ទណ្ឌកម្មថ្មីលើរុស្ស៊ី

សហភាពអឺរ៉ុបស្នើសុំឱ្យដាក់បម្រាមនាំចូលធ្យូងថ្មរបស់រុស្ស៊ីនៅក្នុងទណ្ឌកម្មថ្មី


មេដឹកនាំសហភាពអឺរ៉ុប បានស្នើកាលពីថ្ងៃអង្គារ សុំឱ្យមានការហាមឃាត់លើការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ី។ ការស្នើនេះ ត្រូវបានគេមើលឃើញថា គឺនឹងក្លាយជាការដាក់ទណ្ឌកម្មលើកដំបូងរបស់សហភាពអឺរ៉ុប ដែលផ្តោតលើឧស្សាហកម្មថាមពល ដែលផ្ដល់កម្រៃច្រើនបំផុតដល់រុស្ស៊ី ចាប់តាំងពីមានការបង្កសង្គ្រាមឈ្លានពាននៅប្រទេសអ៊ុយក្រែន។
សហភាពអឺរ៉ុប សុំឱ្យមានការហាមឃាត់លើការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ី។
ដោយ

ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី អ៊ូ​ស៊ូ​ឡា វ៉ុ​ន ឌឺ​ឡេ​យ៉េន បាន​និយាយ​ថា អឺរ៉ុប​ចាំបាច់​ត្រូវ​តែ​បង្កើន​សម្ពាធ​លើ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បន្ទាប់​ពី​អ្វី ដែល​លោកស្រី​បាន​ពិពណ៌នា​ថា ជា​«​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​» ដែល​បាន​កើតឡើង​នៅ​ជុំវិញ​ទីក្រុង​គៀវ​ជាមួយ​ភស្តុ​តាង​បង្ហាញ​ថា ទាហាន​រុ​ស្ស៊ី​ប្រហែលជា​បាន​សម្លាប់​ជន​ស៊ី​វិល​អ៊ុយ​ក្រែ​ន​ដោយ​ចេតនា​។

លោកស្រី វ៉ុ​ន ឌឺ​ឡេ​យ៉េន បាន​និយាយ​ថា ការ​ហាមឃាត់​ការ​នាំ​ចូល​ធ្យូងថ្ម​នេះ គឺ​មាន​តម្លៃ ៤ ពាន់​លាន​អឺ​រ៉ូ ប្រហែល​៤​ពាន់ ៤​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ហើយ​ថា សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ធ្វើការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​រួច​ហើយ រួម​ទាំង​ការ​នាំ​ចូល​ប្រេង​ផង​ដែរ​។

ទោះ​យ៉ាងណា លោកស្រី មិន​បាន​និយាយ​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ឧស្ម័ន​ធម្មជាតិ​រុ​ស្ស៊ី​នោះ​ទេ ដោយសារ​តែ​មានការ​ឯកភាព​គ្នា​ក្នុង​ចំណោម​ប្រទេស​សហភាព​អឺរ៉ុប​ទាំង​២៧ លើ​ការ​កំណត់​គោលដៅ​ប្រេងឥន្ធនៈ ដែល​ប្រើ​ដើម្បី​បង្កើត​អគ្គិសនី និង​កម្ដៅ​ក្នុងផ្ទះ ដ្បិត​ពួក​គេ​ពិបាក​ធានា​ចំពោះ​រឿង​នេះ ខណៈ​មានការ​ប្រឆាំង​ពី​សមាជិក ដែល​ពឹងផ្អែក​លើ​ឧស្ម័ន​នេះ ដូច​ជា​ប្រទេស​អា​ល្លឺ​ម៉​ង់​ជាដើម ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ប្លុក​នេះ គឺ​មានការ​ពឹងផ្អែក​ឧស្ម័ន​ធម្មជាតិ​ពី​រុ​ស្ស៊ី​ច្រើន​ជាងគេ​។

រហូត​មក​ដល់​ពេល​នេះ អឺរ៉ុប​មិន​ទាន់​មាន​ឆន្ទៈ​ក្នុង​ការ​កំណត់​ទិស​ដៅ​ថាមពល​របស់​រុ​ស្ស៊ី​នៅឡើយ​ទេ ដោយសារ​ភ័យ​ខ្លាច​ថា វា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អឺរ៉ុប​ធ្លាក់​ចូល​ក្នុង​វិបត្តិ ដោយសារ​តែ​ខ្វះខាត​ថាមពល​ប្រើប្រាស់​ធ្ងន់ធ្ងរ​។

កន្លង​មក​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ធ្លាប់​បាន​ប្រកាស​ពី​ការ​កាត់​ផ្តាច់​ប្រេង​ពី​រុ​ស្ស៊ី ហើយ​ប្រទេស​ផ្សេង​ៗ​នៅ​សហភាព​អឺរ៉ុប បាន​ប្រកាស​ពី​ការ​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ការ​ពឹងផ្អែក​ថាមពល​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​។ តួយ៉ាង ដូច​ជា​ប្រទេស​ប៉ូ​ឡូញ បាន​និយាយ​ថា ខ្លួន​មាន​ផែនការ​ទប់ស្កាត់​ការ​នាំ​ចូល​ធ្យូងថ្ម និង​ប្រេង​ពី​ប្រទេស​រុ​ស្ស៊ី ខណៈ​ដែល​ប្រទេស​លី​ទុ​យ​អា​នី បាន​និយាយ​ដែរ​ថា ខ្លួន​លែង​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​របស់​រុ​ស្ស៊ី​ទៀត​ហើយ​។

លោកស្រី វ៉ុ​ន ឌឺ​ឡេ​យ៉េន បាន​និយាយ​ថា «​ការ​ប្រកាន់​ជំហរ​ច្បាស់លាស់ គឺ​មិន​ត្រឹមតែ​សំខាន់​សម្រាប់​តំបន់​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​ពិភពលោក​ទាំងមូល​ផង​ដែរ​។ ជំហរ​ច្បាស់លាស់​របស់​អឺរ៉ុប នឹង​ប្រឆាំង​ជាមួយ​សង្គ្រាម​របស់​លោក ពូ​ទី​ន ប្រឆាំង​នឹង​ការ​សម្លាប់​រង្គាល​ជន​ស៊ី​វិល និង​ប្រឆាំង​នឹង​ការ​រំលោភ​លើ​គោលការណ៍​ជា​មូលដ្ឋាន នៃ​សណ្តាប់ធ្នាប់​ពិភពលោក​ផង​ដែរ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី វ៉ុ​ន ឌឺ​ឡេ​យ៉េន​។

អ្នកជំនាញ​ខាង​គោលនយោបាយ​ថាមពល លោក ស៊ី​ម៉ូ​ន តា​គ្លី​ភី​ត្រា ធ្វើការ​នៅ​ក្រុម​អ្នកវិភាគ Bruegel នៅ​ទីក្រុង Brussels បាន​និយាយ​ថា ការ​នាំ​ចូល​ធ្យូងថ្ម​នេះ បាន​ផ្ដល់​ប្រាក់​ចំណូល ២០​លាន​អឺ​រ៉ូ​ប្រហែល​ជាង​២១​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ប្រទេស​រុ​ស្ស៊ី​ក្នុង​១​ថ្ងៃ ហើយ​ប្រេង​និង​ឧស្ម័ន​វិញ គឺ​ផ្ដល់​ប្រាក់​ចំណូល​ដល់​រុ​ស្ស៊ី​ខ្ទង់​៨៥០​លាន​អឺ​រ៉ូ​ក្នុង​១​ថ្ងៃ​៕

អត្ថបទ​៖ សុខ ជា

None



អត្ថបទបន្ទាប់


ចិនរកឃើញករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃជាង ២ម៉ឺននាក់ ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន

ប្រទេសចិន នៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍អំពីករណីឆ្លង កូវីដ១៩ប្រចាំថ្ងៃដល់ទៅជាង ២ម៉ឺនករណី ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននោ…

សហរដ្ឋអាមេរិកយល់ព្រមលក់ឧបករណ៍យោធាក្នុងតម្លៃ ៩៥ លានដុល្លារ ដល់ប្រព័ន្ធការពារដែនអាកាសកោះតៃវ៉ាន់

មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារ ទី៥ ខែមេសា ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ឧបករណ៍ផ្នែកយោធាទៅឱ្យកោះតៃវ៉ាន់ រួមជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ