បច្ចុប្បន្នភាព EBA (ថ្ងៃទី១៣ មិថុនា ២០១៩)

ក្រោយ​បញ្ចប់​ទស្សនកិច្ច​លើកទីពីរនៅ​កម្ពុជា គណៈកម្មការអឺរ៉ុប​ផ្ញើ​សារ​អំពី​អនាគត EBA


កាលពីថ្ងៃ​ទី៣ ដល់ទី១០ ខែ​មិថុនា ប្រតិភូ​គណៈកម្មការ​អឺរ៉ុប​បានមក​បំពេញ​ទស្សនកិច្ច​ស្វែងរក​ការពិត​លើក​ទីពីរ នៅកម្ពុជា ដើម្បីវាយតម្លៃ​ស្ថានភាព​ជុំវិញ​ដំណើរការ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពីប្រទេស​កម្ពុជា។ នៅក្រោយ​បញ្ចប់​ទស្សនកិច្ច​នេះ គណៈកម្មការអឺរ៉ុប​បានចេញ​សេចក្ដីថ្លែងការណ៍មួយ ផ្ញើ​ជាសារ​ទៅកាន់រដ្ឋាភិបាល​កម្ពុជា ថា​តើ​ធ្វើ​បែប​ណា​ដើម្បីអាច​រក្សា​ EBA បាន។​
សំណុំ​រឿង​ EBA រវាង​ អឺរ៉ុប និង​ កម្ពជា។
ដោយ

បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​លើក​ទីពីរ​របស់​ខ្លួន​មក សហគមន៍​អឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ (ទី​១១​មិថុនា) នេះ​ថា កម្ពុជា​ត្រូវ​តែ​បង្ហាញ​នូវ​ការ​កែ​លម្អ​ស្ថានភាព​ពិត​ប្រាកដ​និង​គួរ​ឱ្យ​ជឿ​ជាក់​បាន លើ​​បញ្ហា​នានា​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​និងសិទ្ធិ​ការងារ​ ដើម្បី​ជៀសវាង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» ​ឬ​ហៅកាត់​ថា EBA។

មន្ត្រី​មក​ពី​គណៈកម្មការ​អឺរ៉ុប​និង​សេវាកម្ម​សកម្មភាព​ខាង​ក្រៅ​អឺរ៉ុប បាន​បំពេញ​បេសកកម្ម​ទស្សនកិច្ច នៅ​​កម្ពុជា ​កាលពី​​ថ្ងៃទី​៣ ដល់​ថ្ងៃ​ទី១០ ខែ​មិថុនា ដែល​ជា​ផ្នែក​មួយ​នៃ​ការ​តាមដាន​និង​វាយ​តម្លៃ​របស់​អឺរ៉ុប បន្ទាប់​ពី​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ។

គណៈកម្មការ​អឺរ៉ុប បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដូច្នេះ​ថា ៖ «គោល​បំណង​របស់​សហភាព​អឺរ៉ុប​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​​ការងារ។ សហភាព​អឺរ៉ុប​ប្តេជ្ញា​ធ្វើការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​សម្រេច​បាន​នូវ​ចំណុច​ទាំង​នេះ។»

គណៈកម្មការ​អឺរ៉ុប បាន​បន្ត​ថា ៖ «ប្រទេស​កម្ពុជា​ត្រូវតែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​កែ​លម្អ​ពិត​ប្រាកដ​​និង​គួរ​ឱ្យ​ជឿ​ជាក់​បាន លើ​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ដើម្បីជៀសវាង​ការ​ដក EBA។»

នៅពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា គណៈប្រតិភូ​អឺរ៉ុប​បាន​កត់​សម្គាល់​ពី​ជំហាន​ដែល​កម្ពុជា​បាន​លើក​ឡើង​ដើម្បី​កែ​លម្អ​ស្តីពី​សេរីភាព​នៃ​ការ​បង្កើត​សមាគម និង​ការ​ចរចា​ជា​សមូហភាព ក៏​ដូចជា ដោះស្រាយ​ជម្លោះ​ដី​ធ្លី​មួយ​ចំនួន ទាក់ទង​នឹង​សម្បទាន​ដី​សេដ្ឋកិច្ច។

យោងតាម​គណៈកម្មការអឺរ៉ុប រយៈពេល​នៃ​ការ​តាមដាន​និង​វាយ​តម្លៃ​នេះ​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ខែ​សីហា ហើយ​សហភាព​អឺរ៉ុប​នឹង​ធ្វើ​របាយការណ៍​នៃ​ការ​រក​ឃើញ​និង​ការ​សន្និដ្ឋាន​របស់​ខ្លួន ដែល​កម្ពុជា​នឹង​មាន​រយៈពេល​មួយ​ខែ​ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ។

កម្ពុជា​គឺ​ជា​ប្រទេស​​ទីពីរ​ដែល​​ទទួល​បាន​ផល​ប្រយោជន៍​ពី EBA ច្រើន​ជាង​គេ​បំផុត គឺ​ស្មើ​នឹង​ជាង ១៨​ភាគរយ​នៃ​ការ​នាំចូល​ទាំង​អស់​ទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ​​២០១៨។ នេះ​បើ​យោង​តាម​តួលេខ​គណៈកម្មការ​អឺរ៉ុប។ សម្លៀក​បំពាក់​កាត់ដេរ​និង​វាយនភណ្ឌ​ពី​កម្ពុជា មាន​ចំនួន​បី​ភាគ​បួន​នៃ​ការ​នាំចូល​ទៅ​សហភាព​អឺរ៉ុប (៤​ពាន់​លាន​អឺរ៉ូ)។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​កម្ពុជា បាននិយាយតាមសារតេឡេក្រាម​នៅ​ថ្ងៃ​ពុធ​ (ទី១២ មិថុនា)​នេះ ថា បើ​សិន​ជា​មាន​ការ​ព្យួរ EBA គឺ​ជា​ស្នាដៃ​របស់​មេក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​បាន​ប្រកាស​ពី​ជ័យជំនះ​របស់​ខ្លួន ឥឡូវ មក​ស្រែក​ដើម្បី​ការពារ EBA។

លោកសុខ ឥសាន ក៏​បាន​និយាយ​ដែរ​ថា ការ​បាត់ EBA ក៏​មិនមែន​បាត់​ទីផ្សារ​នាំ​ទំនិញ​ចូល​សហគមន៍​អឺរ៉ុប​ទេ គ្រាន់តែ​នាំ​ទំនិញ​ចូល​មាន​ជាប់​ពន្ធ​ប៉ុណ្ណោះ៕

None



អត្ថបទបន្ទាប់


Google និង Apple អះអាងថា ត្រៀមខ្លួនរួចហើយ ក្នុងការ​រើការផលិតចេញ​ពីចិន បើសិនចាំបាច់!

ក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់អាមេរិក គឺ Google និង Apple ដែលមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកនៅប្រទេសចិន បានបញ្ជាក់ឲ្យដឹងថា ពួកគេប…

កម្ពុជា វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ជាង ២.៣០០ លានដុល្លារ នៅ៥ខែ ដំបូងឆ្នាំនេះ

៥ខែ ដំបូងឆ្នាំ ២០១៩នេះ ប្រទេសកម្ពុជា និងវៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ជាង ២.៣០០ លានដុល្លារអាមេរិក ខណៈដែល ៥ខែ ដំបូងឆ្នាំ ២០១៨ មានតែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ