ពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម អាចនឹងចុះហត្ថលេខាឆាប់ៗនេះ!


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពអឺរ៉ុប និងវៀតណាម ត្រូវបានគេរំពឹងថា អាចនឹងឈានដល់ការចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលសហភាពាណិជ្ជកម្មអឺរ៉ុប កំពុងជំរុញឲ្យមានការផ្ដល់សច្ចាប័នសម្រាប់កិច្ចព្រមព្រៀងនេះ។ នេះបើតាមសារព័ត៌មានក្នុងស្រុកវៀតណាម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម អាចនឹងចុះហត្ថលេខាឆាប់ៗនេះ! (រូបភាព៖ iStock/Getty Images)
ដោយ

តំណាង​សភាពាណិជ្ជកម្មអឺរ៉ុប​បានឲ្យដឹង តាមរយៈ​សារព័ត៌មាន Vietnam Express ថា សភាអឺរ៉ុបកំពុង​ធ្វើការ​យ៉ាងវិជ្ជមាន​ទៅលើ​ដំណើរ​ការ​ឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​អឺរ៉ុប វៀតណាម។

ស្រដៀងគ្នា​នេះដែរ អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son បាន​ថ្លែងប្រាប់​​កាសែត​ក្នុងស្រុក​វៀតណាម​ថា វៀតណាម និងអឺរ៉ុប​ ​បាន និងកំពុងធ្វើការ​យ៉ាងជិតស្និទជាមួយ​នឹង​ប្រទេស​សមាជិក​សហភាពអឺរ៉ុប និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បី​ធ្វើឲ្យប្រាកដថា នឹង​មានការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​នេះ ក្នុងពេលឆាប់ៗ។ តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​វៀតណាមរូបនេះ ដំណើរ​ការ​ឈាន​ទៅ​រក​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនេះ អាច​នឹង​ចាប់ផ្ដើមឡើង​នៅឆ្នាំនេះហើយ។ 

គួរបញ្ជាក់ថា សំណើរ​កិច្ច​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីអឺរ៉ុប​វៀតណាមនេះ​ ត្រូវបាន​ដាក់​ជូន​ទៅឲ្យ​ក្រុមប្រឹក្សាអឺរ៉ុប កាលពីឆ្នាំមុន ដែល​វា​មានការ​លុបបំបាត់​ពន្ធ​នាំចូល​ទំញ​ ជាច្រើន​រវាង​ភាគីទាំងពីរ​នាំទៅគ្នា ទៅវិញទៅមក។

ក្នុងកិច្ចព្រមព្រៀងនោះ ត្រូវបានគេដឹងថា នឹង​មាន​ការ​លុបបំបាត់​ពន្ធនាំចូល​ប្រមាណ ៦៥ ភាគរយ សម្រាប់​មុខទំនិញ​នាំចេញ​របស់អឺរ៉ុប​ចូល​មកវៀតណាម ហើយនៅសល់ប៉ុន្មាន​នឹងត្រូវលុបចោល​បន្តិចម្ដងៗ ក្នុងពេល​១​ទសវត្សរ៍ក្រោយ។

រីឯ​ទំនិញ​របស់វៀតណាម​នាំទៅអឺរ៉ុប​វិញ នឹងត្រូវ​លុបពន្ធ ៧១% នឹងកើនឡើង​ដល់​ជាង​៩៩% នៅ​រយៈពេល​៧ឆ្នាំក្រោយ។ 

សហភាពអឺរ៉ុប គឺជា​ទីផ្សារ​នាំចេញ​ធំបំផុត​ទី២​របស់វៀតនាម បន្ទាប់ពី​សហរដ្ឋអាមេរិក ពោលគឺ​អឺរ៉ុប​បាន​ទិញទំនិញពីវៀតណាម​កាលពីឆ្នាំ២០១៨ មានតម្លៃ​ប្រមាណ ​៤២​ពាន់លានដុល្លារអាមេរិក កើនឡើង​ជាង​៩% ធៀបនឹងឆ្នាំ២០១៧។

ដោយឡែក ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អឺរ៉ុប និងវៀតណាម​វិញ បានការកើនឡើង​ប្រមាណ​១០% ក្នុងមួយឆ្នាំ ពោលគឺ មានប្រមាណ​ជិត​៥៦ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន៕

None



អត្ថបទបន្ទាប់


ឱកាស ៩ ក្នុង១ឆ្នាំៗ ដែលខ្មែរអាចទស្សនកិច្ចសិក្សា​សហរដ្ឋ​អាមេរិក​ដោយមិនបាច់ចាយលុយខ្លួនឯង

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចេញខិតប័ណ្ណផ្សព្វផ្សាយជា ហូរហែ បើកឱកាសឲ្យបណ្ដាប្រជាជនខ្មែរប្រកួតប្រជែងគ្នាដើម្បីបានទៅសិក្សារៀនសូត្រនៅសហរដ្…

ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​បរទេស​ប្រព្រឹត្ត​បទ​ល្មើស​នៅ​ខេត្ត​ព្រះសីហនុ

របាយការណ៍​​ប៉ូលិស​​បានបង្ហាញថា បទល្មើស​នៅ​ខេត្ត​ព្រះសីហនុ​បាន​កើន​ឡើង ២៥​ភាគរយ នៅ​ឆ្នាំ​២០១៨ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ហើយ​ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ