វិស័យទេសចរណ៍នៅកម្ពុជា

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាស្នើរដ្ឋាភិបាលពិចារណាបើកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរអន្តរជាតិណាដែលបានចាក់វ៉ាក់សាំងរួច


វិស័យទេសចរណ៍កម្ពុជាដែលជាវិស័យទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិយ៉ាងខ្លាំង បច្ចុប្បន្នវិស័យនេះបានរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមវិស័យសំខាន់ៗដ៏ទៃទៀតសសរស្តម្ភសេដ្ឋកិច្ចជាតិ។ ការធ្លាក់ចុះដុនដាបនៃវិស័យឧស្សាហកម្មគ្មានផ្សែងនេះ បានធើ្វឲ្យអ្នកប្រកបអាជីវកម្មនៅក្នុងវិស័យសេវាកម្ម សណ្ឋាគារ ផ្ទះសំណាក់ និង ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និង អ្នកពាក់ព័ន្ធរបររកស៊ីក្នុងវិស័យទេសចរណ៍ផ្ទាល់ និង ប្រយោលផ្សេងៗទាំងអស់ផ្អាកដំណើរអាជីវកម្ម និង មួយចំនួនក្ស័យធន់ផងដែរ។
សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាស្នើរដ្ឋាភិបាលពិចារណាបើកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរអន្តរជាតិណាដែលបានចាក់វ៉ាក់សាំងរួច
ដោយ

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស តាម​ប្រព័ន្ធ​តេ​ឡ​ក្រាម​ថា នៅ​ពេល​នេះ ខាង​សមាគម​កំពុង​ត្រៀម​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុងស្រុក និង ថ្នាក់​តំបន់​អាស៊ាន​ផង​ដែរ ដើម្បី​ទទួលយក​ភ្ញៀវ​ទេសចរ​អន្តរជាតិ ក្រោយ​ពេល​ដែល​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្រាល​ឡើង​វិញ ព្រមទាំង​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ពិចារណា ចំពោះ​ការ​បើក​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ណា ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ រួច​ផង​ដែរ​។

ការ​ស្នើ​សុំ​បែប​នេះ គឺ​ចំ​ពេល​ដែល​ប្រទេស​ជិតខាង​កម្ពុជា ដូច​ជា ថៃ និង វៀតណាម ត្រូវ​បាន ប្រកាស​អំពី​ការ​អនុញ្ញាត​បើក​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ណា ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​រួចរាល់ អាច​ចូល​ទេសចរណ៍​ប្រទេស​គេ​បាន​។

ជុំវិញ​ទៅ​នឹង​ការ​ស្នើ​ឲ្យ​មាន​វិធាន​ការណ៍​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​នេះ​ដែរ ខេ​ម​បូ​ណូ​មី​ស​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​លោកស្រី​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា រហូត​មក​ទល់​នឹង​ពេល​នេះ អាជីវកម្ម​ទេសចរណ៍​បាន​បិទទ្វារ​ជាង​៣​ពាន់​ទីតាំង​ហើយ ដែល​ភាគច្រើន​នៅ​ខេត្តសៀមរាប ដែល​តួលេខ​នេះ អាច​នៅ​តែ​បន្ត​កើនឡើង​ទៀត បើ​បញ្ហា​ជំងឺ​កូ​វី​ដ ១៩ ក្នុង​សហគមន៍ នៅ​តែ​បន្ត​រីក​រាលដាល​ខ្លាំង​បែប​នេះ​៕

សូមទស្សនាសេចក្តីរាយការណ៍ខាងក្រោមបន្ថែម៖

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរថាអាជីវកម្មទេសណ៍ប្រមាណ៨០% ក្នុងខេត្តព្រះសីហនុត្រូវបានផ្អាកដំណើរការ

ព័ត៌មាន
ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍នេះដែរ គិតមកទល់ពេលនេះ មានរយៈពេលជាង១សប្ដាហ៍មកហើយ ដែលខេត្តព្រះសីហនុត្រូវបានបិទជាបណ្ដោះអាសន្ន លែងឲ្យធ្វើចរាចរណ…

តើកម្ពុជាអាចមានសង្ឃឹមនាំស្វាយចេញទៅទីផ្សារចិនបានឬទេនៅសប្តាហ៍ក្រោយ?

ព័ត៌មាន
តើកម្ពុជាមានសង្ឈឹមថា អាចនឹងនាំស្វាយចេញទៅកាន់ទីផ្សារចិនដែរឬទេ នៅសប្តាហ៍ក្រោយនេះ? បើតាម រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ