បំណុល​ពន្ធដារ

អគ្គនាយកដ្ឋានពន្ធដារ “អញ្ជើញឧកញ៉ារកស៊ីធំម្នាក់” ឲ្យចូលខ្លួនទូទាត់សងបំណុលពន្ធ


អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ១៩ ខែឧសភា បានចេញលិខិតមួយ អញ្ចើញឧកញ៉ារកស៊ីធំម្នាក់ ដែលមានបញ្ជាក់ឈ្មោះលើលិខិតនោះថា ឧកញ៉ា ស៊ី គង់ទ្រីវ នាយកក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិច គ្រុប លីមីតធីត ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធ ដែលមិនទាន់បង់ជូនអគ្គនាយកដ្ឋានពន្ធដារ។ ករណីឧកញ៉ា រូបនោះ មិនអញ្ចើញមកមុនបាន ១៥ថ្ងៃ នៃថ្ងៃចេញលិខិតនេះទេ នោះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ផងដែរ។
អគ្គនាយកដ្ឋានពន្ធដារ
ដោយ

ក្នុងលិខិត របស់អគ្គនាយកដ្ឋានពន្ធដារ បាន​បញ្ជាក់ថា កន្លងមក​អគ្គនាយកដ្ឋានពន្ធដារ បានអញ្ចើញ​ឧកញ៉ា ស៊ី គង់ទ្រីវ មកដើម្បី​ដោះស្រាយ​បំណុល​ពន្ធ​របស់​ក្រុមហ៊ុន​តាមរយៈ​លិខិត​អញ្ជើញ ជូនដល់​អាសយដ្ឋាន​ក្រុមហ៊ុន ដែលបាន​ចុះបញ្ចី​នៅរដ្ឋបាល​សារពើពន្ធ ប៉ុន្ដែ ឧកញ៉ារូបនេះ មិនបាន​មក​តាម​ការអញ្ជើញ​​ និង​បានទូទាត់​បំណុលពន្ធ​នោះឡើយ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានអញ្ជើញ​ឲ្យឧកញ៉ា ស៊ី គង់ទ្រីវ ចូលមកដោះស្រាយ​បំណុលពន្ធ​របស់​ក្រុមហ៊ុន ​មិនឲ្យលើស​​១៥ថ្ងៃ បន្ទាប់ពី​កាលបរិច្ឆេទលើលិខិតអញ្ចើញ ដែលបាន​ធ្វើឡើង​នៅថ្ងៃទី ១៩ ខែឧសភា។

ករណីដែល លោកឧកញ៉ា ស៊ី គង់ទ្រីវ មិនបានមក​តាមកាលកំណត់ខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារ ចាត់ទុកថា លោកឧកញ៉ា បានប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លើបទប្បញ្ញត្តិ​ស្ដីពីពន្ធដារ ដូចមានចែង​ក្នុងមាត្រា​១២៧ , ១៣៥ និង ១៣៦ នៃច្បាប់​ស្ដីពី​សារពើពន្ធ ហើយអគ្គនាយកដ្ឋាន​ពន្ធដារ នឹងចាត់​វិធានការ​តាមផ្លូវច្បាប់​ប្ដឹង​ទៅតុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ជាធរមាន ដោយរាល់ការចំណាយ​ជាបន្ទុក​របស់ឧកញ៉ា​ម្ចាស់ក្រុមហ៊ុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា នឹងគោះជួងបោះផ្សាយលក់ភាគហ៊ុនជាផ្លូវការ នៅដើមសប្ដាហ៍ក្រោយនេះ!

ព័ត៌មាន
បន្ទាប់ពីមានការទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពីវិនិយោគិនផ្សារមូលបត្រ ចំពោះវត្តមានធនាគារអេស៊ីលីដានៅក្នុងផ្សារមូលបត្រកម្ពុជានោះ នៅទីបំផុត ធនា…

សម្រាប់​អ្នក​វិនិយោគ​ផ្ទះសម្បែង តំបន់​ជ្រោយ​ចង្វារ ផ្លូវ​ជាតិ​លេខ​៦ អា ក៏មានសក្ដានុពល​មិនធម្មតាដែរ!

ព័ត៌មាន
តំបន់​ជ្រោយ​ចង្វារ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦អា ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​បាន​តភ្ជាប់​ទៅ​កាន់​បណ្តា​ខេត្ត​សំខាន់ៗ និង​បាន​និងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ