រូវការវេលុយតាមប្រព័ន្ធហិរញ្ញវត្ថុឌីជីថល (តាមរយៈទូរស័ព្ទ​ដៃ និង ភ្នាក់ងារ​វេរលុយ) មានប្រមាណ ៣ពាន់ ៣០០​លាន​ដុល្លា។ នេះ​បើយោង​តាម​របាយការណ៍​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែលបានផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ពេល​ថ្មីៗនេះ។

យោង​តាម​ការ​ស្រាវជ្រាវ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេឌីប៊ី ដែល​មាន​ចំណង​ជើង​ថា “ការពន្លឿន​បរិយាប័ណ្ណ​ហិរញ្ញវត្ថុ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តាម​ហិរញ្ញវត្ថុ Digital” បាន​រក​ឃើញ​ថា ប្រទេស​ចំនួន​៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបញ្ជាក់ថា ការផ្គត់ផ្គង់​ផ្តល់សេវា​ផ្នែក​ការ​ចំណាយ​និង ការ​សេវា​វេរ​លុយ​ជា​ផ្លូការ នៅ​មាន​តម្រូវការ​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​ទៀត។ 

ការផ្លាស់ប្តូរ​ពីសាច់ប្រាក់​ទៅ​សាច់​ប្រាក់​តាម​ប្រព័ន្ធ​ហិរញ្ញវត្ថុ Digital នៅ​កម្ពុជា​ស្ថិត​នៅ​ដំណាក់​កាល​ដំបូង​នៅ​ឡើយ។ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​និង​ភា្នក់ងារ​បម្រើ​​សេវាកម្ម​វេរ​លុយ​ជាច្រើន​បាន​កំពុង​ប្រកួត​ប្រជែង​ក្នុង​វិស័យ​មួយ​នេះ​ដូចជា Wing មាន​ភ្នាក់ងារ​ប្រមាណ​ជាង ៣០០០។ សេវាកម្មវេរលុយ AMK មានភ្នាក់ងារ​ប្រមាណ ៣០០០ សេវា E-money  អាស៊ីវេរ​លុយ លីហួរវេលុយ ទ្រូម៉ានី ជាដើម។ 

ការកើនឡើងនៃចរន្តសាច់ប្រាក់វេរ​លុយ​តាម​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល​នេះ ដោយសារ​តែ​មាន​អ្នក​ប្រើ​ទូរស័ព្ទ ស្មាតហ្វូន ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តាមរយៈ​សេវា​ហិរញ្ញវត្ថុ Digital ប្រជាជន​អាច​ប្រើ​សេវា​ផ្ញើ​ ឬ​វេរលុយ បង់​ថ្លៃ​សេវា​ផ្សេងៗ​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ និង​ភ្នាក់ងារ​នៃ​អ្នក​ប្រតិបត្តិការ​ទាំង​នោះ បើ​ទោះ​បី​ជា​ពួកគេ​ទាំង​មិន​មាន​គណនី​ធនាគារ​ក្តី។ 

នៅ​កម្ពុជា សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​រីក​ដុះ​ដាល​ដូច​ផ្សិត​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស។ (រូបភាព​៖ ហេង ភារម្យ)

បើយោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​កាល​ពី​ឆ្នាំ​២០១៤ បាន​បញ្ជាក់ថា​ ប្រជាជន​កម្ពុជា​មាន​ប្រមាណ​ត្រឹម​តែ​២០​ភាគ​រយ​ប៉ុណ្ណោះ ដែល​មាន​គណនី​ធនាគារ​ប្រើ​ប្រាស់។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា សេវាកម្ម​ហិរញ្ញវត្ថុ Digital នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ អាច​នឹង​មាន​បំពេញ​តម្រូវការ​ខ្ពស់​លើការ​ផ្គត់ផ្គង់ ការផ្តល់​សេវា​កម្ម​លើ​ផ្នែក​ចំណាយ និង​សេវា​កម្ម​វេរ​លុយ​ជា​ផ្លូការ ការ​សន្សំ​ប្រាក់​កម្ចី សេវាកម្ម​ធានា​រ៉ាប់រង។

សេវាកម្មហិរញ្ញវត្ថុ Digital ក្នុង​ប្រទេស​កម្ពុជា​នឹង​រួម​ចំណែក៦​ភាគរយ នៃ​កំណើន​សេដ្ឋកិច្ច ដែល​ក្នុង​នោះ​នឹង​ជំរុញ​ឲ្យ​មាន​ចរន្ត​នៃ​ការ​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប្រមាណ ១,៧​ពាន់​លាន​ដុល្លារ ធ្វើ​ឲ្យ​មាន​ការ​ស្រូប​យក​ឥណទាន​បន្ថែម​ប្រមាណ ២,៥ពាន់​លាន​ដុល្លារ និង​អាច​ធ្វើ​ឲ្យ​ការ​សន្សំ​ប្រមាណ ៥០០​លាន​ដុល្លារ។

សូម​បញ្ជាក់​ថា សេវាកម្ម​ហិរញ្ញវត្ថុ Digital គឺ​ជា​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន​ដល់​ប្រជាជន​ដែល​មាន​កម្រិត​ជីវភាព​ទាប និង​ប្រជាជន​ដែល​នៅ​តំបន់​ដាច់​ស្រយាល តាមរយៈ​ភាព​ច្នៃប្រឌិត តាមប្រព័ន្ធ​បច្ចេកវិទ្យា ដូចជា ការវេរ​លុយ​និង​ការ​ទូទាត់​លុយ​តាម​ប្រព័ន្ធ​ទូរស័ព្ទ ប្រព័ន្ធ​វេរ​លុយ​ចល័ត ការ​ចំណាយ​តាម​រយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ Digital៕




អត្ថបទបន្ទាប់


កម្ពុជា​ជា​ប្រទេស​ដែល​រួសរាយ​រាក់ទាក់​បំផុត​នៅ​លើ​ពិភព​លោក

តើអ្នកដឹងទេ? ប្រទេស​កម្ពុជា​ក្រៅតែ​ពី​មាន​កន្លែង​កម្សាន្ត​ច្រើន​ដែល​ទាក់ទាញ​ដល់​ទេសចរណ៍​មក​ពី​គ្រប់​ទិសទី​នៃ​ពិភព​លោក ក៏​មាន​ប្រជាជន​ដ…

ដោយ​ខ្លាច​អំពើ​ភេរវកម្ម បារាំង​នឹង​​ធ្វើ​របង​ជញ្ជាំង​ការពារ​គ្រាប់​ព័ទ្ធ​ជុំវិញ​ទួអេហ្វែល

មន្ត្រីរដ្ឋាភិបាលបារាំងកំពុងចាត់វិធានការថ្មី ដើម្បីការពារភ្ញៀវទេសចរណ៍ដែលមកទស្សនាទួអេហ្វែល (Eiffel Tower) ដែលក្នុងមួយឆ្នាំៗប៉មដ៏ខ្ពស់មួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ