សហភាពអឺរ៉ុប និងរុស្ស៊ី សាចទឹកដាក់គ្នា!

សហភាពអឺរ៉ុប និងរុស្ស៊ី ចាទគ្នាទៅវិញទៅមក ជុំវិញរឿងវិបត្តិស្បៀងអាហារសកល


អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទទី២០មិថុនាថា លោកបានសរសេរសារទៅកាន់រដ្ឋមន្ត្រីការបរទេសនៃប្រទេសតំបន់អាហ្វ្រិកទាំងអស់ ដើម្បីពន្យល់ថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ីមិនមែនជាកត្តាធ្វើឲ្យកើតមានវិបត្តិស្បៀងអាហារពិភពលោកដ៏ធ្ងន់ធ្ងរនេះនោះទេ ហើយបានសន្យាថានឹងធ្វើការដោះស្រាយតាមមធ្យោបាយសមស្របណាមួយ សម្រាប់នាំចេញអាហារ និងជីទៅកាន់ទ្វីបរបស់ពួកគេ។
សហភាពអឺរ៉ុប និងរុស្ស៊ី ចាទគ្នាទៅវិញទៅមក ជុំវិញរឿងវិបត្តិស្បៀងអាហារសកល

សហភាព​អឺរ៉ុប កន្លង​មក​អះ​អះអាង​ថា ការ​បង្ក​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​ល​អ៊ុយ​ក្រែ​ន​ទៅ​វិញ​ទេ ដែល​កំពុង​ធ្វើ​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​សកល ខណៈ​ដែល​ទីក្រុង​ម៉ូ​ស្គូ​វិញ តែង​ចេញ​មក​ច្រាន​ចោលការ​លើក​ឡើង​នេះ និង​បាន​ឆ្លើយ​តប​វិញ​ដែរ​ថា ដោយសារ​តែ​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ដាក់​មក​លើ​រុ​ស្ស៊ី​ផ្ទួន​ៗ ទើប​ជំរុញ​ឲ្យ​មានការ​ប្រឈម​មុខ​នឹង​វិបត្តិ​ស្បៀងអាហារ​ដូច​ពេល​នេះ​។

មែនទែន​ទៅ សហភាព​អឺរ៉ុប​មិន​បាន​ហាមឃាត់​ការ​នាំ​ចេញ​ស្បៀងអាហារ និង​ជី​របស់​រុ​ស្ស៊ី​ទៅ​កាន់​ប្រទេស​ដែល​មិនមែន​ជា​សមាជិក​សហភាព​អឺរ៉ុប​នោះ​ទេ​។ ប៉ុន្ដែ បញ្ហា​កង្វះខាត​ស្បៀងអាហារ និង​ជី​កសិកម្ម​ឡើងថ្លៃ និង​វិបត្តិ​ថាមពល កំពុង​បង្ក​ជា​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក ពិសេស​តំបន់​អាហ្វ្រិក​តែ​ម្ដង​។

កាលពីដើម​ខែមិថុនា​នេះ ប្រធាន​សហភាព​អាហ្វ្រិក ដែល​មាន​រដ្ឋ​ជា​សមាជិក​ដល់​ទៅ ៥៥ ប្រទេស និង​ជា​ប្រធានាធិបតី​ប្រទេស​សេ​ណេ​ហ្គា​ល់ លោក មេ​គី សាល (Macky Sall) បាន​ប្រាប់​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin ថា ការ​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ទណ្ឌកម្ម​របស់​លោក​ខាងលិច បាន​ធ្វើ​ឱ្យ​មានការ​ខ្វះខាត​ស្បៀងអាហារ​កាន់តែ​អាក្រក់​ទៅ​ៗ ហើយ​បាន​អំពាវនាវ​ដល់​ប្រទេស​ផ្សេង​ទៀត​ឱ្យ​ធានា​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ និង​ជី​ពី​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ដោយ​មិន​ត្រូវ​រារាំង ឬ​បិទ​ខ្ទប់​នោះ​ទេ​។

យ៉ាងណាមិញ លោក ចូ​សេព បូ​រេល (Josep Borrell) ប្រធាន​គោលនយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប បាន​និយាយ​បន្ទាប់​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​ថា "​រុ​ស្ស៊ី​កំពុង​រារាំង​ការ​នាំ​ចេញ​របស់​អ៊ុយ​ក្រែ​ន​" តែ “​មិនមែន​សហភាព​អឺរ៉ុប​នោះ​ទេ​។ ហើយ​រុ​ស្សី​កំពុង​បំផ្លាញ​កំពង់​ផែ កន្លែង​ស្តុក​ស្បៀង និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ថែម​ទៀត​ផង​”​។

លោក មេ​គី សាល (Macky Sall) ដែល​ជា​ប្រធានាធិបតី​ប្រទេស​សេ​ណេ​ហ្គា ក៏​បាន​ត្អូញត្អែរ​ផង​ដែរ​ថា​ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដក​ធនាគារ​រុ​ស្ស៊ី​ជា​ច្រើន​ចេញពី​ប្រព័ន្ធ​ទូរ​ទាត់​ប្រាក់​សកល (SWIFT) នឹង​ប៉ះពាល់​ដល់​លទ្ធភាព​របស់​ប្រទេស​អាហ្វ្រិក​ក្នុង​ការ​ទូទាត់​សម្រាប់​ការ​នាំ​ចូល​ស្បៀងអាហារ​ផង​ដែរ​។

ទោះជា​បែប​នេះ​ក្តី លោក ចូ​សេព បូ​រេល ដែល​ជា​មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៃ​សហភាព​អឺរ៉ុប បាន​និយាយ​ថា លោក​យល់​ពី​ការ​ព្រួយបារម្ភ​របស់​មេដឹកនាំ​អាហ្វ្រិក​អំពី​ផលវិបាក​នៃ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នេះ តែ​លោក​បាន​ថ្លែង​ថា ការ​ដក​រុ​ស្ស៊ី​ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ មិនមែន​ជា​បញ្ហា​ទាំងស្រុង​នោះ​ទេ​។

ទន្ទឹម​នឹង​នេះ លោក Borrell បាន​បន្ថែម​ថា សហភាព​អឺរ៉ុប​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ត្រួតពិនិត្យ​មើល​ផង​ដែរ​ថា តើ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​បេឡា​រុស្ស​មុន​សង្គ្រាម​អ៊ុយ​ក្រែ​ន​នោះ ដែល​ផ្តោត​លើ​ការ​នាំ​ចេញ​សារធាតុ​ប៉ូ​តា​ស្យូ​ម ដែល​ជា​ធាតុ​ផ្សំ​ជី​ទូទៅ​អាច​ប៉ះពាល់​ដល់​ការ​ចែកចាយ​នៅ​ទូ​ទាំង​ពិភពលោក​ដែរ​ឬទេ​។

លើស​ពី​នេះ លោក Borrell បាន​បន្ថែម​ថា គណៈកម្មការ​អឺរ៉ុប ដែល​ជា​ស្ថាប័ន​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប នឹង​ផ្ញើ​លិខិត​ទៅ​អង្គការ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នានា ដើម្បី​ពន្យល់​ពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រុ​ស្ស៊ី ដោយ​ប្លុក​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​នេះ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុននៅចិនច្របូកច្របល់ក្រោយអាមេរិកចាប់ផ្តើមអនុវត្តច្បាប់ថ្មី ហាមប្រាមការនាំចូលទំនិញពីតំបន់ស៊ីនជាំង

ក្រុមហ៊ុនអ្នកផលិត និងអ្នកលក់រាយនៅប្រទេសចិន កំពុងប្រឈមមុខនឹងភាពចលាចល ខណៈដែលគយអាមេរិករៀបចំអនុវត្តការហាមឃាត់លើការនាំចូលទំនិញពីតំបន់ X…

សិង្ហបុរី គ្រោងចុះហត្ថលេខាទិញសាច់មាន់ពីឥណ្ឌូនេស៊ី ក្រោយម៉ាឡេស៊ីបិទខ្ទប់ការនាំចេញសាច់មាន់

អាជ្ញាធរឥណ្ឌូនេស៊ីរំពឹងនឹងឈានដល់កិច្ចព្រមព្រៀងជាមួយសិង្ហបុរី ដើម្បីចាប់ផ្តើមនាំចេញមាន់ចូលទៅក្នុងប្រទេសដីកោះមួយនេះ ក្នុងរយៈពេលប៉ុន្មានសប្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ