អាជីវកម្មក្នុងវិស័យទេសចរណ៍

តើការលើកលែងពិន័យអន្តរការណ៍អាចជួយអាជីវកម្មទេសចរណ៍បានកម្រិតណា?


អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បានអះអាងថា ការលើកលែងពិន័យអន្តរការណ៍ ដល់អាជីវកម្មទេសចរណ៍គ្រប់ប្រភេទដែលក្រសួងទេសចរណ៍បានប្រកាសឡើង គឺបានជួយខ្លះដែរដល់អាជីវកម្មទេសចរណ៍ដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារតែបញ្ហារីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ដែលបាននិងកំពុងបន្តយាយីកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។
អាជីវកម្មទេសចរណ៍ ស្ថិតក្នុងវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ(រូបភាព ហេង ភារម្យ)
ដោយ

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជា​អ្នក​រកស៊ី​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ដែរ​នោះ លើក​ឡើង​ថា ការ​អនុគ្រោះ​នេះ​អាច​ជួយ​ដល់​វិស័យ​ទេសចរណ៍​បាន​ខ្លះ​ដែរ​។

បើ​តាម​លោក ហូ វណ្ឌី កម្រៃ​ជា​ប្រាក់ ដែល​ត្រូវ​បង់​សម្រាប់​ការ​ពិន័យ​អន្តរការណ៍​សម្រាប់​អាជីវកម្ម​ទេសចរណ៍ អាច​មាន​ចន្លោះ​ពី ៥​សែន​រៀល ទៅ​២​លាន​រៀល គឺ​មាន​តម្លៃ​ទៅ​តាម​ប្រភេទ​អាជីវកម្ម​ទេសចរណ៍​នីមួយ​ៗ​។

ឯកឧត្តម តុប សុភ័​ក្រ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​លើក​ពន្យល់​ថា ការ​ពិន័យ​អន្តរការណ៍​នេះ គឺ​សំដៅ​ដល់​ការ​ពិន័យ​ទៅ​លើ​អាជីវកម្ម​ទេសចរណ៍​ទាំងឡាយ​ណា​ដែល​មាន​អាជ្ញា​បណ្ណ​ផុត​សុពលភាព​ហើយ ប៉ុន្ដែ​មិន​បាន​មក​ស្នើ​បន្ដ​អាជ្ញា​បណ្ណ​ពី​ក្រសួងទេសចរណ៍ ហើយ​ជា​ទូទៅ​អាជីវកម្ម​ដែល​ខក​ខានមិនបាន​មក​ធ្វើការ​ស្នើ​សុំ​បន្ដ​អាជ្ញា​បណ្ណ​ទាំងនោះ គឺ​ត្រូវ​រង​ការ​ពិន័យ​ជា​ទឹកប្រាក់​។ ប៉ុន្ដែ ដោយ​មើលឃើញ​ពី​ទុក​លំបាក​របស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នា​អំឡុង​ពេល​កូ​វី​ដ​-១៩ នេះ ទើប​ក្រសួងទេសចរណ៍ បាន​សម្រេច​លើកលែង​ការ​ផាកពិន័យ​នេះ​ចាប់ពី​ទី ១៦ ខែមីនា ដល់​ថ្ងៃ​ទី​៣១​ខែធ្នូ ឆ្នាំ​២០២១​។

យ៉ាងណាមិញ វិធានការ​ជុំ​ទី​៧ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ដើម្បី​ជួយ​ដល់​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​នោះ ជិត​នឹង​បញ្ចប់​ទៅ​ហើយ ពោល​គឺ​នៅ​ត្រឹម​ដំណាច់​ខែមីនា​នេះ​។ ដូច្នេះ អ្នកជំនាញ​ទេសចរណ៍​សង្ឃឹមថា វិធានការ​បន្តបន្ទាប់​ទៀត នឹង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រោះ​អាជីវកម្ម​ទេសចរណ៍​បាន​និង​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​មែនទែន នៅ​អំឡុង​ពេល​នេះ​៕

None



អត្ថបទបន្ទាប់


យោធាភូមាចោទបាតុករថាបង្កចលាចលខណៈលោកខាងលិចបន្តដាក់ទណ្ឌកម្មកាន់តែខ្លាំង

ក្នុងសន្និសិទសារព័ត៌មួយនៅរដ្ឋធានីណៃពីដោរប្រទេសភូមា អ្នកនាំពាក្យរបស់ក្រុមយោធាភូមាបានចោទ និងទម្លាក់កំហុសទៅលើពលរដ្ឋ ដែលធ្វើបាតុកម្មអស់ជាង២…

លោកខាងលិចដាក់ទណ្ឌកម្មមន្រ្តីចិនជុំវិញសំណុំរឿងរំលោភសិទ្ធិមនុស្សជនជាតិអ៊ុយហ្គ័រ

ប្រទេសលោកខាងលិចជាច្រើន រួមមានទាំង សហភាពអឺរ៉ុប ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក នៅដើមសប្ដាហ៍នេះដោយបានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ