អឺរ៉ុបបនឹងផ្តាច់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី

អឺរ៉ុបបនឹងផ្តាច់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី បន្ទាប់ពីការពឹងផ្អែកលើប្រទេសនេះជាច្រើនទសវត្សរ៍មកហើយ


ជាច្រើនឆ្នាំមកនេះ ការពឹងផ្អែករបស់អឺរ៉ុបលើថាមពលរបស់រុស្ស៊ី បានរារាំងអឺរ៉ុបពីការចាត់វិធានការដ៏ខ្លាំងក្លាប្រឆាំងនឹងអំពើដ៏គគ្លើនរបស់វិមានក្រឹមឡាំង។ ប៉ុន្ដែឥឡូវនេះ អ្នកបង្កើតគោលនយោបាយអឺរ៉ុបបាននិយាយថា វិបត្តិរុស្ស៊ី-អ៊ុយក្រែនកំពុងបង្ខំឱ្យមានការផ្លាស់ប្តូរមិនដូចពីមុនឡើយ ដោយជំរុញឱ្យសហភាពអឺរ៉ុបបង្កើតផែនការថ្មីសម្រាប់ការឈប់ជាអចិន្ត្រៃយ៍ពីការពឹងផ្អែកលើប្រេង និងឧស្ម័នពីរុស្ស៊ី ស្របពេលដែលរុស្ស៊ីចាប់ផ្ដើមបើកឆាកវាយប្រហារចូលអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អឺរ៉ុបបនឹងផ្តាច់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី បន្ទាប់ពីការពឹងផ្អែកលើប្រទេសនេះជាច្រើនទសវត្សរ៍មកហើយ

យុទ្ធសាស្ត្របំបែកខ្លួនពីថាមពលរុស្ស៊ី ដែលរំពឹងថានឹងប្រកាសដោយគណៈកម្មការអឺរ៉ុបនៅសប្តាហ៍ក្រោយនេះ នឹងផ្តល់ឱ្យអឺរ៉ុបនូវនយោបាយសេរីប្រឆាំងនឹងរុស្ស៊ីជាងអ្វីដែលខ្លួនធ្លាប់មាននាពេលកន្លងមក។ យុទ្ធសាស្ត្រដែលបានគ្រោងទុករបស់គណៈកម្មការអឺរ៉ុបនៅសប្តាហ៍ក្រោយនេះ មានគោលបំណងពន្លឿនការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញ ដើម្បីឱ្យអឺរ៉ុបលែងពឹងផ្អែកខ្លាំងលើវិមានក្រឹមឡាំងតទៅទៀត លើការផ្គត់ផ្គង់ប្រេង និងឧស្ម័ននេះ។ ជាក់ស្ដែង ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានលើកឡើង នៅមុនពេលរុស្ស៊ីវាយចូលវាយប្រហារអ៊ុយក្រែនថា សហភាពអឺរ៉ុបដ៏រឹងមាំមិនអាចពឹងផ្អែកខ្លាំងលើអ្នកផ្គត់ផ្គង់ថាមពលដែលគំរាមកំហែងក្នុងការចាប់ផ្តើមសង្រ្គាមនៅលើទ្វីបរបស់យើងបានទេ។

សូមជម្រាបថា យុទ្ធសាស្រ្តថ្មីដ៏មុតស្រួចរបស់អឺរ៉ុប ទាមទារឱ្យកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលចំនួន ៤០ ភាគរយនៅឆ្នាំ ២០៣០ ហើយតម្រូវឱ្យក្រុមហ៊ុនថាមពលអឺរ៉ុបបំពេញធុងផ្ទុកឧស្ម័នរបស់ពួកគេជាមួយនឹងឧស្ម័នធម្មជាតិនៅរដូវក្តៅនេះ ដើម្បីកុំឱ្យទ្វីបនេះពឹងផ្អែកតែលើឧស្ម័នរបស់រុស្ស៊ីនៅរដូវរងាក្រោយ។ តែយ៉ាងណាក៏ដោយ អឺរ៉ុបនឹងនៅតែភ្ជាប់ទៅនឹងថាមពលរបស់រុស្ស៊ីសម្រាប់រយៈពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែក្នុងរយៈពេលវែង ការផ្លាស់ប្តូរប្រភពផ្គត់ផ្គង់នឹងរៀបចំឡើងវិញ។

ក្រៅតែពីផែនការផ្លាស់ប្ដូរទៅជាការប្រើថាមពលកកើតឡើងវិញ ថ្មីៗនេះ អឺរ៉ុប និងអាមេរិកក៏បានអំពាវនាវឱ្យកាតា និងប្រទេសផ្សេងទៀត ដូចជាប្រទេសជប៉ុនផ្គត់ផ្គង់ឧស្ម័ន ទៅកាន់អឺរ៉ុបឡើងវិញ ក្នុងករណីជម្លោះកាន់តែធ្ងន់ធ្ងរឡើង។ ប៉ុន្តែជាឆ្លើយតបមកវិញពីប្រទេសកាតាបានឱ្យដឹងថា វាស្ទើរតែមិនអាចទៅរួចទេ ដើម្បីជំនួសការផ្គត់ផ្គង់របស់រុស្ស៊ីទៅកាន់អឺរ៉ុបយ៉ាងឆាប់រហ័សនោះ ដោយសារបរិមាណឧស្ម័នភាគច្រើនត្រូវបានជាប់ក្នុងកិច្ចសន្យារយៈពេលវែង ដែលភាគច្រើនទៅកាន់អ្នកទិញនៅអាស៊ី។ 

តែចំពោះ ប្រទេសជប៉ុនបាននិយាយនៅដើមខែនេះថា ខ្លួននឹងបង្វែរឧស្ម័នធម្មជាតិមួយចំនួនទៅកាន់អឺរ៉ុប បន្ទាប់ពីមានការស្នើសុំពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

អត្ថបទ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ចិនចេញមុខប្រាប់មេដឹកនាំតៃវ៉ាន់ កុំឲ្យប្រដូចស្ថានការណ៍នៅអ៊ុយក្រែន ជាមួយនឹងស្ថានការណ៍នៅកោះតៃវ៉ាន់

រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃពុធទី២៣កុម្ភៈបានចេញមកប្រតិកម្មនឹងការលើកឡើង ដែលបាននិយាយប្រដូចស្ថានការណ៍នៅអ៊ុយក្រែន ទៅនឹងស្ថានភាពរបស់កោះតៃ…

តើថៃនឹងបន្ធូរបន្ថយវិធានការកូវីដ១៩អ្វីខ្លះ សម្រាប់អ្នកដំណើរអន្តរជាតិ ចាប់ពីខែក្រោយនេះតទៅ?

ប្រទេសថៃ បានប្រកាសថា នឹងចាប់ផ្ដើមអនុវត្តការកាត់បន្ថយវិធានការកូវីដ១៩ សម្រាប់អ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចចាប់ពីថ្ងៃទី ០១ ខែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ