វៀតណាម

វៀតណាម ធ្វើ​កំណែទម្រង់ទ្រង់ទ្រាយធំ ដើម្បីកៀរគរដើមទុនពីផ្សារភាគហ៊ុនឱ្យបាន៧៦ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ


វៀតណាម កំពុងចាប់​​ផ្ដើមកំណែទម្រង់ហិរញ្ញវត្ថុទ្រង់ទ្រាយធំបំផុតមិនធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រជាច្រើន​ទសវត្សរ៍​មក​នេះ ដោយ​កំណត់គោលដៅកៀរគរមូលធនឱ្យបាន​​រហូតដល់ទៅប្រមាណ៧៦ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំពីទីផ្សារភាគហ៊ុន និងទីផ្សារមូលបត្របំណុល ដើម្បីកាត់បន្ថយការពឹងផ្អែកលើកម្ចី​ឥណទានពីធនាគារ។ រដ្ឋាភិបាលវៀតណាម បានអះអាងថា នេះគឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ច​វៀតណាម ឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។
វៀតណាម
ដោយ

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន វ៉ាន់ ថាង (Nguyen Van Thang) បានអនុម័តផែនការកំណែទម្រង់ហិរញ្ញវត្ថុរយៈពេលវែង ដែលនឹងធ្វើទំនើបកម្មប្រព័ន្ធធនាគារ ទីផ្សារភាគហ៊ុន ទីផ្សារមូលបត្របំណុល វិស័យធានារ៉ាប់រង និងផលិតផលហិរញ្ញវត្ថុថ្មីៗក្រោមយុទ្ធសាស្ត្រជាតិតែមួយ។ តាមផែនការនេះនៅឆ្នាំ២០៣០ វៀតណាម មានគោលដៅកៀរគរដើមទុនពីទីផ្សារមូលធនឱ្យបានរហូតដល់ទៅប្រមាណ៧៦ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ចាប់ពីឆ្នាំ២០៣១ ដល់ឆ្នាំ២០៤៥ ទីផ្សារមូលធនត្រូវបានរំពឹងថា នឹងអាចផ្ដល់ហិរញ្ញប្បទានបានចន្លោះពី៣០% ទៅ៣៥% នៃការវិនិយោគសរុបរបស់ប្រទេសនេះ។
វិធានការនេះកើតឡើងដោយសារវៀតណាម ពឹងផ្អែកខ្លាំងពេកលើកម្ចីឥណទានរបស់ធនាគារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងនៅអំឡុងឆ្នាំ២០២៥ អនុបាតឥណទានធៀបនឹង GDP បានកើនដល់១៤៥% ដែលជាកម្រិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ និងបានដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធធនាគារក្នុងការផ្តល់ហិរញ្ញប្បទានដល់អាជីវកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។

ដើម្បីទាក់ទាញវិនិយោគិនឱ្យបានកាន់តែច្រើន វៀតណាម គ្រោងពង្រីកទីផ្សារភាគហ៊ុន និងមូលបត្របំណុល បង្កើតទីផ្សារសាកល្បងសម្រាប់ទ្រព្យសកម្មគ្រីបតូ និងឥណទានកាបូន បង្កើតវេទិកា ឬ Platform ជួញដូរសម្រាប់ក្រុមហ៊ុន Startup កែលម្អអភិបាលកិច្ចសាជីវកម្ម និងបង្កើនតម្លាភាពហិរញ្ញវត្ថុ ព្រមទាំងសម្រួលនីតិវិធីឱ្យវិនិយោគិនបរទេសងាយស្រួលវិនិយោគ និងងាយស្រួលផ្ទេរប្រាក់ចេញ-ចូលប្រទេសនេះ។ លើសពីនេះ រដ្ឋាភិបាលវៀតណាមក៏មានផែនការបង្កើនទំហំទីផ្សារមូលបត្របំណុលឱ្យស្មើ៦០% នៃ GDP នៅឆ្នាំ២០៣០ និងជំរុញឱ្យតម្លៃទីផ្សារភាគហ៊ុនកើនដល់១២០% នៃ GDP នៅឆ្នាំ២០៤៥។
ក្រុមអ្នកវិភាគមើលឃើញថា កំណែទម្រង់នេះបង្ហាញថា ការអភិវឌ្ឍទីផ្សារមូលធនបានក្លាយជាគោលនយោបាយអាទិភាពជាតិរបស់វៀតណាម។ ទោះជាយ៉ាងណា ពួកគេព្រមានថា ភាពជោគជ័យនៃផែនការដ៏មហិច្ឆតានេះនឹងអាស្រ័យលើល្បឿន នៃការអនុវត្តគោលនយោបាយ និងការប្រែក្លាយការសន្យាទៅជាសកម្មភាពជាក់ស្តែង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អគ្គលេខាធិការអាស៊ាន ជំរុញឱ្យកម្ពុជា និងថៃ បង្កើនការចរចាផ្លូវការទូត ដើម្បីឆ្ពោះទៅរកសន្តិភាព

ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា កម្ពុជា និងថៃ គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតលើផ្លូវការទូត ដើម្បីដោះស្រាយជម្ល…

តើ AI របស់ក្រុមហ៊ុនអាម៉េរិក អាចប្រជែងឈ្នះ AI ចិន ដែលមានតម្លៃថោកជាងបានទេ?

ការប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រវាងសហរដ្ឋអាម៉េរិក និងចិនកំពុងឡើងកម្ដៅយ៉ាងខ្លាំងនៅក្នុងទ្វីបអាស៊ី។ លោក ហ្គារី វ័…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ