ប្រទេសវៀតណាម

វៀតណាមចេញក្រឹត្យជួយសង្រ្គោះឧស្សាហកម្មរថយន្តនៅក្នុងប្រទេស


ក្រឹត្យមួយដែលមានគោលបំណងជួយសហគ្រាសឧស្សាហកម្មផលិតរថយន្តក្នុងស្រុកដែលប្រឈមមុខនឹងអតិរេកខ្ពស់នៃរថយន្តក្នុងឃ្លាំង ទន្ទឹមគ្នានឹងលទ្ធភាពទាបក្នុងការទទួលបានទុន អត្រាការប្រាក់ខ្ពស់ ការប្រែប្រួលនៃអត្រាប្ដូរប្រាក់ និងអតិផរណា ត្រូវបានរដ្ឋាភិបាលវៀតណាមប្រកាសអនុវត្ត។ ស្ថិតិបានបង្ហាញថា ការលក់រថយន្តសរុបក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ គឺបានត្រឹមតែជាង ១១ ម៉ឺនគ្រឿង ពោលគឺការលក់បានធ្លាក់ចុះជិត ៣៦ ភាគរយ។
វៀតណាមចេញក្រឹត្យជួយសង្រ្គោះឧស្សាហកម្មរថយន្តនៅក្នុងប្រទេស
ដោយ

ចាប់ពីថ្ងៃទី ០១ ខែ កក្កដា រហូតដល់៣១ ខែធ្នូ ឆ្នាំ២០២៣ តម្លៃនៃការចុះបញ្ជីរថយន្តដែលផលិតនៅក្នុងប្រទេសវៀតណាម នឹងបញ្ចុះរហូតដល់ ៥០ ភាគរយ ដើម្បីជួយដល់សហគ្រាស ផលិតនិងលក់រថយន្តនៅក្នុងប្រទេស ខណៈដែលទីផ្សារលក់រថយន្តនៅក្នុងប្រទេសដែលមាន ប្រជាជាតិប្រមាណជា ១០០ លាននាក់នេះ កំពុងតែធ្លាក់ចុះខ្លាំង ។

សារព័ត៌មាន Vietnam News បានអះអាងថា ក្រិត្យនេះ ត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ឡេ មិញ ខៃ (Le Minh Khai) កាលពីថ្ងៃទី ២៨ ខែកក្កដា តាមសំណើរបស់ក្រសួងហិរញ្ញវត្ថុ បន្ទាប់ពីសមាគមរោងចក្រផលិតរថយន្តវៀតណាម, សមាគមសហគ្រាសមេកានិចវៀតណាមជាដើម បានស្នើសុំជំនួយដើម្បីជួយសង្រ្គោះអាជីវកម្មនិងផលិតកម្មរបស់ពួកគេ ។

ក្រសួងហិរញ្ញវត្ថុវៀតណាមបានអះអាងថា ការកាត់បន្ថយថ្លៃសេវាចុះបញ្ជីចំនួន៥០ភាគរយសម្រាប់រថយន្តដែលផលិតក្នុងស្រុកអាចនាំឲ្យមានការកើនឡើងនៃបរិមាណលក់ ហើយជាលទ្ធផលប្រទេសនេះអាចនឹងទទួលបានកំណើនពន្ធលើតម្លៃបន្ថែម និងចំណូលពន្ធផ្សេងៗទៀត។

សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម បានឱ្យដឹងថា ការលក់រថយន្តសរុបនៅលើទីផ្សារបានឈានដល់ត្រឹមតែជិត៩ម៉ឺន៣ពាន់គ្រឿង ក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៣ ពោលគឺធ្លាក់ចុះ ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបានអះអាងថា បរិមាណលក់រថយន្តដែលដំឡើងក្នុងស្រុក សម្រេចបាន៥ម៉ឺនគ្រឿង ធ្លាក់ចុះ ៣៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការលក់រថយន្តនាំចូលក៏មានការថយចុះ១៦ភាគរយដែរ បើធៀបនឹងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២២ ដែលមានត្រឹមតែជាង៤ម៉ឺ៣ពាន់គ្រឿងនៅដំណាច់ត្រីមាសទី២។

ស្ថិតិរួមបង្ហាញថា ការលក់រថយន្តសរុបសម្រាប់រយៈពេល ៥ ខែដំបូងនៃឆ្នាំនេះគឺបានត្រឹមតែជាង១១ម៉ឺនគ្រឿង ដោយបានធ្លាក់ចុះជិត៣៦ភាគរយ ។

ក្រសួងហិរញ្ញវត្ថុវៀតណាមបានអះអាងថា ចំណូលជាតិអាចថយចុះពី ៣៤០ ទៅ ៣៨២ លានដុល្លារ ដោយសារតែការបញ្ចុះតម្លៃចុះបញ្ជីយានយន្តនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយអាស៊ាន សម្រេចបានជាង៦ពាន់លានដុល្លារ ថយចុះ ១៥% នៅរយៈពេល ៥ខែឆ្នាំ២០២៣

ព័ត៌មាន
នៅរយៈពេល ៥ខែក្នុងឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសសមាជិកអាស៊ានទាំង៩ សម្រេចបានជាង ៦ពាន់លានដុល្លារអាមេរិក បានថ…

អ្នកជំនាញថៃព្រមានថា ភាពចលាចលខាងនយោបាយអាចបំផ្លាញការស្តារវិស័យទេសចរណ៍ឡើងវិញ

ព័ត៌មាន
ក្រុមប្រឹក្សាទេសចរណ៍ថៃបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលថ្មីគួរតែត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ដើម្បីការពារការតវ៉ាដែលបង្កឡើងដោយជម្លោះនយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ