អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនព្រីនខ្នាតធំក្នុងទីផ្សារកម្ពុជា


Epson ជាក្រុមហ៊ុនម៉ាស៊ីនព្រីនដែលមានបច្ចេកវិទ្យាឈានមុខគេ បានបញ្ចេញលក់ម៉ាស៊ីនព្រីនផ្លាកសញ្ញាខ្នាតធំ Epson SureColor S-Series ចំនួនពីរម៉ូឌែលនៅក្នុងទីផ្សារកម្ពុជា ដែលនេះជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់សហគ្រិនទាំងឡាយ។
ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនព្រីនខ្នាតធំក្នុងទីផ្សារកម្ពុជា

លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងនៃក្រុមហ៊ុន Epson (Thailand) បានថ្លែងឲ្យដឹងថា «យើងចង់ចូលទៅក្នុងឧស្សាហកម្មនេះ និងចាប់យកចំណែកទីផ្សារម៉ាស៊ីនព្រីនពីភាគីទីបី។ ម៉ាស៊ីនព្រីនដែលគ្មានម៉ាកយីហោ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់ ពីព្រោះតែគ្មាន ម៉ាកម៉ាស៊ីនព្រីនណា ​ដែលបានធ្វើសកម្មភាពទីផ្សារយ៉ាងសកម្មនៅទីនេះទេ។

ជាងនេះទៅទៀត សហគ្រិនជាច្រើននៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងផ្លាកសញ្ញា បានជ្រើសរើស ម៉ាស៊ីនព្រីន និងទឹកថ្នាំដែលគ្មានម៉ាកយីហោ ដោយពួកគាត់គិតថាជាការសន្សំសំចៃថ្លៃដើម។ ប៉ុន្តែតាមពិតទៅ​ជម្រើសបែបនេះ នឹងនាំពួកគាត់ឲ្យជួបនឹងបញ្ហាជាច្រើនដោយសារការព្រីន និងការម៉ាស៊ីនព្រីនទាំងអស់នោះ។ គុណភាពនៃការព្រីន ក៏មិនស្តង់ដារ ហើយក៏មិនមានការធានាដែរ។ ការបញ្ចេញលក់ម៉ាស៊ីនព្រីន Epson SureColor S-Series សម្រាប់ផ្លាកសញ្ញាខាងក្នុង និងខាងក្រៅរបស់យើងនាពេលនេះ មានគោលបំណងជំរុញឲ្យសហគ្រិនកាន់តែមានចំណាប់អារម្មណ៍បន្ថែមទៀតចំពោះម៉ាស៊ីនព្រីន និងទឹកថ្នាំ ម៉ាក Epson ។ ​ផលិតផលរបស់យើងសន្យាថានឹងជួយពួកគាត់ឱ្យចំណាយតិច បង្កើនគុណភាព និងពង្រីកវិសាលភាពនៃអាជីវកម្ម។

នៅពេលដែលគាំទ្រដោយផលិតផល Epson ពួកគាត់អាចផ្តោតលើការព្រីនប្រកបដោយគុណភាព និងជួយសម្រួលដល់ការព្រីនតាមលំដាប់លំដោយបានល្អ។ ពួកគាត់ក៏អាចទទួលបានការគាំទ្រដោយផ្ទាល់ពីយើងផងដែរ (សេវាកម្មក្រោយពេលលក់ពីតំណាងចែកចាយ Epson នៅកម្ពុជា)។ បច្ចុប្បន្ន Epson គឺជាម៉ាកម៉ាស៊ីនព្រីនតែមួយគត់ដែលផ្តល់ការធានារយៈពេលពីរឆ្នាំសម្រាប់ក្បាលម៉ាស៊ីនព្រីន និងម៉ាស៊ីនព្រីន។»

លោកបានបន្តថា «ក្រោយវិបត្តិ Covid សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់។ វិស័យទេសចរណ៍ ដូចជាការប្រើប្រាស់ក្នុងស្រុក ស្ទុះងើបឡើងវិញ។ អាជីវកម្មជាច្រើនបានចាប់ផ្តើមធ្វើសកម្មភាពទីផ្សារផងដែរ។ ឧស្សាហកម្មម៉ាស៊ីនព្រីនខ្នាតធំរបស់កម្ពុជា ហាក់មានតម្រូវការកាន់តែច្រើន។ ដូច្នេះ ប្រតិបត្តិករជាច្រើនបានងាកទៅរកម៉ាស៊ីនព្រីនឌីជីថល ដោយសារតែឧបករណ៍ទាំងនេះអាចឱ្យពួកគាត់ផ្តោតលើការព្រីនប្រកបដោយគុណភាពក្នុងបរិមាណតូចជាងមុនជំនួសឱ្យការផលិតទ្រង់ទ្រាយធំ។»

ម៉ាស៊ីនព្រីន​​ SureColor S-Series 64 អ៊ីង បានចេញលក់នៅទីផ្សារកម្ពុជា។ ម៉ូឌែលទាំងពីរ S40670 និង S80670 គឺល្អឥតខ្ចោះសម្រាប់ការព្រីនផ្លាកសញ្ញា កាដូ ក្រាហ្វិករថយន្ត និងទីផ្សារផលិតឡើងវិញនូវស្នាដៃសិល្បៈដ៏ល្អជាច្រើនទៀត។ S40670 ដំណើរការជាមួយនឹងទឹកថ្នាំ Eco Solvent ចំនួនបួនពណ៌គឺ ខៀវ ស្វាយ លឿង និងខ្មៅ ។ ចំណែកឯ S80670 វិញ បង្ហាញជូននូវពណ៌ចំនួន 10 គឺ ខៀវ ស្វាយ លឿង ខ្មៅ ខៀវខ្ចី ស្វាយខ្ចី ខ្មៅស្រាល ទឹកក្រូច ក្រហម និងស (ប្រាក់លោហធាតុ)។ ម៉ូឌែលទាំងពីរនេះ មានប្រសិទ្ធភាពណាស់ក្នុងការព្រីន។ បច្ចេកវិទ្យា Precision Dot អាចកាត់បន្ថយការប្រើប្រាស់ខ្សែ ហើយព្រីនបានលឿន ដូចទៅនឹងការតម្រឹម និងការរៀបចំឧបករណ៍ដោយស្វ័យ​ប្រវត្តិរបស់ម៉ាស៊ីនដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូររវាងប្រភេទឧបករណ៍បានលឿនជាងមុនដូច្នោះដែរ។

ការសម្អាតក្បាលព្រីនដោយស្វ័យប្រវត្តិក៏មាននៅនឹងកន្លែងផងដែរ ជាមួយនឹងប្រព័ន្ធចរាចរខ្យល់រក្សាម៉ាស៊ីនសម្អាតក្បាលព្រីនសម្រាប់ដំណើរការបន្ថែមបានយ៉ាងល្អ។ ម៉ាស៊ីនព្រីនទាំងនេះ បានចេញលក់ក្នុងទីផ្សារជាមួយនឹងភាពធន់ខ្លាំងជាងមុនផងដែរ ដោយសារវាមានមុខងារប្រសើរឡើងសម្រាប់ការការពារការខូចខាតក្បាលព្រីន។ ជាពិសេស ម៉ាស៊ីនព្រីន S80670 បានបំពាក់នូវក្បាលព្រីន Thin Film Piezo PrecisionCore ដែលជួយបង្កើនល្បឿនទ្វេដងឯណោះ។ នេះជាក្បាលព្រីនដ៏អស្ចារ្យ ដែលអាចដំណើរការនៅសីតុណ្ហភាពទាបជាងម៉ាកអ្នកដទៃ។

ម៉ាស៊ីនព្រីនថ្មីទាំងពីរម៉ូឌែលនេះ ដំណើរការជាមួយនឹងទឹកថ្នាំ Ultrachrome GS3 Solvent Ink ស្ងួតលឿន ដែលផ្តល់នូវភាពរស់រវើក ភាពធន់ និងភាពស៊ីគ្នាជាមួយនឹងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ ដោយសារតែទឹកថ្នាំមានជាសារធាតុរំលាយអេកូ ដូច្នេះ វាមិនធ្វើឲ្យប៉ះពាល់ចំពោះបរិស្ថានឡើយ។ វាគ្មានក្លិន និងគ្មានជាតិនីកែលដែលបង្កគ្រោះថ្នាក់ឡើយ។

សហគ្រិនដែលមានចំណាប់អារម្មណ៍ អាចស្វែងយល់ពីម៉ូឌែល ​និងគុណភាពនៃម៉ាស៊ីនព្រីនទាំងអស់នេះបាន ចាប់ពីថ្ងៃទី 27 ខែកុម្ភៈ ដល់ថ្ងៃទី 1 ខែមីនា ឆ្នាំ 2023 នៅ Factory Phnom Penh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ក្រុមហ៊ុន AWS Cambodia Ltd ៕




អត្ថបទបន្ទាប់


តម្រូវការភាពធន់នឹងអាកាសធាតុ សម្រាប់ប្រព័ន្ធកសិ-ស្បៀងអាហារ នៅតែជាតម្រូវការចាំបាច់

ព័ត៌មាន
កិច្ចប្រជុំស្ដីពីកសិកម្មកម្ពុជាប្រកបដោយនិរន្តរភាព ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានប…

តក្តាអ្វីខ្លះជំរុញឲ្យទំហំប្រតិបត្តិការនៃវិស័យបរធនបាលកិច្ចកើនដល់ជាង ៧០០លានដុល្លារ?

ព័ត៌មាន
ដ្បិតថា «បរធនបាលកិច្ច» គឺជាវិស័យថ្មីមួយសម្រាប់ប្រជាជនកម្ពុជា តែវិស័យនេះ បានបន្តរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងបានរួមចំណែកយ៉ា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ