ឧស្សាហកម្មរថយន្ត

អឺរ៉ុប កំពុងរៀបចំផែនការ ដើម្បីជួយសង្គ្រោះឧស្សាហកម្មរថយន្ត ដែលកំពុងជួបវិបត្តិទីផ្សារ


ឧស្សាហកម្មរថយន្តដ៏មានវ័យចំណាស់របស់សហភាពអឺរ៉ុប មានស្ថានភាពកាន់តែយ៉ាប់យ៉ឺន ក្រោយរងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីរថយន្តផលិតថ្មីៗរបស់ប្រទេសមួយចំនួន ដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូង ជាដើម។ សហភាពអឺរ៉ុប រងវិធីសាស្ត្រ និងត្រៀមដាក់ចេញវិធានការមួយចំនួន ដើម្បីជួយស្រោចស្រង់ឧស្សាហកម្មដ៏មានសក្តានុពលមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
ឧស្សាហកម្មរថយន្ត
ដោយ

ដើម្បីជួយជំរុញទីផ្សារ និងលើកកម្ពស់ការប្រកួតប្រជែងរបស់ឧស្សាហកម្មរថយន្តអឺរ៉ុប ជាមួយឧស្សាហកម្មរថយន្តថ្មីៗនៅលើពិភពលោក គណៈកម្មការអឺរ៉ុប បានសន្យាជួយគាំទ្រដំណើរការផលិតអាគុយរថយន្តអគ្គិសនី ដែលជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមកំពូលទាំង៥របស់ប្លុកនេះ។ ពាក់ព័ន្ធគោលនយោបាយគាំពារឧស្សាហកម្មរថយន្តរបស់ខ្លួន គណៈកម្មការអឺរ៉ុប បានប្រកាសដាក់ចេញផែន​ការសកម្មភាពមួយចំនួន ដើម្បីអភិវឌ្ឍ​កម្មវិធី Software អាគុយ និងឧបករណ៍អេឡិចត្រូនិកស្វ័យ​ប្រវត្តិមួយចំនួនទៀត រួមទាំងការកាត់បន្ថយបទបញ្ញត្តិផ្សេងៗ។

លោក អាប៉ូស្តូឡូស ហ្សីតហ្សីកូស្តាស (Apostolos Tzitzikostas) ស្នងការផ្នែកសេវាកម្មដឹកជញ្ជូន និងទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់គណកម្មការអឺរ៉ុប បានបង្ហាញផែនការនេះ កាលពីថ្ងៃពុធ កន្លងទៅនេះ។ គោលបំណងនៃការដាក់ចេញផែនការនេះ គឺដើម្បីជួយឧស្សាហកម្មរថយន្តដែលកំពុងជួបបញ្ហាមួយនេះ ខណៈឧស្សាហកម្មរថយន្តមានទំហំប្រមាណ៧% នៃផលិតផលក្នុងស្រុកសរុបរបស់សហភាពអឺរ៉ុបទាំងមូល និងបានរួមចំណែកក្នុងទីផ្សារការងារប្រមាណ១៤លាននាក់ នៅទូទាំងប្លុកនេះ។

ដើម្បីដោះស្រាយបញ្ហានេះ គណៈកម្មការអឺរ៉ុប បានប្រកាសពីការដាក់ចេញកញ្ចប់មូលនិធិ ដែលមានទំហំប្រមាណ២ពាន់លានដុល្លារ ដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដ៏មានសុវត្ថិភាព និងប្រកួតប្រជែងសម្រាប់វត្ថុធាតុដើម ជាពិសេសថ្ម ឬអាគុយតែម្តង។

លោកស្រី យូស៊ូឡា វុនឌ័រ ឡេយេន (Ursula Von der Leyen) ប្រធានគណៈកម្មាការអឺរ៉ុប បាននិយាយ ថា អឺរ៉ុបនឹងលើកកម្ពស់ផលិតកម្មក្នុងស្រុក ដើម្បីជៀសវាងការពឹងផ្អែកជាយុទ្ធសាស្ត្រលើប្រទេសដទៃ ជាពិសេសប្រទេសចិន។ លើសពីនេះ គណៈកម្មការអឺរ៉ុប ក៏បានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុប ដើម្បីក្លាយជាអ្នកដឹកនាំទីផ្សារក្នុងការផលិតរថយន្ត ដែលដំណើរការដោយ AI និងប្រព័ន្ធស្វ័យប្រវត្តិផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ ពន្យារពេលអនុវត្តពន្ធលើរថយន្តនាំចូលពីកាដាណា និងម៉ិកស៊ិក រយៈពេលមួយខែ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេលការអនុវត្តពន្ធលើរថយន្តនាំចូលពីប្រទេសកាដាណា និងម៉ិកស៊ិក រយៈពេល១ខែ។ ប៉ុន្តែលោកប…

ចិន និងឡាវ កំពុងទាស់ទែងគ្នាជុំវិញមូលនិធិ៥៥៥លានដុល្លារ ក្នុងគម្រោងថាមពលវារីអគ្គិសនី

ឡាវ និងចិន ដែលជាសម្ពន្ធមិត្តវិនិយោគរួមគ្នាដ៏ល្អក្នុងគម្រោងធំៗ កំពុងពាក់មុខយក្សដាក់គ្នាជុំវិញបញ្ហាមូលនិធិរាប់រយលានដុល្លារក្នុងគម្រោងវារីអគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ