រលកកំដៅនៅអឺរ៉ុប

សហជីពនៅអឺរ៉ុបអំពាវនាវឱ្យសម្របសម្រួលម៉ោងការងារ ក្រោយមានកម្មករ៣នាក់ស្លាប់ដោយសារធ្វើការក្រោមរលកកំដៅខ្លាំង


សហជីពកម្មនៅអឺរ៉ុបនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានអំពាវនាវ ឱ្យគណៈកម្មការអឺរ៉ុបកំណត់យកសីតុណ្ហភាពជាអតិបរមាមួយ សម្រាប់អនុញ្ញាត ឬមិនអនុញ្ញាតឱ្យកម្មករធ្វើការនៅខាងក្រៅក្រោមកំដៅថ្ងៃ ព្រមទាំងកំណត់ម៉ោងការងារតិចជាងមុន នៅពេលណាមានរលកកំដៅក្តៅខុសពីធម្មតា។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានកម្មករ៣នាក់បានស្លាប់បាត់បង់ជីវិត អំឡុងពេលបំពេញការងារក្រោមរលកកំដៅដ៏ហួតហែងកាលពីសប្តាហ៍មុន ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្បាញ។ នេះបើយោងទៅតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
កម្មករធ្វើការក្រោមកំដៅថ្ងៃនៅប្រទេសក្នុងតំបន់អឺរ៉ុប
ដោយ

គិត​មក​ទល់​នឹង​ពេល​នេះ​មាន​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ នៃ​សហភាព​អឺរ៉ុប ដែល​មានច្បាប់​កំណត់​ម៉ោង​ធ្វើការ​របស់​កម្មករ​អំឡុង​ពេល​មានកំ​ដៅ​ខ្លាំង ខណៈ​ប្រទេស​ជា​ច្រើន​មិន​មានការ​កំណត់​ច្បាស់លាស់​នោះ​ទេ​។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​ទីភ្នាក់ងារ Eurofound បានឱ្យ​ដឹង​ថា ២៣% នៃ​កម្មករ​ទាំងអស់​នៅ​ទូ​ទាំង​សហភាព​អឺរ៉ុប បាន​រង​ផល​ប៉ះពាល់​ដោយ​សីតុណ្ហភាព​ខ្ពស់​ក្នុង​មួយ​ភាគ​បួន​នៃ​ពេលវេលា​ធ្វើការ​របស់​គេ​។ តួលេខ​នេះ បាន​កើន​ដល់​៣៦%​នៅ​ក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម និង​បាន​កើន​ដល់ ៣៨% សម្រាប់​កម្មករ​សំណង់​។ មិនតែប៉ុណ្ណោះ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ដែរ​ថា សីតុណ្ហភាព​ខ្ពស់​អាច​ជា​ហានិភ័យ ងាយ​នឹង​បង្ក​របួស​ស្នាម​ដល់​កម្មករ​នៅ​កន្លែងធ្វើការ​។

បើ​តាម​សហជីព​កម្មករ​អឺរ៉ុប ទោះបី​ប្រទេស​សហភាព​អឺរ៉ុប ភាគច្រើន​មិន​មានច្បាប់​ស្តី​ពី​សីតុណ្ហភាព​អតិបរមា​សម្រាប់​កន្លែងធ្វើការ​ក៏​ដោយ តែ​គេ​សង្កេត​ឃើញ​ប្រទេស​មួយ​ចំនួន​ដូច​ជា បែ​ល​ហ្ស៊ិ​ក ហុង​គ្រី និង​ឡា​ត​វី សុទ្ធតែ​បាន​ដាក់​ចេញ​វិធានការ​ណែនាំ​ភ្លាម​ៗ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ​អំឡុង​ពេល​នៃ​រលក​កំ​ដៅ​។

ជាក់ស្តែង សម្រាប់​ប្រទេស​ដែល​មិន​មានច្បាប់​ហើយ​មិន​មាន​វិធានការ ដូច​ជា​ប្រទេស​បារាំង មាន​កម្មករ ១២​នាក់ បាន​ស្លាប់​ដោយសារ​រលក​កំ​ដៅ​កាលពី​ឆ្នាំ​២០២០​។ នៅ​អេ​ស្ប៉ា​ញ ជាទី​ដែល​កម្មករ ៣​នាក់​បាន​ស្លាប់​ដោយ​កំ​ដៅ​ខ្លាំង​កាលពី​ស​ប្តា​ហ៍​មុន​ថ្មី​ៗ​នេះ បាន​ចាត់វិធានការ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​សម្រាប់​មិនមែន​សម្រាប់​កម្មករ​ទេ ពោល​គឺ​សម្រាប់​តែ​ការងារ​វិជ្ជាជីវៈ​មួយ​ចំនួន​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា រលក​កំ​ដៅ​នៅ​អឺរ៉ុប​កាលពី​ស​ប្តា​ហ៍​មុន បាន​ហក់​ឡើង​ដល់​ជាង​៤០​អង្សា​សេ​។ បច្ចុប្បន្ន ទ្វីបអឺរ៉ុប​កំពុង​រង​ការ​វាយប្រហារ​ដោយ​កំ​ដៅ​ដ៏​ក្តៅ​គគុក ដែល​បាន​បំបែក​កំណត់​ត្រា ក្តៅ​បំផុត​នៅ​តាម​ប្រទេស​សមាជិក ជា​បន្តបន្ទាប់​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ការ​កើនឡើង​កំ​ដៅ​ផែនដី នឹង​បន្ត​ធ្វើ​ឱ្យ​មាន​រលក​កម្តៅ​កាន់តែ​សាហាវ នឹង​កាន់តែ​ញឹកញាប់​ជាង​មិន ប្រសិនបើ​កម្រិត​នៃ​ការ​បំពុល ដោយ​ឧស្ម័ន​កាបូន​ទៅ​ក្នុង​បរិយាកាស​មាន​កាន់តែ​ខ្ពស់​ជាង​មុន​៕




អត្ថបទបន្ទាប់


ហេតុអ្វីប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រៀបចំការពារហានិភ័យហិរញ្ញវត្ថុរបស់ខ្លួន?

អ្នកជំនាញក្នុងវិស័យធានារ៉ាប់រង លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់រៀបចំហានិភ័យហិរញ្ញវត្ថុរបស់ខ្លួន ដោយក្នុងនោះ អ្នកជំនាញសង្កត់ធ្ងន…

អ្នកជំនាញ៖ វិស័យកសិកម្មនៅតែមានភាពធន់ និងមានសុវត្ថិភាពជាងវិស័យផ្សេងៗ សម្រាប់ការផ្ដល់ឥណទាននៅអំឡុងពេលកូវីដ១៩

អ្នកជំនាញនៅក្នុងវិស័យធនាគារនៅកម្ពុជា ក៏បានអះអាងដែរថា វិស័យកសិកម្មជាវិស័យដែលមានភាពធន់ និងមានសុវត្ថិភាពជាងវិស័យផ្សេងៗទៀត នៅអំឡុងពេលវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ