EU ជិតឈានដល់ការព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី១០ប្រឆាំងនឹងរុស្ស៊ីហើយ

EU ជិតឈានដល់ការព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី១០ប្រឆាំងនឹងរុស្ស៊ីហើយ ខណៈវិសាលភាពទណ្ឌកម្មមានកាន់តែធំ


ប្រភពពីអ្នកការទូតនៅសហភាពអឺរ៉ុបបាននិយាយថា ប្លុកទាំង២៧ប្រទេសនេះ ជិតឈានដល់កញ្ចប់ទណ្ឌកម្មទី១០ប្រឆាំងនឹងរុស្ស៊ីសម្រាប់ការលុកលុយទៅលើអ៊ុយក្រែនហើយ។ លើសពីនេះ រដ្ឋាភិបាលសហភាពអឺរ៉ុបសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយនៅសប្តាហ៍នេះ ប្រសិនសមាជិកទាំងអស់អាចបញ្ចប់ភាពខ្វែងគំនិតគ្នាលើទណ្ឌកម្មមួយចំនួន ដែលនៅសេសសល់ ដូចជាការនាំចូលកៅស៊ូ និងគ្រាប់ពេជ្ររបស់រុស្ស៊ីជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
សហភាពអឺរ៉ុបជិតឈានដល់ការព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី១០ប្រឆាំងនឹងរុស្ស៊ី!

ទណ្ឌកម្មលើកទី១០នេះ ដែលប្លុកនេះត្រៀមផ្តោតគោលដៅលើ គឺមានជនជាតិរុស្ស៊ីដែល មានជាប់ពាក់ព័ន្ធនឹងការចាប់ពង្រត់ដោយខុសច្បាប់លើកុមារអ៊ុយក្រែនប្រហែល៦ពាន់នាក់។ ប្រភពពីមន្ត្រីសហភាពអឺរ៉ុបឱ្យដឹងទៀតថា កញ្ចប់ទណ្ឌកម្មចុងក្រោយនេះ នឹងមានតម្លៃស្មើនឹង ១១ពាន់លានដុល្លារ។

វាទំនងជានឹងរួមបញ្ចូលជាលើកដំបូងផងដែរ លើការហាមឃាត់ការនាំចេញទាំងស្រុងទៅកាន់អង្គភាពរបស់ប្រទេសអ៊ីរ៉ង់ចំនួន៧ ដែលត្រូវបានគេជឿថា កំពុងផលិតរបស់របបប្រើប្រាស់ផ្គត់ផ្គង់ដល់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។

គួរជម្រាបថា អឺរ៉ុបចង់ពន្លឿនការអនុម័តទណ្ឌកម្មកញ្ចប់ទី១០នេះ ពិសេសគឺទណ្ឌកម្មទៅលើ ការចាប់ពង្រត់កុមារដោយខុសច្បាប់ ធ្វើយ៉ាងណាឱ្យបានមុនថ្ងៃទី២៤ខែកុម្ភៈ ជាថ្ងៃគំរប់មួយឆ្នាំនៃសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

បើតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីខែមុនថា ប្រទេសរុស្ស៊ីកំពុងផ្តល់លិខិតឆ្លងដែនរុស្ស៊ីដល់កុមារអ៊ុយក្រែនដែលខ្លួនចាប់ទៅ ហើយយកពួកគេទៅរកម្តាយឳពុកចិញ្ចឹម ដែលចង់បានកូនក្នុងប្រទេសរបស់ខ្លួន។

របាយការណ៍របស់សហរដ្ឋអាមេរិកវិញនិយាយថា រុស្ស៊ីបានឃុំឃាំងកុមារអ៊ុយក្រែនយ៉ាងតិច

៦ពាន់នាក់ នៅក្នុងទីតាំងនានានៅតំបន់គ្រីមៀក្នុងគោលបំណងចម្បង គឺអប់រំ ហ្វឹកហ្វឺនកុមារទាំងនោះឡើងវិញ នូវគំនិតនយោបាយថ្មី។ ទោះយ៉ាងណា ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា រុស្ស៊ីទទួលយកកុមារដែលភៀសខ្លួនចេញពីអ៊ុយក្រែនប៉ុណ្ណោះ មិនបានធ្វើដូចការចោទប្រកាន់ឡើយ៕




អត្ថបទបន្ទាប់


តើជំនួបរវាងមន្ត្រីជាន់ខ្ពស់ជប៉ុន និងចិន លើកដំបូងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ បានជជែកពាក់ព័ន្ធបញ្ហាក្ដៅគគុកអ្វីខ្លះ?

មន្ត្រីជាន់ខ្ពស់ប្រទេសជប៉ុន និងប្រទេសចិន កាលពីថ្ងៃពុធទី២២កុម្ភៈ បានចាប់ផ្តើមកិច្ចសន្ទនាផ្នែកសន្តិសុខជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល៤ឆ្នាំកន្…

លោកចូ បៃឌិនប្តេជ្ញាគាំទ្រអ៊ុយក្រែនឥតងាករេ ក្រោយលោកពូទីនប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

មួយថ្ងៃបន្ទាប់ពីដំណើរ ទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្រុងកៀវ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន នៅថ្ងៃអង្គារទី២១កុម្ភៈ បានបញ្ជាក់ជាថ្មី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ