វិស័យបច្ចេកវិទ្យា

តើ AI របស់ក្រុមហ៊ុនអាម៉េរិក អាចប្រជែងឈ្នះ AI ចិន ដែលមានតម្លៃថោកជាងបានទេ?


ការប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រវាងសហរដ្ឋអាម៉េរិក និងចិនកំពុងឡើងកម្ដៅយ៉ាងខ្លាំងនៅក្នុងទ្វីបអាស៊ី។ លោក ហ្គារី វ័រឆាក (Gary Dvorchak) នាយកគ្រប់គ្រងនៅ The Blueshirt Group បានលើកឡើងថា យុទ្ធសាស្ត្ររបស់អាម៉េរិក គឺរារាំងចិនមិនឱ្យក្លាយជាអ្នកផ្គត់ផ្គង់ AI ឈានមុខគេទាំងក្នុងតំបន់អាស៊ី និងនៅលើពិភពលោក។ លោកបានកត់សម្គាល់ថា ទោះបីជាជម្រើស AI របស់ចិន មានតម្លៃថោកជាងក៏ដោយ ប៉ុន្តែបច្ចុប្បន្នអាម៉េរិក ផ្តល់ជូននូវដំណោះស្រាយពេញលេញ និងមានគុណភាពខ្ពស់ជាងតាំងពីបច្ចេកវិទ្យាបន្ទះឈីបរហូតដល់ម៉ូដែល AI។
វិស័យបច្ចេកវិទ្យា
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ថា បញ្ហាប្រឈមក្នុងការវាយលុកទីផ្សារបច្ចេកវិទ្យារបស់អាម៉េរិក បានស្តែងចេញយ៉ាងច្បាស់នៅក្នុងព្រឹត្តិការណ៍សប្តាហ៍ឌីជីថល នៃកិច្ចប្រជុំ APEC ក្នុងទីក្រុងឈឹងទូ ប្រទេសចិន។ ទោះបីជាមន្ត្រី និងតំណាងពាណិជ្ជកម្មអាម៉េរិក ប្រចាំ APEC ខិតខំប្រូម៉ូតបច្ចេកវិទ្យា AI របស់ខ្លួនយ៉ាងណាក៏ដោយ ក៏វត្តមានរបស់អាម៉េរិក នៅតែមានកម្រិត និងស្ងប់ស្ងាត់ខ្លាំង។
ការថយចុះឥទ្ធិពលនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Anthropic របស់អាម៉េរិក បានផ្លាស់ប្តូរការសម្រេចចិត្តភ្លាមៗលើការប្រកាសចេញម៉ូដែល Fable AI ខណៈម៉ូដែល AI ថ្មីៗរបស់ចិន ទើបតែដាក់ឱ្យដំណើរការ មានសមត្ថភាពប្រហាក់ប្រហែលគ្នា ប៉ុន្តែមានតម្លៃថោកជាងឆ្ងាយ។ លើសពីនេះ វត្តមានរបស់ក្រុមហ៊ុនអាម៉េរិក នៅក្នុងពិព័រណ៍នោះ ក៏មានកម្រិតទាបដែរ ដោយមានក្រុមហ៊ុនតែ២គត់ គឺ Google និង Meta ដែលមានស្តង់បង្ហាញពីប្រព័ន្ធម៉ូលេគុល AI និងកម្មវិធី AI សម្រាប់អាជីវកម្មខ្នាតតូច។
ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ APEC របស់ចិន នៅឆ្នាំនេះ បានកើតឡើងចំពេលដែលភាពតានតឹង និងការប្រកួតប្រជែងបច្ចេកវិទ្យាកំពុងឡើងកម្តៅខ្លាំង។ រដ្ឋាភិបាលក្រុងប៉េកាំង បានទាញយកប្រយោជន៍ពីឱកាសនេះ ដើម្បីបង្ហាញពីសមត្ថភាព AI របស់ខ្លួន ដែលភាគច្រើនជាប្រភេទបើកចំហប្រភព ផ្ទុយពីម៉ូដែលរបស់អាម៉េរិក ដែលភាគច្រើនជាប្រភេទបិទប្រភព។
ទាក់ទិននឹងបញ្ហានេះ លោកស្រី យូ ស៊ូ (Yue Su) សេដ្ឋវិទូជាន់ខ្ពស់នៅ Economist Intelligence Unit បានថ្លែងថា ខណៈដែលសហរដ្ឋអាម៉េរិក និងចិន កំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់ក្នុងវិស័យ AI និងការទូតតាមវិធីសាស្ត្រផ្សេងៗគ្នា តែប្រទេសទាំងពីរមិនអាចកាត់ផ្តាច់ទំនាក់ទំនងបច្ចេកវិទ្យាចេញពីគ្នាទាំងស្រុងបានឡើយ។ លោកស្រីបានបន្ថែមថា វត្តមានដ៏តិចតួចរបស់អាម៉េរិកនៅកិច្ចប្រជុំ APEC មិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដោយសារអាម៉េរិក កំពុងជាប់ដៃរៀបចំកិច្ចប្រជុំកំពូល AI នៅទីក្រុង San Francisco ដែលសម្របសម្រួលដោយក្រសួងបច្ចេកវិទ្យាកូរ៉េខាងត្បូង៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


វៀតណាម ធ្វើ​កំណែទម្រង់ទ្រង់ទ្រាយធំ ដើម្បីកៀរគរដើមទុនពីផ្សារភាគហ៊ុនឱ្យបាន៧៦ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ

វៀតណាម កំពុងចាប់​​ផ្ដើមកំណែទម្រង់ហិរញ្ញវត្ថុទ្រង់ទ្រាយធំបំផុតមិនធ្លាប់​មានក្នុង​ប្រវត្តិសាស្ត្រជាច្រើន​ទសវត្សរ៍​មក​នេះ ដោយ​កំណត់គោលដៅកៀរគរ…

ចិន ព្រមានចាត់វិធានការសងសឹក បើអាម៉េរិក ហ៊ានហាមឃាត់ការនាំចូលមនុស្សយន្ត និងបច្ចេកវិទ្យាសូឡារបស់ខ្លួន

សម្រាប់ប្រជាពលរដ្ឋ​ដែលនិយមទិញទំនិញតាមប្រព័ន្ធអនឡាញដោយឃើញតែតម្លៃថោកៗប្រយ័ត្នគ្រោះថ្នាក់ និងប៉ះរបស់ក្លែងក្លាយដោយថ្មីៗនេះកម្លាំងសមត្ថកិច្ចថៃ បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ