ប្រធានG20

ក្នុងនាមប្រធានG20 ឥណ្ឌានឹងប្រើអំណាចទន់អ្វីខ្លះ ក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ចក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នាសប្តាហ៍នេះ?


ប្រទេសឥណ្ឌាដែលធ្វើជាប្រធាន G20 នៅក្នុងឆ្នាំ២០២៣នេះ គ្រោងនឹងប្រើប្រាស់កិច្ចប្រជុំនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៅសប្តាហ៍នេះ ដើម្បីព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន ដោយប្រើប្រាស់អំណាចទន់(Soft Power) លើប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍនៅអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីនជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ប្រធានG20ឥណ្ឌានឹងប្រើអំណាចទន់ពង្រីកឥទ្ធិពលសេដ្ឋកិច្ច!

ទោះគ្មានប្រាក់ពាន់លានដុល្លារសម្រាប់ផ្តល់កម្ចីនានា ដូចប្រទេសចិនធ្វើក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ប៉ុន្ដែ ឥណ្ឌាកំពុងសម្លឹងឃើញការប្រើប្រាស់អំណាចទន់(Soft Power)របស់ខ្លួន ក្នុងការដើរតួជាអ្នកជួយសម្រួលបំណុលសម្រាប់ប្រទេសក្រីក្រ ក្រោមក្របខណ្ឌរបស់ G20។ ការសម្របសម្រួលបំណុលសម្រាប់ប្រទេសក្រីក្រនេះ គឺជារបៀបវារៈចម្បងមួយ ដែលនឹងត្រូវសមាជិកយកមកពិភាក្សាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅថ្ងៃទី២៤ដល់២៥កុម្ភៈនាទីក្រុង បេងហ្កាលីរ៉ូ ប្រទេសឥណ្ឌា។

ខណៈពេលដែលប្រទេសចិន គឺជាគូប្រជែងជាក់ស្តែងមួយរបស់ខ្លួននោះ ឥណ្ឌាក៏មិនចង់ឱ្យមានការប្រទាំងប្រទើសគ្នាជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដែរ ដោយញូដេលី នឹងផ្តោតសំខាន់លើ ផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាបញ្ហាសុខថាមពលជាដើម។ សម្រាប់នាយករដ្ឋមន្រ្តី ណារិនដ្រា មូឌី ការធ្វើជាម្ចាស់ផ្ទះG20នៅឆ្នាំនេះ គឺជាឱកាសមួយដើម្បីជំរុញកំណើនយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា។

សារៈសំខាន់នៃភូមិសាស្ត្រនយោបាយរបស់ឥណ្ឌាចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានកើនឡើងជាលំដាប់ ពិសេសនៅពេលដែលអ្នកបង្កើតគោលនយោបាយអាមេរិកព្យាយាមរារាំងការកើនឡើងឥទ្ធិពលរបស់ទីក្រុងប៉េកាំង ជាក់ស្តែង តាមរយៈការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើក្រុមសម្ព័ន្ធភាពចតុភាគី Quad ដែលរួមមាន ប្រទេសជប៉ុន និងអូស្ត្រាលីផងដែរ។

ស្ថិតក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតទី២ បន្ទាប់ពីប្រទេសចិន ប្រទេសឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅជុំវិញពិភពលោកផងដែរ ហើយដែលបានទាក់ទាញក្រុមហ៊ុនយក្សៗដូចជា Apple ឱ្យពង្រីកវត្តមានក្នុងប្រទេសរបស់ខ្លួន។

បើតាមប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា កំណែទម្រង់ស្ថាប័នពហុភាគី ជំនួយសម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យមលើភាពងាយរងគ្រោះនៃបំណុល និងគំនិតផ្តួចផ្តើមអាកាសធាតុ សុទ្ធសឹងជាអាទិភាពរបស់ឥណ្ឌានៅឆ្នាំនេះ។ ជាក់ស្តែង ខណៈដែលប្រទេសក្រីក្រប្រឈមមុខនឹងបញ្ហាបំណុលកាន់តែខ្លាំងក្នុងបរិបទពិភពលោកកាន់តែខ្លាំង ឥណ្ឌាកំពុងជំរុញការសន្ទនា សម្រាប់ការបន្ធូរបន្ថយបំណុល រាប់ចាប់ពីប្រទេសក្បែរខាងខ្លួនមុនគេ គឺ ស្រីលង្កា។

សូមជម្រាបថា បន្ថែមពីលើការប្រាស់ប្រើអំណាចទន់ក្នុងនាមជាប្រធាន G20 ឆ្នាំនេះ យុទ្ធនាការរបស់ប្រទេសឥណ្ឌាបានប្រមូលសម្ព័ន្ធមិត្តឱ្យគាំទ្ររួចទៅហើយក្នុងនោះ ការគាំទ្រពីប្រទេសឥណ្ឌូនេស៊ីដ៏រឹងមាំ សម្រាប់ឥណ្ឌានៅលើឆាកពិភពលោក នៅពេលដែលប្រទេសយក្សសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានផ្ទេរតំណែងប្រធាន G20 នៅឆ្នាំនេះទៅឱ្យញូដេលីរួចមក៕




អត្ថបទបន្ទាប់


កម្ចីមិនដំណើរការនៅថៃធ្លាក់ចុះ៣ត្រីមាសជាប់ៗគ្នា ប៉ុន្ដែពលរដ្ឋជាប់បំណុលនៅតែមានក្នុងកម្រិតខ្ពស់ខ្ពស់

ព័ត៌មាន
ធនាគារកណ្តាលប្រទេសថៃបានប្រកាសកាលពីថ្ងៃ២០កុម្ភៈថា ប្រាក់កម្ចីមិនដំណើរការដែលគ្រប់គ្រងដោយធនាគារថៃ បានធ្លាក់ចុះក្នុង៣ត្រីមាសជាប់ៗគ្នា ខណៈដែលធ…

អាជ្ញាធររដ្ឋនៅអាមេរិកបង្កើនការរារាំងពលរដ្ឋ និងអង្គភាពរបស់ចិនទិញដីធ្លី ចំពេលទំនាក់ទំនងមហាយក្សទាំងពីរប្រេះឆាខ្លាំង

ព័ត៌មាន
រដ្ឋរបស់សហរដ្ឋអាមេរិកមួយចំនួនកំពុងបន្ថែមការររាំងលើការទិញដីធ្លី ដោយពលរដ្ឋ ឬអង្គភាពនានា របស់ចិន ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ