ពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង

សម្តេចតេជោ ហ៊ុន សែនរំពឹងទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េនឹងកើនខ្ពស់នៅឆ្នាំនេះ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយនឹងកូរ៉េខាងត្បូងនឹងបន្ដកើនឡើងកាន់តែខ្ពស់ថែមទៀតនៅឆ្នាំ២០២២នេះ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនឹងចូលត្រូវចូលជាធរុមានឆាប់ៗនេះ បន្ទាប់ពីកិច្ចព្រមព្រៀង RCEP បានចូលជាធរមានរួចហើយកាលពីដើមឆ្នាំនេះ។ បើតាមសម្តេចតេជោ នៅ២ខែដំបូងនៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានកើនឡើងរហូតដល់៣៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រូបតំណាង៖ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសជិតខាង

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ធ្វើ​ឡើង​នា​ឱកាស​សម្ដេច​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​២១ ប្រវែង​ជិត ៦៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​រង្វង់​មូល​ក្រុង​តា​ខ្មៅ រហូត​ដល់​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​វៀតណាម (​ជ្រៃ​ធំ​-​ឡុ​ង​ប៊ិ​ញ​) នា​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២២​។

ថ្លែង​នា​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវជាតិ​លេខ​២១ ប្រវែង​ជិត ៦៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​រង្វង់​មូល​ក្រុង​តា​ខ្មៅ រហូត​ដល់​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​វៀតណាម សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​កត់សម្គាល់​ឃើញ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ នៅ​កាន់តែ​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់​ពី​កម្ពុជា បាន​ស្ដារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ឡើង​វិញ ហើយ​ឆ្នាំ​នេះ ជា​ខួប​លើក​២០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។ សម្ដេច ហ៊ុន សែន បាន​លើក​ឡើង​ថា រយៈពេល​២​ខែ​ដំបូង ក្នុង​ការ​នាំ​ចេញ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា បាន​កើនឡើង​៣០​ភាគរយ បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ខណៈ​ការ​នាំ​ចេញ​ទៅ​កូរ៉េ​វិញ បាន​កើនឡើង​រហូត ៣៣​ភាគរយ​។ តាម​រយៈ​កំណើន​នៃ​ការ​នាំ​ចេញ​នេះ សម្ដេច ហ៊ុន សែន មាន​ក្ដី​រំពឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ នឹង​កាន់តែ​ប្រសើរ នៅ​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង RCEP បាន​ចូល​ជា​ធរមាន​។

ឯកឧត្តម  ផាក ហុង​ខ្យុ​ង (Park Heung-kyeong) អគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា បាន​គូសបញ្ជាក់​ថា ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​២០​ហើយ ដែល​កម្ពុជា និង​កូរ៉េ​ខាងត្បូង បាន​ស្ដារ​ទំនាក់ទំនង​ឡើង​វិញ ។ ជាមួយ​គ្នា​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំំ​ង​២ បាន​កើន​ដល់ ១​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ និង​មាន​ក្រុមហ៊ុន​កូរ៉េ ប្រមាណ​៣០០​ក្រុមហ៊ុន កំពុង​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ក្នុង​វិស័យ កាត់ដេរ​,​ហិរញ្ញវត្ថុ​,​សំណង់ និង​កសិកម្ម ជាដើម​។ ដោយឡែក សមិទ្ធផល​ផ្លូវជាតិ​លេខ​២១​ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នេះ ឯកឧត្តម​អគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា បាន​សង្កត់ធ្ងន់​ដែរ​ថា វា​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​សម្រួលការ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ ជា​ពិសេស​ការ​ដឹក​ទំនិញ និង​កសិផល​សម្រាប់​ការ​ដោះ​ដូរ​ពាណិជ្ជកម្មរ ព្រមទាំង​បាន​ជំរុញ និង​ប្រែក្លាយ​តំបន់​នៅ​តាម​ព្រំដែន ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍន៍ និង​រីក​ចម្រើន​។ ឯកឧត្តម​ក៏​រំពឹង​ដែរ​ថា ទៅ​ថ្ងៃ​អនាគត ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េ ចូល​ជា​ធរមាន សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ នឹង​កាន់តែ​មាន​ភាព​រស់​រវើក​បន្ថែម​ទៀត​។

ជាមួយ​គ្នា​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​ថា ផ្លូវជាតិ​លេខ​២១ ច្រក​ទ្វារ​ដ៏​សំខាន់​ក្នុង​កា​រត​ភ្ជាប់​ជាមួយ​ភាគី​វៀតណាម ក្នុង​ការ​ផ្លាស់​ប្ដូរ​ទំនិញ​រវាង​កម្ពុជា និង​ប្រទេស​វៀតណាម ពិសេស​ជា​ច្រក​ទ្វារ​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិតផល​កសិកម្ម​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម​។ បន្ថែម​លើ​នោះ សម្ដេច​បន្ត​ថា ផ្លូវជាតិ​លេខ​២១​នេះ ក៏​ជា​ច្រក​ដ៏​សំខាន់ ក្នុង​ការ​នាំ​យក​អគ្គី​ស​នី ពី​ប្រទេស​វៀតណាម មក​កាន់​កម្ពុជា ផង​ដែរ ដោយ​សម្ដេច​ចាត់​ទុក​ច្រក​នេះ ជា​ច្រក​ដ៏​សំខាន់​ព្រោះតែ​ច្រក​នេះ មាន​ចម្ងាយ​ជិត​ជាង​ច្រក​ណា ទាំងអស់​រវាង​កម្ពុជា និង​វៀតណាម​។

សូម​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​២១ មាន​ប្រវែង​ជិត ៦៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​រង្វង់​មូល​ក្រុង​តា​ខ្មៅ រហូត​ដល់​ច្រក​ទ្វារ​អន្តរជាតិ កម្ពុជា​-​វៀតណាម (​ជ្រៃ​ធំ​-​ឡុ​ង​ប៊ិ​ញ​)​។ ផ្លូវ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ហាន​ស្សី​ន វិស្វកម្ម និង​សំណង់ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ដា​សាន់ ដែល​បាន​ចំណាយ​ថវិកា​សាងសង់ សរុប​ជិត ៦១​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួម​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោសសម្អាត​គ្រាប់​មីន យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ពន្ធ​អាករ​ផ្សេង​ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគាររដ្ឋថៃចាប់ផ្តើមផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបសម្រាប់ជនក្រីក្រ

ព័ត៌មាន
ប្រធានធនាគារប្រាក់សន្សំរាជរដ្ឋាភិបាលថៃ (GSB) លោក វីតៃ រតនាខន (Vitai Ratanakorn) បានបញ្ជាក់ថា ធនាគាររដ្ឋមួយនេះ កំពុងដាក់ឱ្យដំណើរការ…

ផ្ទុះសង្គ្រាមពាក្យសម្តីនៅក្រុមប្រឹក្សាសន្តិសុខរវាងរុស្ស៊ី និងអាមេរិក ជុំវិញរឿងប្រើអាវុធគីមីនៅអ៊ុយក្រែន

ព័ត៌មាន
ភាគីរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពីលទ្ធភាពនៃការវាយប្រហារដោយអាវុធគីមី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ