ការចរចាពាណិជ្ជកម្ម​អឺរ៉ុប និងឥណ្ឌា

អឺរ៉ុប និងឥណ្ឌាយល់ព្រមវិលចូលតុចរចា FTA ឡើងវិញហើយ ក្រោយផ្អាកអស់៨ឆ្នាំ


សហភាពអឺរ៉ុប និងឥណ្ឌា កាលពីចុងសប្ដាហ៍មុននេះ បានសម្រេចយល់ព្រមចាប់ដៃគ្នា វិលចូលតុចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីឡើងវិញហើយ បន្ទាប់ពីប្រទេសទាំងពីរបានបរាជ័យ និងឈប់ចរចាគ្នាលើកិច្ចព្រមព្រៀងនេះ អស់រយៈពេល៨ឆ្នាំមកហើយ ដោយសារតែកាលពីអំឡុងពេលនោះ ភាគីទាំងពីរហាក់មានចិត្តរារែកចង់ស្រវាទៅរកចិន។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន AP។
អឺរ៉ុប និងឥណ្ឌាយល់ព្រមវិលចូលតុចរចា FTA ឡើងវិញហើយ ក្រោយផ្អាកអស់៨ឆ្នាំ

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាន​និយាយ​នៅក្នុង​វីដេអូ Conference ជាមួយនឹង​ថ្នាក់ដឹកនាំអឺរ៉ុប ដែលបាន​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅក្នុងប្រទេស​ ព័រទុយហ្គាល់​នាពេល​ថ្មីៗនេះថា ឥណ្ឌា និងអឺរ៉ុប បាន​ប្រកាស​​​ពីការ​បន្ដ​កិច្ចចរចាគ្នាឡើងវិញ បន្ទាប់ពី​ភាគីទាំងពីរ បាន​បោះបង់ចោល​តាំងពីឆ្នាំ២០១៣មក ក៏ដូចជាការ​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ជាច្រើនផ្សេងទៀត។

មន្ត្រីជាន់ខ្ពស់​អឺរ៉ុប បាន​លើកឡើង​ពីក្ដីរីករាយ​ ដោយសារតែ​មានក្ដីសង្ឃឹម​ចំពោះ​ទំនាក់ទំនងកាន់តែ​ជិតស្និទ្ធ​រវាង​អឺរ៉ុប​នឹងឥណ្ឌា​។

លោកស្រី អូស៊ូឡា វ័ន ឌឺ លីយិន ប្រធានគណៈកម្មការអឺរ៉ុប បាន​និយាយដែរថា ការព្រមព្រៀង​វិលមករក​ការចរចា​​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីឡើងវិញ​រវាង​អឺរ៉ុប និងឥណ្ឌា គឺជាភាពលេចធ្លោ និងជាពេលវេលា​ដ៏សំខាន់មួយ ហើយវា​ក៏ជា​ការបើកនូវ ទំព័រ​ដ៏សំខាន់​ថ្មីមួយទៀត សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេសទាំងពីរ ។

លោកស្រី អូស៊ូឡា បន្ថែមថា មាន​ប្រទេសចំនួន​១៧​នៅអឺរ៉ុប បាន​ និងកំពុង​ផ្ដល់​ជំនួយ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ ១២២លាន​ដុល្លារ  សម្រាប់​ឥណ្ឌា​ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹង​កូវីដ-១៩ រួមមាន ឧបករណ៍​ផលិតខ្សល់អុកស៊ីហ្សែន, ថ្នាំពេទ្យ និង​ម៉ាស៊ីនជំនួយដង្ហើម​ជាដើម។

ទំនាក់ទំនង​ដ៏កក់ក្ដៅ​ជាមួយឥណ្ឌា ត្រូវបានគេមើលឃើញថា នឹង​បន្ថែម​នូវចំណុចទាក់ទាក់​ន្ថែម​ទៀត​សម្រាប់​អឺរ៉ុប ក្នុងការពង្រីកឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ដោយឡែក បើក្រឡេកទៅមើល​ទំនាក់ទំនង​រវាង​អឺរ៉ុប ជាមួយនឹងមហាយក្សចិនវិញ គឺហាក់មិនសូវ​ល្អូកល្អឺនប៉ុន្មានទេ ដោយសារតែ​ទង្វើរបស់ទីក្រុងប៉េកាំង​ ចំពោះ​ជនជាតិ​ភាគតិច​ម៉ូស្លីមអ៊ួហ្គ័រ រហូត​ធ្វើឲ្យអឺរ៉ុបសម្រេច​​ផ្អាក​ការផ្ដល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​វិនិយោគទ្វេភាគី​ជាមួយចិន​ថែមទៀតផង។

ប្រទេសចិន និងឥណ្ឌា កាលពីឆ្នាំមុននេះ មានការ​ប៉ះទង្គិចគ្នា​គួរសម​ក្នុងរឿង​ព្រំដែន និងជម្លោះបច្ចេកវិទ្យា​មួយចំនួន​ផងដែរ ខណៈដែល​អាមេរិក ក៏ជាសម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ឥណ្ឌាដែរ។ ដូច្នេះ ចង់ ឬមិនចង់ អឺរ៉ុបច្បាស់ជា​ត្រូវ​ចោលភ្នែក​ពីចិន សម្លឹងមើលឥណ្ឌាខ្លះហើយ ដើម្បីទប់ឥទ្ធិពល​ពីចិន​ និងពង្រីកឥទ្ធិព​លខ្លួន​នៅក្នុងតំបន់ និងបង្ហាញពីជំហរ​របស់ខ្លួន​ទៅកាន់អាមេរិក។

យ៉ាងណាក៏ដោយចុះ ការឈានទៅបញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​រវាង​អឺរ៉ុប និងមហាយក្សឥណ្ឌា ប្រហែល​ជាមិនមែនងាយស្រួលទេ។ ជាក់ស្ដែង ការចរចាគ្នា កាលពីលើក​មុន មាន​រយៈពេល ៦ឆ្នាំ គឺគ្មានទទួលបាន​​កិច្ចព្រមព្រៀងអ្វីទាំងអស់៕

None



អត្ថបទបន្ទាប់


របបយោធាភូមា​៖ ប្រេសិតអាស៊ានមិនទាន់​អាច​ចូលទស្សនកិច្ចនៅភូមាបាននៅឡើយទេ!

របបយោធាភូមា ដែលធ្លាប់បានសន្យាកាលពីចុងខែមេសាថា នឹងអនុញ្ញាតបើកផ្លូវឲ្យប្រេសិតពិសេសអាស៊ាន មកទស្សនកិច្ចក្នុងប្រទេសភូមានោះ ពេលនេះបានប្រែមកនិ…

ធនាគារអេស៊ីលីដារកបានប្រាក់ចំណេញសុទ្ធជាង ៤៤លានដុល្លារ កើនជិត៣០% នៅត្រីមាសទី១ឆ្នាំ២០២១

ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដោយក្នុងនោះ ប្រាក់ចំណេញសុទ្ធរបស់ធនាគារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ